ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការការពារទារកពេលដែលផ្ទះមានសត្វចិញ្ចឹម។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

នៅពេលដែលអ្នកមានចិញ្ចឹមឆ្កែ ឬឆ្មាក្នុងផ្ទះ អ្នកគួរតែប្រយ័ត្នពេលដែលមានសមាជិកថ្មីដែលជាទារក ព្រោះបើអ្នកធ្វេសប្រហែស សុខភាពរបស់ទារកនោះនឹងទ្រុឌទ្រោមបាន ដោយមិនរឹងមាំដូចជាក្មេងដទៃឡើយ ថែមទាំងអាចកើតជំងឺប្រតិកម្មទៀតផង។ ដូចនេះ ដំបូងអ្នកគួរតែនាំសត្វចិញ្ចឹមនោះទៅពិនិត្យឲ្យបានទៀងទាត់ ដើម្បីដឹងថាសត្វនោះមានជំងឺឬទេ។ ជាពិសេស ក្រោយពេលដែលអ្នកស្ទាប ឬលេងជាមួយសត្វចិញ្ចឹមទាំងនោះរួច អ្នកគួរតែលាងដៃឲ្យស្អាត ដោយមិនគួរបន្សល់រោមនៅលើដៃអ្នកឡើយ។ អ្នកគួរតែងូតទឹក សិតសក់ និងកាត់ក្រចកឲ្យសត្វចិញ្ចឹមនោះឲ្យញឹកញាប់ ទើបមិនប៉ះពាល់ដល់សុខភាពរបស់កូនអ្នក។ ចុងក្រោយ អ្នកមិនគួរឲ្យសត្វចិញ្ចឹមនៅក្បែរទារកឡើយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់គេ៕  (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង