ពោះវៀន គឺជាផ្នែកចុងក្រោយ និង សំខាន់បំផុតរបស់ប្រព័ន្ធរំលាយអាហារ។ វា មានយន្តការ ក្នុងការបឺតស្រូប យកជាតិទឹក និង អំបិលចេញពីកាកសំណល់រឹង។ ដើម្បីទទួលបាន នូវប្រព័ន្ធរំលាយអាហារ ដែលមានសុខភាពល្អ នោះការលាងសម្អាតពោះវៀន គឺជាការចាំបាច់មួយដែលអ្នកត្រូវធ្វើ ។ ពាក្យថា សម្អាតនៅទីនេះ គឺបានន័យថា អ្នកត្រូវមានភាពឆ្លាតវៃ ក្នុងការបរិភោគអាហារ ដែលជួយធ្វើអោយ សុខភាពរបស់ពោះវៀនអ្នក មានភាពរឹងមាំល្អ និង មិនមានបញ្ហាអ្វីកើតឡើង ។ លើសពីនេះទៀត ផលប្រយោជន៍របស់វា ក៏អាចជួយបង្ការអ្នកបានពីជំងឺ មហារីកពោះវៀនបានផងដែរ ។

ខាងក្រោមនេះ គឺជាប្រភេទអាហារ ទាំង ១០ប្រភេទ ដែលជួយសម្អាតពោះវៀនអ្នក អោយបានស្អាតល្អ៖
១. ក្រូចឆ្មារ៖ ផ្លែឈើ ដែលមានរសជាតិជូរ គឺមានប្រសិទ្ធិភាពបំផុត ក្នុងការសម្អាតពោះវៀន ជាពិសេស នោះគឺ ផ្លែក្រូចឆ្មារនេះឯង។ ការផឹកទឹកតែក្រូចឆ្មារ នៅក្នុងពេលព្រឹក នឹងអាចជួយសម្អាត និង បន្សាបជាតិពុល នៅក្នុងរាងកាយអ្នក។
២. ស្ពៃខ្មៅ៖ វាជួយការពារ បំពង់នៃប្រព័ន្ធរំលាយអាហារបាន ពីជំងឺផ្សេងៗ និង ជួយសម្អាតពោះវៀនអ្នក បានយ៉ាងល្អផងដែរ ។
៣. តែបៃតង៖ វាមានអត្ថប្រយោជន៍ ជាច្រើនយ៉ាងចំពោះសុខភាព។ ជាការល្អ ប្រសិនបើអ្នក គួរធ្វើការផឹកទឹកតែបៃតងជាប្រចាំ ពីព្រោះវាមិនត្រឹមតែមានប្រយោជន៍ចំពោះ សុខភាពក្រពះពោះវៀននោះទេ វាថែមទាំងជួយ បន្សាបជាតិពុល នៅក្នុងថ្លើមបានផងដែរ ។
៤. ប្រភេទគ្រាប់សណ្តែកផ្សេងៗ ៖ ពួកវា គឺជួយសម្អាតពោះវៀន និង ធ្វើអោយសុខភាពរបស់ប្រព័ន្ធរំលាយអាហារ មានភាពល្អប្រសើរបាន ។

៥. គ្រាប់ធញ្ញជាតិ៖ គឺមានផ្ទុកនូវកាឡូរី និង កូឡេស្តេរ៉ូលទាប។ អ្នកត្រូវតែធ្វើការ រួមបញ្ចូលពួកវា ទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីធ្វើអោយសុខភាពពោះវៀនអ្នក មានភាពល្អប្រសើរ ។ ដោយសារតែ ពួកវាមានផ្ទុកនូវជាតិសសៃច្រើន វាក៏ល្អសម្រាប់ការរំលាយអាហារផងដែរ។
៦. ផ្លែបឺរ៖ ប្រេងអូមេហ្គា ៣ ដែលមាននៅក្នុងផ្លែបឺរនេះ គឺជួយសម្អាតពោះវៀនបានយ៉ាងល្អ ។ វាមាននាទី ជាប្រេងរំអិល ក្នុងការលាងសម្អាតនូវសារធាតុពុល និង បំណែកអាហារដែលមានស្អិតជាប់ ទៅនឹងជញ្ជាំងពោះវៀន អោយបានស្អាតល្អ ។
៧. ត្រី៖ ប្រភេទអាស៊ីតខ្លាញ់ត្រី អូមេហ្គា៣ និង ប្រេងដែលមាននៅក្នុងខ្លាញ់ត្រី អាចជួយក្នុងការសម្អាត ប្រព័ន្ធរំលាយអាហារ និង ធ្វើអោយមុខងាររបស់វា កាន់តែប្រសើរឡើង។
៨. ខ្ទឹមស៖វាក៏ជាប្រភេទ ឱសថបុរាណ ដែលមានប្រយោជន៍ជាច្រើនចំពោះសុខភាពយើងរាល់គ្នា ផងដែរ។ វាមានឥទ្ធិពល ជាវិជ្ជមានក្នុងការលាងសម្អាត ពោះវៀនរបស់អ្នក អោយបានស្អាតល្អ។
៩. ទឹកផ្លែឈើស្រស់ៗ ៖ការផឹកទឹកផ្លែឈើកិនស្រស់ៗ នឹងជួយសម្អាតនូវជាតិអំបិល និង បន្សាបជាតិពុល នៅក្នុងពោះវៀនបានយ៉ាងល្អ។ ជាការប្រសើរ អ្នកគួរផឹកវាអោយបានជាប់ជាប្រចាំ ។
១០. សណ្តែកបណ្តុះ៖ ជាបន្លែ ដែលជួយសម្អាត និង បន្សាបជាតិពុល នៅក្នុងពោះវៀន ។ទន្ទឹមនឹងនេះ វាក៏ជួយសម្អាតថ្លើម និង ធ្វើអោយសុខភាពប្រព័ន្ធរំលាយអាហារមានភាពល្អប្រសើរបានផងដែរ ៕