ទេ, ពងបែកមាត់វាមិនឆ្លងនោះទេ។ មិនដូចនឹងជំងឺផ្តាសាយនោះទេ, អ្នកមិនអាចឆ្លងពងបែកមាត់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាននោះទេ។
ពងបែកមាត់គឺជាប្រភេទនៃដំបៅនៅក្នុងមាត់។ មិនមាននរណាម្នាក់ដឹងថាអ្វីបង្កអោយមានវា ឬហេតុអ្វីបានជាមនុស្សមួយចំនួនមានពងបែកមាត់ និងមនុស្សដទៃទៀតមិនមានទៅវិញ។ អ្នកឯកទេសបានគិតថា ពងបែកមាត់អាចត្រូវបានបង្កឡើងដោយគ្រោះថ្នាក់លើផ្នែកខាងក្នុងនៃមាត់ (ដូចជាការខាំមាត់)។

ដូចនេះ តើអ្នកអាចប្រាប់យ៉ាងដូចម្តេចថាតើវាឆ្លងឬយ៉ាងណានោះ? ពងបែកមាត់គឺវិវត្តមានតែក្នុងមាត់ប៉ុណ្ណោះ។ វាមិនបណ្តាលអោយចេញនៅក្រៅមាត់នោះទេ។
ពងបែកមាត់អាចបាត់ទៅវិញដោយខ្លួនរបស់វា ហើយជាធម្មតាមិនចាំបាច់ត្រូវការការព្យាបាលនោះទេ។ ប៉ុន្តែប្រសិនបើមិត្តស្រីរបស់អ្នកមានពងបែកមាត់នោះ, ហើយវាឈឺ ឬវាមិនបាត់ក្នុងរយៈពេលពីរសប្តាហ៍នោះ, នាងគួរតែទៅជួបគ្រូពេទ្យ៕