មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​ដឹង​អំពី​គុណប្រយោជន៍ ដ៏​សំខាន់​របស់​វីតាមីន E ចំពោះ​សុខភាព​។ វីតាមីន E មិន​មាន​អត្ថប្រយោជន៍​ដូច​គ្នា នឹង​វីតាមីន C, D កាល់ស្យូម និង Folate ឡើយ​។ ដើម្បី​ដឹង​អំពី​អត្ថប្រយោជន៍ ពេញលេញ​របស់​វីតាមីន E សូម​តាមដាន​ដូច​ខាងក្រោម​នេះ ៖

អង់​ទី​អុក​ស៊ី​ដង់​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី
អ្វី​ដែល​អង់​ទី​អុក​ស៊ី​ដង់​ធ្វើ គឺ​ទៅ​តោង​ជាមួយនឹង​អុក​ស៊ី​សែន​ក្នុង​រាង​កាយ និង​ការពារ​វីតាមីន​ផ្សេង​ៗ​ទៀត​ដូច​ជា វីតាមីន A ពី​ការ​ខូចខាត ដូច្នេះ វា​ក៏​អាច​ត្រូវ​បាន​បឺត​ស្រូប ចូល​ទៅ​ក្នុង​ខ្លួន​កាន់តែ​ស្រួល​ដែរ​។ អង់​ទី​អុក​ស៊ី​ដង់ ក៏​មាន​សារៈសំខាន់ សម្រាប់​ភ្នាស​របស់​កោសិកា​ដែរ​។ ការ​សិ​ក្ស​ជា​ច្រើន​បង្ហាញ​ថា វីតាមីន E អាច​ជួយ​បង្ការ​បញ្ហា​បេះដូង ដែល​ទាក់ទង​នឹង​ភាព​ចាស់​ទៅ​តាម​អាយុ​បាន​។

រំលាយ​កំណក​ឈាម
រឿង​នេះ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​រំលាយ​កំណក​ឈាម ដែល​ខុស​ប្រក្រតី ចេញពី​សរសៃឈាម ជា​ពិសេស សរសៃឈាម​អាកទែ​តែ​ម្តង ដូច្នេះ វា​ក៏​មាន​ប្រយោជន៍ ក្នុង​ការ​បង្ការ​ជំងឺ​បេះដូង​ច្រើន​ប្រភេទ​ដែរ​។

ការពារ DNA និង​កោសិកា
វីតាមីន E ត្រូវ​បាន​គេ​ស្គាល់​ថា មាន​ប្រយោជន៍​ដល់​ការ​ការពារ DNA និង​កោសិកា​ពី​សារធាតុបង្កមហារីក​។ វា​នឹង​ទៅ​បញ្ឈប់​ដុំ​សាច់​មហារីក កុំ​ឲ្យ​លូតលាស់​ផង និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ប្រឆាំង​នឹង​បាក់តេរី ដែល​អាច​កើតជា​ភ្នាក់ងារ​មហារីក​ផង​។ ការ​សិក្សា​បាន​បង្ហាញ​ថា វីតាមីន E អាច​បញ្ឈប់​ជំងឺមហារីក​ស្បែក​បាន នៅ​ពេល​លាប​លើ​ស្បែក​ទៀងទាត់ ជា​ពិសេស អ្នក​ដែល​ចេញ​ទៅ​ក្រៅ​ផ្ទះ ហាលថ្ងៃ​ច្រើន​តែ​ម្តង​។

ជួយ​អ្នកជំងឺ​ទឹកនោមផ្អែម
ជំងឺ​ទឹកនោមផ្អែម ច្រើន​តែ​មាន​បញ្ហា​ទៅ​លើ អាំង​ស៊ុ​យ​លី​ន​ធ្វើការ​មិន​បាន​ល្អ ប៉ុន្តែ ជាមួយនឹង​ជំនួយ​របស់​វីតាមីន E ការ​ផលិត​អាំង​ស៊ុ​យ​លី​ន នឹង​អាច​មាន​លក្ខណៈ​ស្រួលបួល​ឡើង​វិញ​។ ក្រៅពី​នេះ​ការ​រំលាយ​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ល្អ​វិញ នៅ​ពេល​អ្នក​ញ៉ាំ​វីតាមីន E គ្រប់គ្រាន់​។

បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល
អត្ថប្រយោជន៍​ផ្សេង​មួយទៀត នៃ​ការ​ញ៉ាំ​វីតាមីន E គឺថា វា​អាច​ជួយ​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​បាន​។ កូ​ឡេ​ស្តេ​រ៉ុល​ទាប មាន​ន័យ​ថា អ្នក​ក៏​មិន​ងាយ​មាន​បញ្ហា​បេះដូង ដូច​ជា ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​ដែរ​។

ពង្រឹង​ដល់​សុខភាព​ស្បែក
រឿង​នេះ​គួរតែ​អរគុណ ដល់​អង់​ទី​អុក​ស៊ី​ដង់​របស់​វីតាមីន E ហើយ ដែល​អាច​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ និង​ស្រស់​ស្អាត​។ សក់​អ្នក​ក៏​នឹង​ទទួល​បាន ប្រយោជន៍​ពី​វីតាមីន E ដែរ ព្រោះ​វា​នឹង​ជំរុញ​ដល់​របត់​ឈាម​រត់ ទៅ​ក្នុង​ស្បែក​ក្បាល ដើម្បី​ជួយ​ឲ្យ​សក់​នោះ លូតលាស់​កាន់តែ​មាន​សុខភាព​ល្អ​។ វីតាមីន E ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​ព្យាបាល​បញ្ហា​ស្បែក​ច្រើន​ប្រភេទ​ដូច​ជា ជំងឺ​មុន ស្នាម​ស្បែក និង​ស្បែក​ជ្រីវជ្រួញ​យ៉ាង​មាន​ប្រសិទ្ធភាព​។

ទប់ស្កាត់​ភាព​អស់កម្លាំង
សព្វ​ថ្ងៃនេះ មនុស្ស​យើង​មានការ​ងារ​ធ្វើ​ច្រើន​ណាស់ ក្នុង​ពេល​តែ​មួយ ហើយ​វា​ក៏​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ដែរ ដែល​ពេល​ខ្លះ អាច​នឹង​មាន​អារម្មណ៍​អស់កម្លាំង​។ អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា វីតាមីន E អាច​ជួយ​ប្រឆាំង នឹង​ភាព​អស់កម្លាំង​អ្នក​បាន​។

សរុបសេចក្តី​មក វីតាមីន E ដើរតួ​នា​ទ​ដ៏​សំខាន់​មួយ ចាប់ពី​លុប​បំបាត់​ការ​ឡើង​ខ្ពស់ របស់​កូ​ឡេ​ស្តេ​រ៉ុល រហូត​ដល់​ជួយ​ដល់​សុខភាព​សក់ និង​ស្បែក​។ ការ​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន E ខ្ពស់​ក៏​អាច​ផ្តល់​នូវ​សុខភាព​បាន​ដែរ ដូច្នេះ​ហើយ ចូរ​ប្រាកដ​ថា អ្នក​បាន​ជ្រើសរើស​ម្ហូប​បាន​ត្រឹមត្រូវ​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង