នៅពេលមនុស្សយើងអាយុកាន់តែច្រើន ចំនួនរបស់សាច់ដុំនឹងថយចុះ តែខ្លាញ់រាងកាយកើនឡើងវិញ។ រឿងនេះនឹងទៅបន្ថយការរំលាយអាហាររបស់មនុស្សយើង និងធ្វើឲ្យងាយនឹងឡើងទម្ងន់ខ្លាំងណាស់ ហេតុដូច្នេះហើយទើបងាយប្រឈមនឹងជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទឹកនោមផ្អែមប្រភេទទី២ លើសសម្ពាធឈាម ពុកឆ្អឹង និងមហារីកជាច្រើន។ ដូច្នេះខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីរបៀបក្នុងការគ្រប់គ្រងទម្ងន់ឲ្យមានសុខភាពល្អបានយូរ៖
- បង្កើតជាគម្រោងញ៉ាំអាហារមួយប្រភេទដែលផ្តោតសំខាន់ទៅលើចំនួនកាឡូរីដែលអ្នកត្រូវការថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ
- ហាត់ប្រាណឲ្យបានរាល់ថ្ងៃ
- ចូរតាមដានឲ្យបានដិតដល់ចំពោះទម្ងន់ និងសកម្មភាពដែលអ្នកធ្វើ។(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) បើសិនជាអ្នកឡើងទម្ងន់ ចូរផ្លាស់ប្តូររបបអាហារ និងហាត់ប្រាណដោយយោងទៅតាមទម្ងន់ដែលអ្នកឡើងនោះទៅ៕