ប្រូបាយអូទិចគឺជាមេរោគមានជីវិត (ដូចជាបាក់តេរី) ដែលត្រូវបានគេដាក់លក់ឲ្យប្រើប្រាស់ជាថ្នាំបំប៉ន អាចជាក្រែមលាបលើស្បែក និងមានក្នុងអាហារដូចជា យ៉ាអួ ជាដើម។ យ៉ាងណាមិញ រដ្ឋបាលចំណីអាហារនិងឱសថមិនបានទទួលស្គាល់រាល់សុខភាពទាំងឡាយណាដែលប្រូបាយអូទិចអាចផ្តល់ឲ្យនៅទេ។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែមានមនុស្សមួយចំនួនបានប្រើប្រូបាយទូិចសម្រាប់អត្ថប្រយោជន៍សុខភាពធំៗ។ ខាងក្រោមនេះគឺជារឿងដែលអ្នកគួរតែដឹងអំពីប្រូបាយអូទិច៖
- ប្រូបាយអូទិចប្រហែលជាជួយបង្ការការរាករូសបង្កឡើងដោយការបង្ករោគ ឬថ្នាំផ្សះបាន។ វាក៏ប្រហែលជាជួយបំបាត់រោគសញ្ញានៃការរលាកពោះវៀនបានដែរ។
- ថ្វីបើប្រូបាយអូទិចមួយចំនួនបានបង្ហាញថា មានការស្រាវជ្រាវជាច្រើនក៏ដោយ តែអំណះអំណាងតាមបែបវិទ្យាសាស្រ្តដ៏ខ្លាំងក្លាសម្រាប់គាំទ្រលើការប្រើប្រាស់ប្រូបាយអូទិចសម្រាប់ជំងឺភាគច្រើននោះគឺកំពុងតែមានការខ្វះខាតនៅឡើយ(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ការសិក្សាបានបញ្ជាក់ថា ជាធម្មតាប្រូបាយអូទិចមានផលរំខានតិចតួចទេ
- ផលិតផលប្រូបាយអូទិចផ្ទុកទៅដោយមេរោគច្រើនប្រភេទខុសៗគ្នា និងមានឥទ្ធិពលខុសៗគ្នាដែលវាអាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន៕