រមៀតគ្រាន់តែជាគ្រឿងផ្សំធ្វើម្ហូបមួយប្រភេទប៉ុណ្ណោះ តែវាត្រូវបានគេចាត់ទុកថាជាឱសថអាចព្យាបាលជំងឺអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យ៉ាងណាមិញវាមានសារធាតុសម្លាប់បាក់តេរី ប្រឆាំងការរលាក អង់ទីអុកស៊ីដង់ និងប្រឆាំងនឹងមហារីកទៀតផង។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមការសិក្សាកាលពីឆ្នាំ ២០១៦បានឲ្យដឹងថា ផលិតផលរមៀត និងថ្នាំបំប៉ន ទាំងលេប និងលាបស្បែក ប្រហែលជាផ្តល់ជាប្រយោជន៍ព្យាបាលសុខភាពស្បែកបាន។
មូលហេតុចំបងនាំឲ្យកើតមុនគឺដោយសារតែបាក់តេរីមួយឈ្មោះថា Propionibacterium Acnes។ ករណីបែបនេះគឺគេត្រូវព្យាបាលដោយប្រើថ្នាំផ្សះប្រភេទ Erythromycin និង Clindamycin ផ្សំគ្នាជាមួយនឹង Azelai Acid។ តាមការស្រាវជ្រាវបានបង្ហាញទៀតថា សារធាតុ Curcumin ក្នុងរមៀត មានសកម្មភាពប្រឆាំងនឹងបាក់តេរី មួយចំនួនហើយក្នុងនោះក៏មាន Propionibacterium Acnes ផងដែរ នៅពេលប្រើផ្សំគ្នាជាមួយ Lauric Acid។
ទ្រឹស្តីដែលនិយាយថា រមៀតប្រើដើម្បីព្យាបាលជំងឺមុនគឺបានណែនាំថា គួរតែប្រើទាំងការញ៉ាំ និងលាបលើស្បែក។ ការញ៉ាំជាធម្មតាគួរតែធ្វើទៅតាមរបៀបបីយ៉ាងខាងក្រោមនេះ៖
- ចូរចម្អិនអាហារជាមួយនឹងរមៀតដើម្បីបង្កើតជារសជាតិ ឬក្លិន
- ញ៉ាំតែរមៀត
- លេបថ្នាំបំប៉នរមៀត
ចូរចាំថា សារធាតុ Curcumin អាចមានប្រតិកម្មជាមួយនឹងថ្នាំមួយចំនួន ហើយក៏មិនត្រូវបានណែនាំឲ្យប្រើសម្រាប់អ្នកដែលមានជំងឺថង់ទឹកប្រមាត់ដែរ។(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) ចូរនិយាយជាមួយគ្រូពេទ្យសិនមុនពេលយករមៀតប្រើដើម្បីព្យាបាលជំងឺមុនរបស់អ្នក។
បើសិនជាអ្នកជ្រើសរើសការលាបរមៀតលើស្បែកឬម៉ាសបិទមុខ ចូរពិគ្រោះជាមួយពេទ្យជំនាញខាងសើស្បែកសិន ជាពិសេសការប្រឈមនឹងប្រតិកម្មអាឡែហ្ស៊ីនឹងសារធាតុ Curcumin តែម្តង។ ចូរជ្រើសរើសផលិតផលណាដែលធ្វើពីរមៀត៕