ជំងឺ​រលាក​សួត​អាច​បង្កឡើង​ដោយ​បញ្ហា​ជាច្រើន​ប្រភេទ ប៉ុន្តែ​បញ្ហា​ចំបង់​ជាងគេ​គឺជា​បាក់តេរី និង​វី​រ៉ុស ដែល​រស់នៅ​ធម្មតា​នៅក្នុង​បរិដ្ឋាន ។ ជាធម្មតា​រាងកាយ​របស់​អ្នក​អាចទ​ប់ទុល​នឹង​ការឈ្លានពាន​នៃ​មេរោគ​ទាំងនេះ​បាន​នៅក្នុង​សួត ។ ពេលខ្លះ ចំពោះ​មេរោគ​ដែល​ខ្លាំងៗ​អាច​យកឈ្នះ​ប្រព័ន្ធ​ការពារ​របស់​អ្នក​បាន ដោយ​មិន​គិត​ថា​អ្នក​មាន​សុខភាព​ទូទៅ​ល្អ​ទាំងអស់​នោះ​ទេ ។​


​មេរោគ​ដែល​ធ្វើអោយមាន​បញ្ហា​រលាក​សួត​ទៅលើ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ច្រើន​តែ​មិន​ដូចគ្នា​នឺង​ជំងឺ​រលាក​សួត​ទៅលើ​មនុស្ស​ដែល​សម្រាក់​ក្នុង​មន្ទីរពេទ្យ​នោះទេ ។ ដូចគ្នានេះដែរ មេរោគ​ដែល​អាច​បង្ក​ជំងឺ​លើ​សួត​របស់​អ្នក​លុះត្រាតែ​អ្នក​ស្រូប​ចូល​នៃ​សារធាតុ​ពី​ខាងក្រៅ ដែល​វា​ខុសពី​ជម្ងឺ​រលាក​សួត​ចំបង់ៗ​ផ្សេងៗ​ទៀត ។ អ្វី​ដែល​ដូចគ្នា​នោះ​គឺ​មេរោគ​អាច​បង្ក​អោយមាន​ជម្ងឺ​រលាក​សួត​បាន​ដោយសារតែ​ពួកគេ​មាន​ប្រព័ន្ធ​ការពារ​ចុះខ្សោយ ។​
 

​ជំងឺ​រលាក​សួត​នៅតាម​សហគមន៍​
​នៅពេល​ដែល​ឆ្លង​ជំងឺ​រលាក​សួត​ពី​ការប៉ះពាល់​មេរោគ​ក្នុងការ​ធ្វើ​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក​ក្នុង​កន្លែង​រស់នោះ គេ​ហៅថា​ជំងឺ​រលាក​សួត​នៅតាម​សហគមន៍ ។ មេរោគ​ទាំងនេះ​ជាទូទៅ​បង្កអោយមាន​ជំងឺ​រលាក​សួត​ធន់​ស្រាល​ដែល​គ្រូពេទ្យ​អាច​ព្យាបាល​ដោយ​ងាយស្រួល ។ មេរោគ​ដែល​ធ្វើអោយ​មាន​ជំងឺ​រលាក​សួត​នៅតាម​សហគមន៍​មាន​ដូចជា​៖
– បាក់តេរី​៖ បាក់តេរី​ដែល​បង្ក​អោយមាន​ជំងឺ​រលាក​សួត​តាម​សហគមន៍​ច្រើន​តែ​បង្ក​ឡើង​ដោយ Streptococcus Pneumoniae ។ មេរោគ​ផ្សេងៗ​ទៀត​មាន​ដូចជា Staphylococcus Aureus, Haemophilus Influenzae និង Klebsiella Pneumonia ។ វា​ជា​ធម្មតា​បង្កអោយមាន​ជំងឺ​រលាក​សួត​តាម​បាក់តេរី​ជាច្រើន​ប្រភេទ​ក្នុងពេល​តែមួយ ។​
– មេរោគ​មាន​សភាព​ដូចជា​បាក់តេរី​៖ ពពួក Mycoplasma Pneumoniae គឺជា​មេរោគ​ដែល​មាន​ទំហំ​តូច​មួយ​ដែល​ជា​ធម្មតា​បង្កអោយមាន​រោគសញ្ញា​ស្រាល​ជា​ជម្ងឺ​រលាក​សួត​ផ្សេងៗ​ទៀត ។ ជំងឺ​រលាក​សួត​តាមរយៈ​ការធ្វើ​ដំណើរ​គឺ​មិន​ចាត់ទុកថា​ជា​ជំងឺ​ធ្ងន់ធ្ងរ​ទេ ហើយក៏​មិន​ចាំបាច់​ត្រូវ​សម្រាក់​ពេទ្យ​ដែរ ។ ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​ពពួក Legionella និង Chlamydia គឺ​ជា​ជំងឺ​ដែល​មិន​បង្ក​ឡើង​ទាំង​បាក់តេរី និង​វី​រ៉ុស ។​
– វី​រ៉ុស​៖ ប្រភេទ​វី​រ៉ុស​មួយចំនួន​ដែល​មាន​សភាព​ដូចៗ​គ្នា​ដែល​បង្ក​អោយមាន​ជំងឺ​ផ្តាសាយ ក៏​អាច​បង្ក​អោយមាន​ជំងឺ​រលាក​សួត​បានដែរ ។ ដូច្នេះ វី​រ៉ុស​ដែល​ធ្វើអោយរ​លា​កសួត​ភាគច្រើន​គឺ​មាន​សភាព​ស្រាល និង​ជា​វិញ​នៅ​ពេល​សម្រាក់ និង​ការផ្តល់​ជាតិ​ទឹក​ច្រើន ហើយ​ជម្ងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​វីវ៉ុ​ស​ច្រើន​បង្កឡើង​ដោយ Influenza Virus  ហើយ​ក៏​ក្លាយទៅជា​បញ្ហា​ធ្ងន់ធ្ងរ ។ ជំងឺ​រលាក​សួត​ដោយសារ​វី​រ៉ុស​អាច​កើតឡើង​ដោយសារ​បញ្ហា​បរិដ្ឋាន ដោយសារតែ​មាន​ជំងឺឆ្លង​ដោយ​បាក់តេរី​ហើយ មានវី​រ៉ុសម​ក​មួយ​ទៀត ។​
– ផ្សិត និង​ប៉ា​រ៉ា​សិត​៖ មូលហេតុ​ដែល​មិនសូវមាន​ដែល​បង្ក​អោយមាន​ជំងឺ​រលាក​សួត​នៅតាម​សហគមន៍ រួម​មាន​ពពួក​ផ្សិត ប៉ា​រ៉ា​សិត និង​មេរោគ​ដែល​បង្ក​អោយមាន​ជំងឺរបេង ។ ជម្ងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​ប៉ា​រ៉ា​សិត​ភាគច្រើន​កើត​លើ​មនុស្ស​ដែល​រស់នៅ ឬ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កំពុងអភិវឌ្ឍន៍ ។​
 

​ជំងឺ​រលាក​សួត​ដោយសារ​នៅក្នុង​មន្ទីរពេទ្យ​
​វា​គឺជា​ប្រភេទ​ជំងឺ​មួយ​ដែល​ធ្ងន់ធ្ងរ និង​ពិបាក​ក្នុង​ការព្យាបាល ព្រោះ​ជំងឺ​រលាក​សួត​ប្រភេទ​នេះ​កើតឡើង​នៅក្នុង​មន្ទីរពេទ្យ និង​នៅ​ក្នុងផ្ទះ ប៉ុន្តែ​ចំពោះ​អ្នក​ជម្ងឺ​លៀង​ឈាម និង​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​មហារីក និង​ការប្រើ​ថ្នាំ​ផ្សេងៗ​តាម​សេរ៉ូម​ក៏​អាច​កើត​ជំងឺ​នេះ​បាន​ដែរ ។​
​ជំងឺ​រលាក​សួត​ដោយសារ​នៅក្នុង​មន្ទីរពេទ្យ​ពេលខ្លះ​បង្គ​ឡើង​ដោយ​បាក់តេរី Streptococcus Pneumoniae និង Haemophilus Influenzae ដែល​វា​ក៏​អាច​កើតឡើង​នៅក្នុង​សហគមន៍​បានដែរ ។ ប៉ុន្តែ​ចំនួន​មេរោគ​ដែល​បង្ក​អោយមាន​ជំងឺ​រលាក​សួត​ដោយ​សារមន្ទីរ​មិនទាន់​បញ្ឈប់​នៅឡើយ​ទេ ។ ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យ បាក់តេរី​ប្រហែលជា​ឆាប់​ស៊ាំ​នឹង​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច ដូច្នេះ​ថ្នាំ​ទាំងនោះ​មិន​អាច​សំលាប់​បាក់តេរី​ដូចជា Pseudomonas Aeruginosa និង MRSA បានទេ ដែល​វា​ហេតុ​ធ្វើការ​ព្យាបាល​មាន​ភាពលំបាក់ ។ ចំពោះ​មនុស្ស​ដែល​ដកដង្ហើម​ដោយសារ​ម៉ាស៊ីន ច្រើន​តែ​នៅក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ ជាពិសេស​ងាយ​នឹង​ឆ្លង​ជំងឺ ។​
​ដូច្នេះ​មេរោគ​បង្គ​បញ្ហា​ជាច្រើន និង​ការ​ស៊ាំ​ថ្នាំ​សុទ្ធតែ​ជា​កត្តា​បង្កអោយមាន​ជម្ងឺ​រលាក​សួត​នៅក្នុង​មន្ទីរពេទ្យ ដូច្នេះ​ត្រូវតែ​មាន​ការវិភាគ​ទៅលើ​មេរោគ និង​កំណត់​ពី​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ដើម្បី​សម្លាប់​វា ។​

​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​ការ​ស្រូប​មេរោគ ឬ​ការ​ឈ្លួក​
​ជំងឺ​រលាក​សួត​ដោយសារ​ឈ្លួក​កើតឡើង​នៅ​ពេល​ដែល​អ្នក​ដកដង្ហើម​ស្រូប​ចូល​មេរោគ​ពី​ខាងក្រៅ​ទៅក្នុង​សួត ។ បញ្ហា​នេះ​អាច​កើតឡើង​បាន​ប្រសិនបើ​អ្នក​ក្អួត​ក្នុង​ពេល​ដេក ឬ​ពេល​សន្លប់ និង​ស្រូប​អាស៊ីត​របស់​ក្រពះ​ចូល​សួត ។ ការពិបាក​លេប​ដែល​កើតឡើង​នៅ​ពេល​មាន​ជំងឺ​ដូចជា Amyotrophic Lateral Sclerosis (ALS), Parkinson’s Disease និង​ដាច់​សរសៃឈាម​ខួរក្បាល អាច​វិវត្តន៍​ទៅ​ជា​រលាក​សួត​ដោយ​ការឈ្លួ​ក​ម្តង់ម្កាល​ដែរ ។​
​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​វី​រ៉ុស បាក់តេរី និង​ផ្សិត​ឱកាសនិយម​
​ជំងឺ​រលាក​សួត​ប្រភេទ​ទាំង​នេះ​ច្រើន​កើត​ទៅ​លើ​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ការពារ​ចុះខ្សោយ ។ មេរោគ​ដែល​មិន​អាច​បង្ក​គ្រោះថ្នាក់​លើ​មនុស្ស​មាន​សុខភាព​ល្អ​អាច​ផ្តល់​ភាពគ្រោះថ្នាក់​លើ​មនុស្ស​ដែល​ប្តូរ​សារី​រាង្គ និង​មនុស្ស​ផ្ទុក​មេរោគ​អេដស៍ និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​បង្ក​អោយមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ។ ការប្រើ​ថ្នាំ​សម្រាប់​ទប់ស្កាត់​ប្រព័ន្ធ​ការពារ​ដូចជា Corticosteroid ឬ​ថ្នាំ​ជំងឺមហារីក ក៏​អាច​ធ្វើអោយ​អ្នក​ប្រឈម​នឹង​ជ​ជំងឺ​សួត​ឱកាស​និយម​ដែរ ។​
 

​កត្តា​ប្រឈមមុខ​
​កត្តា​ពាក់ព័ន្ធ​នឹង​ការកើនឡើង​នៃ​ការ​ប្រឈម​នឹង​ជំងឺ​រលាក​សួត​មានដូចជា​៖
– អាយុ​៖ ប្រសិនបើ​អ្នក​មាន​អាយុ​ចាប់ពី ៦៥​ឆ្នាំ​ឡើង​ទៅ ជា​ពិសេស​ប្រសិនបើ​អ្នក​មាន​បញ្ហា​ជំងឺ​ផ្សេងៗ​ទៀត​ដែល​ទំនោរ​អោយមាន​ជំងឺរ​លាក់​សួត មានន័យ​ថា​អ្នក​ប្រឈម​កាន់តែ​ខ្លាំង​នឺង​ជំងឺ​នេះ​ហើយ ។ ចំពោះ​ក្មេង​តូចៗ​ដែល​ប្រព័ន្ធ​ភាពស៊ាំ​មិនទាន់​លូតលាស់​ពេញលេញ​ល្អ ក៏​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​រលាក​សួត​ដែរ ។​
– កំពុង​មាន​ជំងឺ​៖ ទាំងនេះ​រួម​ទាំង​មាន​ជំងឺ​ដែល​មាន​ភាព​ចុះខ្សោយ​ខាង​ប្រព័ន្ធ​ការពារ​ខ្លួន​ដូចជា ជំងឺអេដស៍ និង​ជំងឺ​រ៉ាំរ៉ៃ​ដូចជា ជំងឺ​បេះដូង Emphysema និង​ជំងឺ​សួត​ផ្សេងៗ​ទៀត ។ អ្នក​ក៏​ប្រឈម​កាន់តែ​ខ្លាំង​ប្រសិនបើ​ប្រព័ន្ធ​ការពារ​របស់​អ្នក​ចុះ​ខ្សោយ​ដោយសារ​ការប្រើ​ថ្នាំ​មហារីក ឬ​ការប្រើ​ថ្នាំ​ទប់ស្កាត់​ប្រព័ន្ធ​ភាពស៊ាំ​រយៈពេល​យូរ ។​
– ជក់បារី​៖ ការជក់បារី​គឺ​បំផ្លាញ់​ប្រព័ន្ធ​ការពារ​ពី​ធម្មជាតិ​ក្នុង​ការទប់ស្កាត់ នឹង​បាក់តេរី និង​វី​រ៉ុស​ដែល​បង្ក​អោយ​មាន​ជំងឺ​រលាក​សួត​បាន ។​
– មាន​ជំងឺ​ស្ទះ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ (Chronic Obstructive Pulmonary Disease, COPD) និង​ប្រើ​ថ្នាំ Corticosteroid សម្រាប់​ហិត​ច្រើនជាង ២៤​សប្តាហ៍​៖ ការស្រាវជ្រាវ​បញ្ជាក់ថា នេះ​ពិតជា​ធ្វើអោយ​ប្រឈម​កាន់តែខ្លាំង​ក្នុងការ​វិវត្តន៍​ទៅ​រក​ជំងឺ​សួត​ដ៏​ធ្ងន់ធ្ងរ ។​
– ការ​ប្រឈម​នឹង​ធាតុគីមី ឬ​ផ្សែង​ពុល​៖ ការ​ប្រឈម​របស់​អ្នក​ទៅ​នឹង​ជំងឺ​រលាក​សួត​ដែល​មិនសូវ​នឹង​កើតមាន​ប្រហែលជា​នឹង​កើនឡើង​ខ្ពស់ ប្រសិនបើ​អ្នក​ធ្វើការ​ក្នុង​កន្លែង​កសិកម្ម ការដ្ឋាន ឬ​ជុំវិញ​រោងចក្រ​ឧស្សាហ៍កម្ម​គីមី ឬ​សត្វ ។ ការ​ប្រឈម​នឹង​ផ្សែង​ពុល ឬ​ជាតិពុល​ក៏​អាច​ធ្វើអោយ​មាន​ការ​រលា​ក​ដល់​សួត​បាន ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង