ជំងឺ​ក្រិន​ថ្លើម​គឺជា​ស្ថានភាព​ជំងឺ​មួយ​ប្រភេទ​ដែល​សាច់​ថ្លើម​របស់​អ្នក​ប្រែ​ក្លាយទៅជា​សន្លាក ។ ថ្លើម​គឺជា​សិរី​រាង្គ​ដ៏​ធំ​ជាង​គេ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ពោះ​ផ្នែក​ខាងស្តាំ ។ ថ្លើម​មាន​តួនាទី​សំខាន់ៗ​ជាច្រើន​ដូចជា ចំរោះ​សារជាតិ​ពុល​ដែល​មាន​គ្រោះថ្នាក់​ចេញពី​ក្នុង​ខ្លួន លាង​ឈាម និង​ផលិត​សារធាតុ​ដែល​ជំនួយ​ដល់​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​សំខាន់ៗ ។​
 

​ជំងឺ​ក្រិន​ថ្លើម​កើតឡើង​ដោយសារ​តែ​ថើ្ល​ម​មាន​ការខូចខាត​ជា​លក្ខណៈ​រ៉ាំ​រៃ ។ ចំពោះ​ជំងឺ​ក្រិន​ថ្លើម​ដែល​ស្រាល មានន័យ​ថា​ថ្លើម​របស់​អ្នក​អាច​ជួសជុល​នូវ​ភាព​ខូចខាត​របស់ខ្លួន​បាន និង​បន្ត​ការងារ​របស់​វា​បាន​ដូចដើម ។ ប៉ុន្តែ​ករណី​ធ្ងន់ធ្ងរ​វិញ ជាលិកា របស់​ថ្លើម​ទៅ​ជា​សន្លាក​កាន់តែខ្លាំង ហើយ​មិន​អាច​បន្ត​តួនាទី​របស់​វា​បាន​ទៀត​ទេ ។​

មាន​ស្ថានភាព​ជំងឺ​មួយ​ចំនួន​អាច​ធ្វើអោយ​ថ្លើម​របស់​អ្នក​មាន​ការខូចខាត​រាំ​រៃ ដែល​វា​ជា​ហេតុ​នឹង​វិវត្តន៍​ទៅ​ជា​ក្រិន​បាន ។​

ជំងឺ​ក្រិន​ថ្លើម​អាច​មិន​មាន​រោគសញ្ញា​នោះ​ទេ​រហូត​ដល់​ការ​ខូច​ខាត់​នោះ​កាន់តែ​ខ្លាំង​ទើប​ចេញ​រោគសញ្ញា​ដូចជា​៖
– អស់កំលាំង​
– ងាយ​នឹង​ហូរឈាម​
– ចាល​ទឹក​នៅ​ក្នុង​ពោះ​
– អត់ឃ្លាន​អាហារ​
– ក្អួតចង្អោ​
– ហើមជើង​ទាំងពីរ​
– ស្រក​ទំងន់​
 

​ពេល​ដែល​ជួប​ជាមួយ​គ្រូពេទ្យ​
​អ្នក​គួរតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​ទាំងឡាយណា​ដែល​ធ្វើអោយ​អ្នក​មាន​ការបារម្ភ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង