អាស៊ីតហ្វូលិក ឬវីតាមីន B9 គឺជាជីវជាតិដ៏សំខាន់មួយសម្រាប់ស្រ្តី ជាពិសេសស្រ្តីមានផ្ទៃពោះ ឬអ្នកដែលអាចងាយនឹងមានផ្ទៃពោះ។ អាស៊ីតហ្វូលិកអាចជួយបង្ការការខូចខាតរបស់ខួរក្បាល និងខួរឆ្អឹងខ្នងពីកំណើតដែលធ្ងន់ធ្ងរបាន។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វីតាមីនមួយនេះមានជាប្រភេទថ្នាំបំប៉ននិងត្រូវបានគេរកឃើញពីធម្មជាតិក្នុងបន្លែពណ៌បៃតង ក្រូច និងសណ្តែក។ វាក៏មានក្នុងអាហារកៃឆ្នៃដូចជា នំបុ័ង ឬផាស្តាផងដែរ។
ជាទូទៅ ស្រ្តីត្រូវការអាស៊ីតហ្វូលិកប្រហែល ៤០០ម៉ៃក្រូក្រាមក្នុងមួយថ្ងៃ ខណៈពេលដែលស្រ្តីមានផ្ទៃពោះត្រូវការ ៤០០ ទៅ៨០០ម៉ៃក្រូក្រាមជារៀងរាល់ថ្ងៃ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) លើសពីនេះទៅទៀត ក្រៅពីជួយការពារកុំឲ្យមានការខូចខាតខួរក្បាលពីកំណើត អាស៊ីតហ្វូលិកក៏ជួយបង្ការជំងឺមួយឈ្មោះថា ការកង្វះគ្រាប់ឈាមដោយសារតែខ្វះFolate ដែលជាជំងឺមួយកើតឡើងញឹកញាប់បំផុតលើស្រ្តីក្នុងវ័យអាចមានកូនបាន៕