ការបន្ថែមគ្រាប់ផ្លែឈើទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកគឺជាជម្រើសដ៍ល្អមួយសម្រាប់បេះដូងរបស់អ្នក ហើយវាអាចបន្ទាបហានិភ័យនៃជំងឺបេះដូងទៀតផង។ គ្រាប់ផ្លែឈើសម្បូរទៅដោយជាតិខ្លាញ់ដែលមានអ៊ីត្រូហ្សែនតិច (unsaturated fats) ដែលជាជាតិខ្លាញ់ល្អជួយលាងសម្អាតសរសៃឈាមរបស់អ្នកនិងជួយឲ្យពោះវៀនធំមានដំណើរល្អ។ បន្ថែមពីលើនេះទៀតគ្រាប់ផ្លែឈើសម្បូរទៅដោយជាតិសរសៃដែលជួយធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរជាងអាហារសម្រន់ផ្សេងទៀត។

បើទោះបីជាគ្រាប់ផ្លែឈើទាំងអស់សុទ្ធតែមានសារសំខាន់ចំពោះសុខភាពរបស់អ្នកក៏ដោយ ប៉ុន្តែកម្រិតនៃសារធាតុចិញ្ចឹមរបស់វាមានខុសៗគ្នា។ ខាងក្រោមនេះគឺជាគ្រាប់ផ្លែឈើដែលល្អបំផុតសម្រាប់អ្នក៖
– គ្រាប់អាល់ម៉ុន (almonds)៖គ្រាប់អាល់ម៉ុនសម្បូរទៅដោយម៉ាញេស្យូមប៉ូតាស្យូមនិងវីតាមីនE។ វាមានផ្ទុកជាតិខ្លាញ់ដែលមិនល្អក្នុងកម្រិតទាបហើយជួយឲ្យពោះវៀនធំមានដំណើរការល្អ។
– គ្រាប់ Walnuts៖ គ្រាប់ Walnuts គឺជាគ្រាប់ផ្លែឈើដ៏ល្អដែលអ្នកអាចបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ព្រោះវាសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣។ អាស៊ីតខ្លាញ់អូមេហ្គា ៣ នេះជួយសម្រួលសុខភាពបេះដូងនិងមានគុណសម្បត្តិក្នុងការកាត់បន្ថយការរលាកហើមដែលជួយកាត់បន្ថយការធ្វើទុកនៃជំងឺហឺតនិងជំងឺសន្លាក់។

– គ្រាប់ Pecans៖ គ្រាប់ Pecans គឺជាគ្រាប់ផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដែលអ្នកបន្ថែមទៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីបង្កើនកម្រិតនៃការទទួលទានវីតាមីននិងសារធាតុខនិជជាង ១៩ប្រភេទ។ សារធាតុចិញ្ចឹមដែលមានក្នុងគ្រាប់ Pecans មានដូចជាស័ង្កសី, ម៉ាញេស្យូម, វីតាមីនE និងA, ទង់ដែង, ប៉ូតាស្យូម, និងវីតាមីនB។ វាជួយកាត់បន្ថយកូលេស្តេរ៉ុលនិងជួយសម្អាតសរសៃឈាម។
– គ្រាប់ស្វាយចន្ទី៖ គ្រាប់ស្វាយចន្ទីគឺជាគ្រាប់ផ្លែឈើដែលមានជាតិខ្លាញ់ទាបបំផុត។ វាសម្បូរទៅដោយសារធាតុទង់ដែងនិងស័ង្កសីដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់រាង្គកាយរបស់អ្នក៕