ជំងឺ​គ្រុនពោះវៀន​បង្កឡើង​ដោយ​បាក់តេរី​ម្យ៉ាង​មាន​ឈ្មោះ​ថា Salmonella Typhi ហើយ​វា​កម្រ​នឹង​កើតមាន​ក្នុង​ប្រទេស​អភិ​វឌ្ឈន៍​ណាស់ ។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​នៅតែ​បន្សល់ទុក​នូវ​ជំងឺ​ដ៏​មាន​ការ​គំរាម​គំហែង និង​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កំពុង​អភិ​វឌ្ឍន៍។ ជំងឺ​គ្រុនពោះវៀន​ឆ្លង​តាមរយៈ​ការ​ទទួលទាន​ទឹក និង​អាហារ​ដែល​មាន​មេរោគ ឬ​មាន​ការស្និទ្ធស្នាល​ជាមួយ​អ្នក​ដែល​ជំងឺ​ស្រាប់ ។ ខាងក្រោម​នេះ​ជា​ផលវិបាក​មួយចំនួន​ដែល​អ្នក​អាច​នឹង​កើត​មាន​ក្រោយ​ពី​មាន​ជំងឺ​គ្រុន​ពោះវៀន និង​មិន​បាន​ព្យាបាល​។​
 

​ហូរឈាម ឬ​ធ្លាយ​ពោះវៀន​
​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ជំងឺ​គ្រុនពោះវៀន​គឺ​ការ​ហូរឈាម ឬ​ធ្លាយ​ពោះវៀន ដែល​វា​ច្រើន​កើត​ក្នុង​អំឡុងពេល សប្តាហ៍​ទី​បី ។ អាការៈ​បែប​នេះ​ប្រហែលជា ៥​ភាគរយ​នៃ​អ្នកជំងឺ​គ្រុនពោះវៀន​មាន​ផលវិបាក​ដូច្នេះ ។​
​ការ​ហូរ​ឈាម​ក្នុង​ពោះវៀន​ច្រើន​សម្គាល់​ឃើញ​តាមរយៈ​សម្ពាធ​ឈាម​ចុះខ្សោយ និង​ស្យុក ក្រោយពី​មាន​វត្តមាន​ឈាម​ក្នុង​លាមក​រួច ។​
​ការ​ធ្លាយ​ពោះវៀន​កើតឡើង​នៅពេល​ដែល​ពោះវៀនតូច ឬ​ធំ​ទៅ​ជា​មាន​ប្រហោង ហើយ​ធ្វើអោយ​អាហារ​នៅក្នុង​ពោះវៀន​នោះ​លេច​ចូលទៅក្នុង​ស្រោម​ពោះ និង​បង្ក​ជា​រោគសញ្ញា ឈឺ​ពោះ ក្អួតចង្អោ ធ្ងន់ធ្ងរ និង​មេរោគ​នៅក្នុង​ចរន្តឈាម (Sepsis) ។ ភាព​គ្រោះថ្នាក់​ដល់​ជីវិត​ដូច្នេះ​ត្រូវការ​ការព្យាបាល​អោយ​បាន​លឿន​បំផុត ។​


​ផលវិបាក​ដែល​មិនសូវ​មាន​ផ្សេងៗ​ទៀត​
– រលាក​សាច់ដុំ​បេះដូង (Myocarditis)
– រលាក​សួត​
– រលាក​លំពែង (Pancreatitis)
– មាន​ជំងឺ​លើ​តម្រងនោម ឬ​ផ្លោក​នោម​
– រលាក​សាច់ដុំ និង​ឆ្អឹង (Osteomyelitis)
– រលាក​ភ្នាស់ និង​ទឹក​នៅ​ជុំវិញ​ខួរក្បាល និង​ខួរ​ឆ្អឹកខ្នង (Meningitis)
– មាន​បញ្ហា​ផ្លូវចិត្ត​ដូចជារ​រើរ​វាយ មើលឃើញ​អ្វី​ដែល​គេ​មើល​មិនឃើញ និង​ឆ្គួត​

​ការព្យាបាល​បាន​លឿន ធ្វើអោយ​ប្រជាជន​ដែល​រស់នៅ​ក្នុង​ប្រទេស​អភិ​វឌ្ឈន៍​មាន​ការធូ​ស្បើយ​ច្រើន​ពី​ជំងឺ​គ្រុនពោះវៀន​នេះ ។ បើ​គ្មាន​ការព្យាបាល​ទេ មនុស្ស​មួយចំនួន​ប្រហែលជា​មិន​អាច​រស់​បាន​តទៅទៀត​ទេ ដោយសារតែ​ផលវិបាក​របស់​ជំងឺ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង