​សព្វថ្ងៃ​នេះ​ជំងឺ​ទឹកនោមប្រៃ​ពុំ​សូវ​មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​នៅឡើយ​ទេ ព្រោះ​ជា​ពួកគេ​ច្រើន​តែ​និយាយ​អំពី​ជំងឺ​ទឹកនោម​ផ្អែម​ក៏ដោយ​។ ប៉ុន្តែ​វា​ក៏​ជា​ជំងឺ​មួយ​ផ្តល់​នូវ​គ្រោះថ្នាក់​ដ៏​ខ្លាំងក្លា​ដល់​សុខភាព និង​បំផ្លាញ់​សារី​រាង្គ​ជា​ច្រើន​ក្នុង​ខ្លួន​របស់​អ្នកជំងឺ​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ជំងឺ​នេះ​អាច​កើត​ទាំង​មនុស្ស​ចាស់ និង​កូនក្មេង​។​

​យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ថា​ទឹកនោម​ធម្មតា​គឺ​ប្រៃ ប៉ុន្តែ​ពាក្យ​ថា​ជំងឺ​ទឹកនោមប្រៃ​នេះ​គឺ​ចង់​សម្តៅ​ទៅលើ​ជាតិ​ប្រៃ​ដោយ​សារជាតិ​ប្រូតេអ៊ីន​ក្នុង​ឈាម​ចេញ​ទៅ​តាម​ទឹកនោម​ច្រើន រហូត​ដល់​ច្រើនជាង ៣,៥​ក្រាម​ក្នុង​មួយថ្ងៃ​។ ហើយ​ជំងឺ​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​នៅ​ពេល​អ្នកជំងឺ​មកជួប​គ្រូពេទ្យ​ដោយមាន អា​ការៈហើម និង​មាន​បញ្ហា​ទៅលើ​តម្រងនោម​។​

តេស្ត​ដើម្បី​យកមក​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ទឹកនោមប្រៃ​មានដូចជា​៖

  • តេស្ត​ទឹកនោម​៖ ការពិនិត្យ​ទឹកនោម​អាច​រកឃើញ​នូវ​ភាព​មិន​ធម្មតា​ក្នុង​ទឹក​នកោ​ម​ដូចជា មាន​ចំនួន​ដ៏​ច្រើន​របស់​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​ប្រសិនបើ​អ្នក​មាន​ជំងឺ​ទឹកនោម​ប្រៃ​។ អ្នក​ប្រហែល​ជា​តម្រូវអោយ​ពិនិត្យ​ទឹកនោម​រយៈពេល ២៤​ម៉ោង​ដើម្បី​កំណត់​អំពី​ចំនួន​របស់​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​។​
  • តេស្ត​ឈាម​៖ ប្រសិនបើ​អ្នក​មាន​ជំងឺ​ទឹកនោមប្រៃ ការ​ធ្វើតេស្ត​ឈាម​ប្រហែល​អាច​បង្ហាញ​អំពី​កម្រិត​ដ៏​ទាប​នៃ​ប្រភេទ​ប្រូតេអ៊ីន Albumin (Hypoalbuminemia)​។ ការបាត់បង់​ជាតិ​ប្រូតេអ៊ីន​ច្រើនតែ​ធ្វើ​អោយ​ជាតិ​ខ្លាញ់កូ​ឡេ​ស្ទើ​រ៉ូល​និង Triglyceride ក្នុង​ឈាម​កើនឡើង​។ ចំនួន Creatinine និង ជាតិ​អ៊ុយ​រេ​ក្នុង​ឈាម​ក៏​ប្រហែលជា​ត្រូវ​ពិនិត្យ​មើល​ដែរ​ដើម្បី​អាច​វាយតម្លៃ​អំពី​មុខងារ​តម្រងនោម​អ្នក​បាន​។​
  • ច្រិប​សាច់​តម្រងនោម​មកពិ​និ​ត្យ​
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង