ការ​ហើម​សួត​សំដៅ​ទៅលើ​ជាតិ​ទឹក​នៅ​ក្នុង​សរសៃឈាម​លេច​ចេញ​ទៅ​ខាងក្រៅ រួច​ចូលទៅក្នុង​ជាលិការ​សាច់​សួត ទើប​ធ្វើអោយ​សួត​ទៅ​ជា​ហើម​។ ករណី​បែប​នេះ​អាច​កើតឡើង​បាន​ដោយសារ​តែ​សម្ពាធ​ក្នុង​សរសៃ​ឡើង​ខ្ពស់​ពេក ឬ​មិន​មាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​ក្នុង​ចរន្តឈាម​ដើម្បី​ទាញ​ទឹក​ចេញ​ពី កោសិការ​ចូល​ក្នុង​សរសៃឈាម​បាន​។

​ថង់​សួត​តូចៗ​ដែល​មានឈ្មោះ​ថា Alveoli គឺជា​កន្លែង​សម្រាប់​ប្តូរ​អុកស៊ីសែន​តាមរយៈ​ការដក ដង្ហើម​ចូល និង​នាំ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ចេញពី​ក្នុង ឈាម​ទៅ​ក្រៅ​វិញ​តាមរយៈ​ការដក​ដង្ហើមចេញ​។ ជាធម្មតា​ថង់​សួត Alveoli មាន​កម្រាស់​ជញ្ជាំង​រប​ស់វា​ដ៏​ស្តើង​ដែល​អាច​ប្រើ​សម្រាប់​បណ្តូរ​ឧស្ម័ន​ទាំងនេះ​បាន ហើយ​ចំពោះ​ជាតិ ទឹក​វិញ​មិន​អា​ចេញចូល​បាន​ឡើយ លុះត្រាតែ​ជញ្ជាំង​របស់​វា​មិន​អាច​ទ្រាំទ្រ​សម្ពាធ​ឈាម​របស់​ឈាម​បាន​។

​មូលហេតុ​

​ចំពោះ​មូលហេតុ​នៃ​ការ​ហើម​សួត​ត្រូវបាន​ចែក​ចេញពីរ​ធំៗ នោះ​គឺ​មូលហេតុ​ទាក់ទង​នឹង​បេះដូង និង​មិន​ទាក់ទង​នឹង​បេះដូង​។
១. មូលហេតុ​ទាក់ទង​នឹង​បេះដូង​

​មូលហេតុ​ដែល​ទាក់ទង​នឹង​បេះដូង​ច្រើន​បណ្តាលមកពី​សម្ពាធ​ក្នុង​សរសៃឈាម​ក្នុង​សួត​ឡើង​ខ្ពស់ ដោយសារ​តែ​ខ្សោយបេះដូង​។ ជំងឺខ្សោយបេះដូង​កើតឡើង​ដោយសារតែ​ការ​ច្របាច​នៃ​សាច់ដុំ​បេះដូង​ចុះខ្សោយ ជំងឺ​គាំងបេះដូង ឬ​ជំងឺ​ប្រើស​បេះដូង​មិន​ធម្មតា ដែល​សុទ្ធតែ​នាំអោយ​មាន​សម្ពាធ​ឈាម​កាន់តែច្រើន​ក្នុង​សរសៃឈាម​របស់​សួត និង​បណ្តាលអោយ​ជាតិ​ទឹក​ក្នុង​សរសៃឈាម​រុញ​ចូល​ទៅក្នុង​ថង់​សួត Alveoli បាន​។
២.​មូលហេតុ​ដែល​មិនមែន​បណ្តាលមកពី​បេះដូង​

​ជំងឺ​ហើម​សួត​ដែល​មិន​បណ្តាល​មក​ពី​បេះ​ដូង​មានដូចជា​៖

  • ចង្កោម​រោគសញ្ញា​ពិបាក​ផ្លូវដង្ហើម​ស្រួចស្រាវ (Acute Respiratory Distress Syndrome, ARDS)៖ វា​គឺជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​មួយ​បង្កឡើង​ដោយ​ការបង្ក​រោគ​ធ្ងន់ធ្ងរ បែក​បាក់ឆ្អឹង មាន​របួស​ទៅ​សួត ស្រូប​ឧស្ម័ន​ពុល ជំងឺ​សួត ជក់​បារី​មាន​ជាតិ​កូកាអ៊ីន ឬ​បាញ់​កាំរស្មី​លើ​សួត​។ ជំងឺ​នេះ​ធ្វើអោយ​ភាព​ធន់​របស់​ជញ្ជាំង Alveoli ទៅ​ជា​ខូចខាត និង​មាន​ការ​រលាក ដែល​ជាហេតុ​នាំ​អោយ​ជ្រាប់​ទឹក​ចេញ​ពី​សរសៃឈាម​ចូលទៅ​ក្នុង​នោះ​បាន​។
  • ខ្សោយ​តម្រងនោម​៖ ការ​ខ្សោយតម្រងនោម មានន័យ​ថា​រាងកាយ​មិន​អាច​បញ្ចេញ​ជាតិ​ទឹក​ចេញ​ពី​ក្នុង​ខ្លួន​បានទេ ដែល​វា​ជា​ហេតុនាំអោយ​ចាល​ជាតិ​ទឹក​ច្រើន​ក្នុង​ខ្លួន​រហូតដល់​ហើម​សួត​។
  • រស់នៅ​ទី​ខ្ពស់​៖ អ្នក​ដែល​រស់នៅ​លើ​ភ្នំ ឬ​ទី​ខ្ពស់​រហូតដល់​៣០០​គីឡូម៉ែត្រ​ពី​ដី​រាប​ច្រើន​តែ​មាន​ជំងឺ​ហើម​សួត​។​
  • គ្រោះថ្នាក់​ទៅ​លើ​ខួរក្បាល ហូរ​ឈាម​ក្នុង​ខួរក្បាល ប្រកាច់​ធ្ងន់ធ្ងរ ឬ​វះកាត់​ខួរក្បាល​
  • ករណី​បូមទឹក​ក្នុង​ស្រោម​សួត បូម​ខ្យល់​ក្នុង​ស្រោម​សួត​
  • អ្វី​ដែល​កម្រ គឺ​ប្រើ​ថ្នាំ​ហេ​រ៉ូ​អ៊ីន ឬ​Methadon លើស​កម្រិត​
  • ប្រើ​ថ្នាំ​អាស្ពីរីន​លើស​កម្រិត ក៏​នាំ​អោយ​ហើម​សួត​ដែរ ដោយសារ​តែ​ពុល​នឹង​ថ្នាំ​នេះ​ជា​ពិសេស​កើត​លើ​មនុស្ស​ចាស់​។

​កត្តា​ប្រឈមមុខ​

​កត្តា​ប្រឈមមុខ​នឹង​ជំងឺ​ហើម​សួត​គឺជា​មូលហេតុ​សំខាន់ៗ​របស់​វា​ដូច ខាងលើនេះ ព្រោះ​គ្មាន​កត្តា​ប្រឈម​មុខ​ណាមួយ​ពិសេស​សម្រាប់​ជំងឺ​ហើម​សួត​នោះទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង