Join with Health.com.kh on Telegram

​ការមិនអាច មាន​កូន​គឺជា បទពិសោធន៍​ដ៏​ឈឺចាប់​បំផុត​មួយ​ដែល​ប្តី​ប្រពន្ធ​ជា​ច្រើន​គូរ​ត្រូវ​ជួបប្រទះ​។ ប្រហែលជា​មាន​ប្តី​ប្រពន្ធ​ក្នុង​ប្រទេស​ឥណ្ឌា ១៥ ទៅ ២០% ដែល​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​បាន​មិន​អាច​មាន​កូន​បាន​។ ការដែល​មិន​អាច​មាន​កូន​បាន​កំពុងតែ​កើត​ឡើង​ខ្លាំង​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​មូលហេតុ​ដ៏​ធំ​បំផុត​នៃ​បញ្ហា​កើតឡើង​ដោយសារតែ ការធ្វើ​នគររូបនីយកម្ម​, ការបំពុល​បរិដ្ឋាន​, ស្ត្រេ​ស​, ការប៉ះពាល់​នឹង​សារធាតុ​គីមី​, ការប្រកួតប្រជែង​, មុខរបរ ។​ល​។​

​បើសិន​ជា​អ្នក​មិន​អាច​មាន​ផ្ទៃពោះ​តាម​ធម្មជាតិ​បាន​ទេ វា​អាច​ដោយសារតែ​មាន​បញ្ហា​ណា​មួយ​លើ​ខ្លួន​អ្នក ឬ​ដៃគូ​។ គ្រូពេទ្យ​នឹង​ណែនាំ​អោយ​ធ្វើតេស្ត​មួយចំនួន​ដោយ​ផ្អែក​ទៅលើ​ការវាយតម្លៃ​នៃ​អា​ការៈមិនអាច​មានកូន​បាន​។ ជាទូទៅ តេស្ត​ជាច្រើន​ត្រូវបាន​ធ្វើ​ក្នុង​ពេលវេលា​នៃ​ការ​មក​រដូវ​ម្តង ឬ​យ៉ាងហោចណាស់​ក៏​មួយខែ​ដែរ​។​

មូលហេតុ​ដែលនាំអោយ​មាន​បញ្ហា​ដល់​ការបង្ក​កំណើត​
– មាន​បញ្ហា​ក្នុង​ការ​ផ្ទះ​បែក​អូ​វ៉ុល​
– មាន​ជំងឺ ឬ​ខូចខាត​ដល់​បំពង់​ដុះ​ពន្លក​ពង​អូ​វ៉ែ​
– មាន​បញ្ហា​លើ​មេ​ជីវិត​ឈ្មោល​ដូចជា Azoospermia, មេ​ជីវិត​ឈ្មោល​តិចពេក​
– មាន​ជំងឺ​ដូចជា ជំងឺ Endomeriosis ធ្ងន់ធ្ងរ​, ជំងឺ​រលាក​ក្នុង​អាង​ត្រគៀក​ជាមួយនឹង​ការ​ស្អិត​ដ៏​ខ្លាំង​
– ឆាប់​រ៉ាំ​ង​រដូវ​ពេក​
– មាន​បញ្ហា​ទៅ​លើ​មេ​ជីវិត​ញី ឬ​មេ​ជីវិត​ឈ្មោល​មិន​គ្រប់​ចំនួន ឬ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​
– គ្មាន​មូលហេតុ​ត្រឹមត្រូវ​

មូលហេតុ​ផ្សេងៗ​ទៀត​
– បញ្ហា​លើ​ស្បូន និង​មាន​ជំងឺ​លើ​ស្បូន​
– ការវះកាត់​ដៃ​ស្បូន​
– មាន​បញ្ហា​ដំណរ​ពូជ ឬ​ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​ភាព​សាំ​៕