ផ្លូវទឹកម៉ូត្រត្រូវបានបង្កើតឡើងដោយផ្នែកជាច្រើនដូចជា តម្រងនោម ប្លោកនោម និងបង្ហួរនោម។ ពេលខ្លះ បាក់តេរីអាចបង្ករោគនៅលើផ្លូវទឹកម៉ូត្រអ្នកបាន។ ភាគច្រើនវាគឺជាការបង្ករោគនៅប្លោកនោម ឬរលាកប្លោកនោម និងរលាកបង្ហួរនោម។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការបង្ករោគនៅតម្រងនោមអាចមានរោគសញ្ញាច្រើនដែលវាស្ថិតក្នុងលក្ខណៈស្រដៀងគ្នានឹងការរលាកប្លោកនោម និងបង្ហួរនោមដែរ។ រោគសញ្ញាញឹកញាប់មានដូចជា៖

  • ឈឺចាប់ខ្លាំង ឬក្រហាយៗពេលនោម
  • មានអារម្មណ៍ថាអ្នកចេះតែចង់នោមញឹក
  • ទឹកនោមមានក្លិនស្អុយ
  • ទឹកនោមល្អក់ ឬទឹកនោមមានឈាម
  • ពេលត្រូវការនោមញឹក តែបែរជានោមចេញតែបន្តិច
  • មានអារម្មណ៍មិនស្រួលក្នុងពោះ

លើសពីនេះទៅទៀត មានអាការៈពិសេសៗមួយចំនួនដែលអាចបញ្ជាក់ថា ការបង្ករោគរបស់អ្នកមានការរាលដាលទៅតម្រងនោមហើយ។ អាការៈទាំងនោះមានដូចជា៖

  • ក្តៅខ្លួន
  • គ្រុន
  • ការឈឺចាប់ដែលស្ថិតនៅចង្កេះ ឬចំហៀងចង្កេះ
  • ចង្អោ ឬក្អួត។

អ្នកអាចជួយខ្លួនឯងក្នុងការបង្ការការបង្ករោគនៅផ្លូវទឹកម៉ូត្របានតាមរយៈការធ្វើរឿងដូចខាងក្រោមនេះ៖

  • ញ៉ាំទឹកឲ្យបានច្រើន ព្រោះវានឹងជួយថែរក្សាទឹកនោមឲ្យនៅថ្លា(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) និងប្រាកដថា អ្នកនោមញឹក ដើម្បីច្រោះបាក់តេរីចេញពីផ្លូវទឹកម៉ូត្របាន
  • សម្រាប់ស្រ្តី ចូរធ្វើការជូតសម្អាតពីមុខទៅក្រោយ ដើម្បីការពារកុំឲ្យបាក់តេរីចេញពីរន្ធគូថចូលទៅក្នុងបង្ហួរនោមបាន
  • ចូរមានទម្លាប់នោមចេញក្រោយពីរួមភេទរួច ព្រោះវាអាចជួយបញ្ចេញបាក់តេរីដែលចូលទៅក្នុងផ្លូវទឹកម៉ូត្រក្នុងពេលរួមភេទ មកខាងក្រៅវិញបាន។

បើសិនជាអ្នកមានរោគសញ្ញាទាំងឡាយណាដែលទាក់ទងនឹងការបង្ករោគនៅផ្លូវទឹកម៉ូត្រខាងលើ យកល្អគួរតែទៅឲ្យគ្រូពេទ្យពិនិត្យសិន។ ការដែលទទួលបានការកំណត់រោគវិនិច្ឆ័យបានត្រឹមត្រូវ និងចាប់ផ្តើមប្រើថ្នាំផ្សះអាចជួយអ្នកបង្ការការបង្ករោគនៅតម្រងនោមដែលធ្ងន់ធ្ងរបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង