ការស្ទះ​ពោះវៀន​អាច​កើត​ដោយសារ​ការស្ទះ​បែប​មេកានិច ដូចជា​មាន​ខ្លន ឬ​ដុំ​សាច់​ដុះ​ក្នុង​ពោះវៀន​ដែល​វា​ទៅ​ស្ទះ​ដល់​ពោះ​។ ឬ​អាច​បណ្តាល​ក​ពី​ពោះវៀន​មិន​អាច​បំពេញ​មុខងារ​បា​ន​យ៉ាង​ល្អ ដែល​គេ​អោយឈ្មោះ​វា​ថា Paralytic Ileus (​ការស្ទះ​ពោះវៀន​ក្លែងក្លាយ​)​។​

​ការស្ទះ​ពោះវៀនតូច​បែប​មេកានិច​
​មូលហេតុ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​នៃ​ការស្ទះ​បែប​នេះ​មាន​៖
– ស្អិត​ពោះវៀន​
– មាន​ខ្លន​លយ​ចូល​ពោះវៀន​
– ដុំ​សាច់​ក្នុង​ពោះវៀន​
– ជំងឺ​រលាក​ពោះវៀន​ដូច​ជា​ជំងឺ Crohn
– ពោះវៀន​រមួល​
– ពោះវៀន​ស្រុញ​ចូលគ្នា​

ការស្ទះ​ពោះវៀនធំ​បែប​មេកានិច​
​ការស្ទះ​ពោះវៀន​ក្នុង​តំបន់​នេះ​មិនសូវ​មាន​ច្រើន​ដូច​ពោះវៀនតូច​ទេ ហើយ​មូលហេតុ​របស់​វា​មាន​៖
– មហារីក​ពោះវៀនធំ​
– ជំងឺ Diverticulitis
– ពោះវៀនធំ​រមួល​
– ស្ទះ​ដុំ​លាមក​
– ពោះវៀន​រួម​តូច​ដោយសារតែ​ការ​រលាក និង​សន្លាក​

ការស្ទះ​ពោះវៀន​បែប Paralytic Ileus
​ការស្ទះ​ពោះវៀន​ប្រភេទ​នេះ​ធ្វើអោយ​មាន​រោគសញ្ញា​ដូចគ្នា​នឹង​ការស្ទះ​ពោះវៀន​ផ្សេងៗ​ទៀត​ដែរ ប៉ុន្តែ​វា​មិន​មាន​សម្តែង​នូវ​ការស្ទះ​អ្វីមួយ​ជាក់ស្តែង​ឡើយ មានន័យ​ថា ពោះវៀន​មិន​អាច​បំពេញ​មុខងារ​បា​ន​ល្អ​ទេ​ដោយសារតែ​មាន​បញ្ហា​ទៅលើ​សាច់ដុំ ឬ​សរសៃប្រសាទ​។ ការ​ធ្វើ​ចលនា​ពោះវៀន​ត្រូវបាន​កាត់បន្ថយ ឬ​លែង​មាន​តែ​ម្តង ដែល​ជា​ហេតុផល​មួយ​ពិបាក​ដល់​អាហារ និង​ទឹក​ហូរ​ចូល​ទៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។​
​ការស្ទះ​បែប Paralytic Ileus អាច​ប៉ះពាល់​ដល់​គ្រប់​កន្លែង​ទាំងអស់​នៃ​ពោះវៀន ដោយ​មូលហេតុ​របស់​វា​មានដូចជា​៖
– ការវះកាត់​ពោះ​
– វះកាត់​ក្នុង​អាង​ត្រគៀក​
– មាន​ឆ្លង​រោគ​
– កំពុង​ប្រើ​ថ្នាំ​
– សាច់ដុំ និង​សរសៃប្រសាទ​មិន​ធម្មតា​ដូច​ជា​ជំងឺ Parkinson ជាដើម​
 

​កត្តា​ប្រឈមមុខ​
​ជំងឺ​ដែល​អាច​ធ្វើអោយ​ប្រឈម​នឹង​ការស្ទះ​ពោះវៀន​កាន់តែ​ខ្លាំង​នោះ​មាន​៖
– វះកាត់​ពោះ ឬ​អាង​ត្រគៀក ព្រោះ​អាច​នឹង​បណ្តាល​អោយ​ស្អិត​ពោះវៀន​
– ជំងឺ​រលាក​ពោះវៀន Crohn
– ជំងឺមហារីក​ក្នុង​ពោះ​ដែល​ត្រូវ​វះកាត់​ចោល​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង