​ជំងឺ​ហឺត​មាន​លក្ខណៈ​សម្គាល់​តាមរយៈ​ការ​រលាក​ទៅលើ​បំពង់​ទងសួត ជាមួយ​នឹង​ការកើនឡើង​នូវ​ការបញ្ចេញ​សារធាតុ​ស្អិតៗ​ជាច្រើន​នៅក្នុង​បំពង់​នោះ​។ អ្នក​ជំងឺហឺត​ច្រើន​មាន​រោគសញ្ញា​នៅពេល​ផ្លូវដង្ហើម​ពួកគេ​តឹង​ថប់ដង្ហើម​, រលាក ឬ​មាន​ទឹករំអិល​ច្រើន​នៅ​ក្នុង​នោះ​។ រោគសញ្ញា​របស់​ជំងឺហឺត​ដែល​កើតមាន​ជា​ញឹកញាប់​មានដូចជា​៖

  • ក្អក ជាពិសេស​នៅពេល​យប់​
  • ដកដង្ហើម​លឺសូរ​ដូ​ចហួច​
  • ពិបាក​ដកដង្ហើម​
  • តឹង​ទ្រូង​, ឈឺ ឬ ដូច​ជា​អ្វី​មក​សង្គត់​

​មិនមែន​មនុស្ស​អ្នក​ជំងឺហឺត​គ្រប់គ្នា​សុទ្ធតែ​មាន​រោគសញ្ញា​ដូចៗ​គ្នា​ទាំងអស់​នោះ​ទេ​។ អ្នក​ប្រហែលជា​មិន​មាន​រោគសញ្ញា​ទាំងនេះ​ផង ឬ​មាន​រោគសញ្ញា​ខុសគ្នា​ទាំងអស់​នៅ​ពេលវេលា​ខុស​គ្នា​ផង​ដែរ​។ រោគសញ្ញា​ប្រហែលជា​មាន​ការប្រែប្រួល​ទៅ​តាម​ការ​ធ្វើ​ទុក្ខ​របស់​វា​នៅ​ពេល​ក្រោយ អាច​ស្រាល ឬ​ធ្ងន់​។​

​អ្នក​ជំងឺហឺត​ខ្លះ​ប្រហែលជា​មាន​ជំងឺ​នេះ​រហូត​តែ​គ្មាន​រោគសញ្ញា​អ្វី​សោះ ឬ​មាន​ពេល​ណាមួយ​អាការៈរោគ​សញ្ញា​ទៅ​ជា​ខ្លាំង​ទៅ​វិញ ដែល​នោះ​ហើយ​គឺជា​ការ​ធ្វើ​ទុក្ខ​របស់​វា​។ អ្នកខ្លះ​ទៀត​ប្រហែលជា​មាន​រោគសញ្ញា​ជា​រៀងរាល់ថ្ងៃ​។ ជាមួយគ្នានេះដែរ មនុស្ស​មួយចំនួន​គ្រាន់តែ​មាន​ជំងឺហឺត​នៅពេល​ហាត់ប្រាណ ឬ​មាន​ការបង្ក​រោគ​ដោយ​វី​រ៉ុស​ដូច​ជា​ជំងឺ​ផ្តាសាយ​ជាដើម​។​

​ជំងឺហឺត​កម្រិត​ស្រាល​ជាទូទៅ​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​ជាង​។ ជាធម្មតា ផ្លូវដង្ហើម​ត្រូវ​បើរ​ពី​ពីរ​បី​នាទី ទៅ​ពីរ​បី​ម៉ោង​។ ការ​ធ្វើ​ទុក្ខ​ធ្ងន់ធ្ងរ​មិនសូវ​កើតមាន​ជា​ញឹកញាប់​ទេ តែ​កើត​ម្តង​យូរៗ ហើយ​ក៏​ត្រូវ​ការព្យាបាល​អោយទាន់​ពេលវេលា​ដែឬ​។ យក​ល្អ​គួរតែ​សម្គាល់ និង​ព្យាបាល​រោគសញ្ញា​ជំងឺហឺត​ទោះបីជា​កម្រិត​ស្រាល​ក៏ដោយ ដើម្បី​អាច​ជួយ​បង្ការ​កុំអោយ​ឈាន​ដល់​កម្រិត​ធ្ងន់ធ្ងរ និង​គ្រប់គ្រង​ជំងឺហឺត​បានល្អ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង