Join with Health.com.kh on Telegram

អាហារសម្រន់​ដែល​ល្អ​សម្រាប់​សុខភាព​ត្រូវតែ​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក ប្រសិនបើ​អ្នក​ចង់​រឹង​បន្តឹង​មាន​គម្រោង​ទម្លាប់​ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព​។ អ្នក​ប្រហែលជា​មិន​ចាប់​អារម្មណ៍​នោះទេ ប៉ុន្តែ​គម្រោង​នៃ​ទម្លាប់​ការ​ញ៉ាំ​ដែល​ល្អ​ដល់​សុខភាព​នឹង​រងគ្រោះថ្នាក់​នៅពេលដែល​អ្នក​ធ្វើ​ការសម្រេចចិត្ត​ជ្រើសរើស​អាហារសម្រន់​នៅពេល​យប់​។​

អ្នក​ប្រហែល​ជា​រវល់​ធ្វើការ​ដល់​ពេល​យប់ ឬ​ជក់​នឹង​ការអាន​សៀវភៅ​ឬ​មើល​ទូរទស្សន៍​។ ប៉ុន្តែ​មិន​ថា​មូលហេតុ​មួយ​ណា​នោះ​ទេ​ការ​នៅ​ដល់​យប់​ជ្រៅ​ក៏​អាច​មានន័យថា​អ្នកនឹង​ឃ្លាន​នៅពេល​យប់​ដែរ​។​

​មូលហេតុ​ដែល​អ្នក​ឃ្លាន​នៅពេល​យប់​

– បញ្ហា​កង្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​អាច​ជា​កត្តា​មួយ​ដែល​ធ្វើឲ្យ​អ្នក​ឃ្លាន​នៅពេល​យប់​
– វា​អាច​កើតឡើង​ដោយសារ​ភាព​ធុញ​ទ្រាន់​
– វា​ក៏​អាច​កើតឡើង​ដោយសារ​អ្នកទទួល​ទានពេល​ល្ងាច​លឿន​ពេក​
– អ្នក​អាច​មាន​កម្រិត​ជាតិ​ផ្អែម​ឬ​ប្រៃ​ទាប​ពេក​
– អ្នក​មាន​បញ្ហា​កង្វះ​ជាតិ​ប្រូតេអ៊ីន​។​

​ជ្រើសរើស​អាហារសម្រន់​ដែល​ល្អ​ចំពោះ​សុខភាព​

​ចូរ​ព្យាយាម​គិត​ពី​អ្វី​ដែល​អ្នក​គួរ​ទទួល​ទាន​មិនត្រូវ​គិត​ថា​អ្នក​ចង់​ទទួលទាន​អ្វី​នោះទេ​។ អ្នក​មិន​ត្រូវ​ទទួល​ទាន​អាហារសម្រន់​កញ្ចប់​នោះ​ទេ​ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នកឡើង​ទម្ងន់ និង​ធ្វើ​ឲ្យ​អ្នកគេង​មិន​បាន​ស្កប់​ទៀតផង​។​

​ដោយសារ​តែ​បញ្ហា​កង្វះ​ជាតិ​ទឹក​ក្នុង​រាង្គ​កាយ​គឺជា​កត្តា​ចម្បង​មួយ​ដែល​ធ្វើឲ្យ​អ្នកឃ្លាន អ្នក​អាច​ពិសារ​ទឹក​ជាមុនសិន​នៅពេល​ដែល​អ្នក​ឃ្លាន​នៅ​ពាក់កណ្តាល​យប់​។ ប្រសិនបើ​អ្នក​មាន​បញ្ហា​នេះ​មែន​ការ​ពិសារ​ទឹក​នឹង​ធ្វើឲ្យ​អ្នក​បាត់​ឃ្លាន​។ ចូរ​ជៀសវាង​ការ​ពិសារ​កាហ្វេ ឬ​ភេ​ស​ជ្ជះ​ផ្សេងៗ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​។ ប្រសិនបើ​អ្នក​ពិសារ​ទឹក​ហើយ​នៅតែ​ឃ្លាន​អ្នក​គួរ​អាហារសម្រន់​ណា​ដែល​ល្អ​ដល់​សុខភាព​មក​ទទួល​ទាន​។​

​អាហារសម្រន់​ពេលយប់​ដែល​សម្បូរ​ប្រូតេអ៊ីន​

​ការជ្រើសរើស​អាហា​រដែ​ល​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​មក​ធ្វើ​ជា​អាហារសម្រន់​ពេល​យប់​គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​។ ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ប្រតេអ៊ីន​តែ​បន្តិចបន្តួច​អាច​ធ្វើឲ្យ​អ្នក​ឆ្អែត​បានយូរ​។ អាហារសម្រន់​ដែល​សម្បូរ​ប្រូតេអ៊ីន​មានដូចជា​៖
– ស៊ុត​
– ផ្លែឈើ​ស្រស់​
– ទឹកដោះគោ​ជូរ​មួយ​ពែង​
– ឈីស​
– សូកូឡា​ក្តៅ​៕