ការឈឺចាប់ក្នុងសន្លាក់អាចមានមូលហេតុរបស់វាខុសៗគ្នាច្រើន។ សម្រាប់មនុស្សភាគច្រើន ការឈឺចាប់នៅសន្លាក់បង្កឡើងដោយការរលាកសន្លាក់។ ជំងឺមួយទៀតទាក់ទងនឹងការខូចខាតឆ្អឹងខ្ចីក្នុងសន្លាក់ ក៏ធ្វើឲ្យឈឺសន្លាក់បានដែរ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្រៅពីនេះ ការឈឺសន្លាក់ក៏អាចបង្កឡើងដោយការមានរបួស ឬការបង្ករោគនៅសន្លាក់ ឬជំងឺមួយហៅថា Fibromyalgia។ វាក៏អាចបង្កឡើងដោយការមានជំហររាងកាយមិនត្រឹមត្រូវ ឬមិនមានសកម្មភាពរាងកាយរយៈពេលយូរ។ យ៉ាងណាមិញ វាមានជម្រើសព្យាបាលដោយខ្លួនឯងច្រើនណាស់ដែលអ្នកអាចធ្វើទៅបាន។
ការព្យាបាលដោយក្តៅ និងត្រជាក់
ដើម្បីបន្ថយភាពគាំងក្នុងសន្លាក់ ចូរព្យាយាមធ្វើការព្យាបាលជាមួយភាពត្រជាក់ឆ្លាស់គ្នានឹងក្តៅ។ ការងូតទឹកក្តៅឧណ្ហៗ ប្រហែលជាជួយបន្ធូរភាពតឹងរបស់សន្លាក់នៅពេលព្រឹក។ នៅពេលយប់អ្នកអាចសាកល្បងគេងជាមួយនឹងភួយក្តៅ ឬស្អំទឹកក្តៅវិញ។ ការព្យាបាលដោយភាពត្រជាក់មានប្រយោជន៍ក្នុងការបំបាត់ការរលាកក្នុងសន្លាក់។ ចូរស្អំទឹកកកលើសន្លាក់ដែលឈឺខ្លាំងរយៈពេល ២០នាទីម្តង និងច្រើនដងក្នុងមួយថ្ងៃ។
ផ្លាស់ប្តូររបបអាហារ
ការញ៉ាំអាហារសម្បូរគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែ ប្រហែលជាជួយបន្ថយរោគសញ្ញានៃការរលាកសន្លាក់បាន។ របបអាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្គាបី និងអង់ទីអុកស៊ីដង់អាចជួយបង្កាការរលាកបាន។ អាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្គាបីមានដូចជា គ្រាប់ល្ង និងត្រីសាលម៉ុង។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)អាហារសម្បូរអង់ទីអុកស៊ីដង់មានដូចជា ផ្លែឈើនិងបន្លែចម្រុះពណ៌ សណ្តែក ស្រាក្រហម និងសូកូឡាខ្មៅ។
ហាត់ប្រាណ
លំហាត់ប្រាណដូចជា ការដើរ ឬហែលទឹកមិនគ្រាន់តែជួយបន្ថយការឈឺចាប់ទេ តែក៏ជួយពង្រឹងដល់អារម្មណ៍ល្អ និងគុណភាពរបស់ជីវិតរស់នៅដែរ។ អ្នកដែលមានជំងឺរលាកសន្លាក់គួរតែព្យាយាមធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ១៥០នាទីក្នុងមួយសប្តាហ៍៕