ការហាត់ប្រាណនឹងជួយដល់សុខភាពមនុស្សយើងច្រើនជាងធ្វើឲ្យចង្កេះរួមតូចទៅទៀត ហើយវាគួរតែជាផ្នែកមួយនៃជិវិតរស់នៅរបស់មនុស្សមានសុខភាពល្អគ្រប់រូបដែរ។ យោងទៅតាមការណែនាំរបស់វេជ្ជបណ្ឌិតប្រចាំគេហទំព័រយើង(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខ្ញុំបានឲ្យដឹងថា ការហាត់ប្រាណមានប្រយោជន៍ដូចខាងក្រោមនេះ៖

  • ជួយគ្រប់គ្រងទម្ងន់រាងកាយ
  • បន្ថយការប្រឈមនឹងជំងឺបេះដូងតាមរយៈពង្រឹងដល់សុខភាពបេះដូង និងរបត់ឈាមរត់
  • ជួយបញ្ចុះសម្ពាធឈាម និងកម្រិតជាតិខ្លាញ់ Triglyceride
  • ជួយរាងកាយគ្រប់គ្រងជាតិស្ករ និងអាំងស៊ុយលីនក្នុងឈាម ដើម្បីបន្ថយការប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមប្រភេទទី២
  • កាន់តែងាយស្រួលក្នុងការផ្តាច់បារី (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) តាមរយៈការបន្ថយភាពឃ្លាន និងអាការៈអត់បារីមិនបាន
  • ពង្រឹងដល់សុខភាពផ្លូវចិត្ត និងអារម្មណ៍
  • ពង្រឹងដល់ភាពរឹងមាំរបស់ឆ្អឹង និងសាច់ដុំ
  • ជួយពង្រឹងដល់ការគេង
  • បង្កើនឱកាសក្នុងការរស់នៅកាន់តែបានយូរ និងអាយុវែង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង