ការរលាកប្លោកនោមសម្តៅទៅលើការរលាកលើជញ្ជាំងប្លោកនោមដែលការរលាកនោះមានជាប់ទាក់ទងនឹងការបង្ករោគ ឬមានជំងឺនៅប្លោកនោមតែម្តង។
រោគសញ្ញារបស់ជំងឺរលាកប្លោកនោមមានដូចជា៖
• ចេះតែច្រញាប់ទៅនោម
• នោមក្រហាយ
• នោមញឹក ហើយទឹកនោមចេញតិចៗទៀត
• មានឈាមក្នុងទឹកនោម
• ទឹកនោមល្អក់ ឬមានក្លិនស្អុយ
• មិនស្រួលក្នុងអាងត្រគៀក
• មានអារម្មណ៍ថាមានសម្ពាធនៅក្នុងពោះខាងក្រោម
• ក្តៅខ្លួនតិចតួច

ក្មេងតូចៗ ដែលមានអាការៈនោមដាក់ខោនៅពេលថ្ងៃច្រើនដង ប្រហែលជាសញ្ញានៃការបង្ករោគនៅផ្លូវទឹកបង្ហូរនោមដែរ។ ការនោមដាក់ខោនៅពេលយប់ដោយខ្លួនឯងទំនងជាមិនមានអ្វីទាក់ទងនឹងការបង្ករោគនៅលើផ្លូវបង្ហូរនោមឡើយ។
ពេលដែលត្រូវជួបគ្រូពេទ្យ
ចូរទំនាក់ទំនងទៅគ្រូពេទ្យភ្លាមបើសិនជាអ្នកមានសញ្ញានៃការបង្ករោគលើតម្រងនោមដូចជា៖
• ឈឺខ្នង ឬឈឺនៅចំហៀង
• ក្តៅខ្លួន និងគ្រុន
• ក្អួត និងចង្អោរ
បើសិនជាអ្នកធ្លាប់មានបញ្ហាចេះតែចង់នោមភ្លាមៗ, នោមញឹក ឬនោមឈឺរយៈពេលច្រើនម៉ោង ឬយូរហើយ ឬឃើញមានឈាមក្នុងទឹកនោម ចូរទំនាក់ទំនងទៅគ្រូពេទ្យភ្លាម។ បើសិនជាអ្នកត្រូវគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាមានជំងឺបង្ករោគនៅផ្លូវបង្ហូរនោមកាលពីមុន ហើយចេញជារោគសញ្ញាស្រដៀងគ្នានោះ ក៏ត្រូវតែទំនាក់ទំនងទៅគ្រូពេទ្យដែរ។