ជំងឺរលាកថ្លើមប្រភេទ C គឺជាជំងឺឆ្លងមួយប្រភេទដែលបណ្តាលមកពីវីរុសដែលភ្ជាប់ខ្លួនរបស់វាទៅនឹង សាច់ថ្លើមរបស់មនុស្សយើង ហើយបង្កអោយមានការរលាកកើតឡើង ។ មនុស្សភាគច្រើនឆ្លងជំងឺនេះ ដោយសារវីរ៉ុស Hepatitis C Virus (HCV) ដោយពុំមានបង្ហាញរោគសញ្ញាអ្វីទាំងអស់ ។ តាមការពិត ពួកគេមិនបានដឹងខ្លួនឯងថាឆ្លងជំងឺរលាកថ្លើមប្រភេទ C នេះទេ រហូតដល់ថ្លើមរបស់ពួកគេមានការ ខូចខាតក្នុងរយៈពេល ១០ឆ្នាំក្រោយ និងដឹងតាមរយៈការធ្វើតេស្តពិនិត្យសុខភាព ។
ការព្យាបាលមិនមែនតែងតែសំខាន់ទាំងអស់នោះទេ
រោគវិនិច្ឆ័យមួយដែលថាមានជំងឺរលាកថ្លើមប្រភេទ C មិនមែនមានន័យថាអ្នកត្រូវតែរកសេវា ព្យាបាលនោះទេ ។ ប្រសិនបើថ្លើមរបស់អ្នកមានភាពមិនធម្មតាតែបន្តិចបន្តួច អ្នកប្រហែលជាមិនបាច់ ត្រូវ ការព្យាបាលឡើយ ព្រោះការប្រឈមមុខនៃបញ្ហាថ្លើមនៅថ្ងៃអនាគតគឺមានសភាពតិចតួចណាស់ ។ គ្រូពេទ្យប្រហែលជានឹងធ្វើការតាមដានលើតេស្តឈាម ដើម្បីរកមើលបញ្ហារបស់ថ្លើមជាបន្ត ។
ការប្រើថ្នាំប្រឆាំងវីរុស (Antiviral)
ជំងឺរលាកថ្លើមប្រភេទ C ត្រូវបានព្យាបាលដោយថ្នាំ ប្រឆាំងវីរុស ក្នុងបំនងដើម្បីសំអាតវីរុសទាំងអស់ ចេញពីក្នុងខ្លួនរបស់អ្នក ។ គ្រូពេទ្យប្រហែលជាប្រើថ្នាំច្រើនមុខចូលគ្នាក្នុងរយៈពេលច្រើនសប្តាហ៍ ។ នៅថ្ងៃមួយដែលអ្នកបញ្ចប់នូវការព្យាបាលរួចហើយ គ្រូពេទ្យនឹងធ្វើតេស្តឈាមអ្នកបន្ថែមទៀតដើម្បី រកមើលវីរុស HCV ។ ប្រសិនបើវីរុសនេះនៅតែមាន គ្រូពេទ្យនឹងធ្វើការព្យាបាលនៅជុំទីពីរម្តងទៀត ។
ថ្នាំប្រឆាំងវីរុសអាចធ្វើអោយមានបញ្ហាបាក់ទឹកចិត្ត និងចេញជាសញ្ញាដូចផ្តាសាយ គឺ អស់កំលាំង ក្តៅ ខ្លួន និងឈឺក្បាល ។ សំរាប់ផលប៉ះពាល់មួយចំនួនដែលអាចធ្វើអោយធ្ងន់ធ្ងរបានគឺការព្យាបាលត្រូវ តែ ពន្យាពេល ឬបញ្ឍប់តែម្តង់ ។
ការបណ្តុះសរីរាង្គថ្លើមថ្មី
ប្រសិនថ្លើមរបស់អ្នកមានការខូចខាតធ្ងន់ធ្ងរ មានតែជំរើសមួយទេគឺការបណ្តុះសរីរាង្គថ្លើមឡើងវិញ ។ ខណៈពេលដែលធ្វើការបណ្តុះថ្លើម គ្រូពេទ្យវះកាត់នឹងដកចេញថ្លើមដែលខូច ហើយជំនួសនូវថ្លើមថ្មី មួយទៀតដែលមានសុខភាពល្អ ។ ភាគច្រើនការបណ្តុះថ្លើមថ្មីគឺបានមកពីអ្នកបរិចាក បើគិតទៅវា មានចំនួនតិចតួចណាស់ដែលពួកគេសុខចិត្តកាត់ថ្លើមមួយដុំរបស់ពួកគេចែកអោយអ្នកដទៃ ។
សំរាប់អ្នកដែលមានជំងឺរលាកថ្លើមប្រភេទ C ការបណ្តុះថ្លើមថ្មីមិនមែនជាជំរើសមួយអោយពួកគេជា នោះទេ ។ ការព្យាបាលដោយថ្នាំប្រឆាំងវីរុសជាធម្មតាត្រូវតែបន្តក្រោយពេលបណ្តុះថ្លើមថ្មីហើយ និយាយរួមគឺចាប់តាំងពីឈឺជំងឺរលាកថ្លើមរហូតដូរថ្លើមថ្មី ។
ការចាក់វ៉ាក់សាំងដើម្បីការពារជំងឺរលាកថ្លើមដែលបណ្តាលមកពីវីរុសដទៃទៀត
គ្រូពេទ្យនឹងអោយអ្នកទៅទទួលវ៉ាក់សាំងដើម្បីការពារវីរុសរលាកថ្លើមប្រភេទ A និង B ។ ការធ្វើដូច្នេះ គឺអាចបែងចែកវីរុសដែលបង្កអោយខូចខាតថ្លើម និងផលវិបាកនៃការព្យាបាលរបស់ជំងឺរលាកថ្លើម ប្រភេទ C បាន ៕