ឆ្នាំចាស់កំពុងតែជិតដាច់ហើយ សល់តែប៉ុន្មានថ្ងៃខាងមុខទៀតទេ។ ដូច្នេះបើសិនជាអ្នកយល់ថា ខ្លួនឯងកំពុងតែរស់នៅមិនផ្តល់សុខភាព ឬឧស្សាហ៍ឈឺច្រើនក្នុងឆ្នាំនេះ យកល្អគួរធ្វើអ្វីម៉្យាងដើម្បីឲ្យជីវិតកាន់តែមានសុខភាពល្អវិញទៅ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំសូមណែនាំអំពីគន្លឹះខ្លះៗដើម្បីកាន់តែមានសុខភាពល្អសម្រាប់ឆ្នាំថ្មីខាងមុខនេះ៖
- ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យសុខភាព ចាក់វ៉ាក់សាំង ឬតាមដានសុខភាព។ ចូរឲ្យពេទ្យធ្មេញ និងពេទ្យពិនិត្យសុខភាពជាទៀងទាត់ ព្រោះវាអាចជាវិធីតែមួយគត់ក្នុងការរកមើលបញ្ហាជាច្រើនមុនពេលរោគសញ្ញាជំងឺកើតឡើង
- ចូរឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)និងទឹកដើម្បីបង្ការការរាលដាលរបស់មេរោគ
- ចូរបង្កើតជម្រើសអាហារដែលផ្តល់សុខភាពជាងមុន
- ចូរកំណត់គោលដៅសម្រាប់ការហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ២.៥ម៉ោងជារៀងរាល់សប្តាហ៍
- ឈប់ជក់បារី
- ចូរគេងឲ្យបានយ៉ាងហោចណាស់ ៧ម៉ោងក្នុងមួយយប់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855