ជាធម្មតា នៅពេលមានផ្ទៃពោះ ស្ត្រីតែងតែឈឺសុដន់។ សញ្ញាសម្គាល់ដំបូងបំផុត នៃការមានផ្ទៃពោះ រួមមាន មានអារម្មណ៍ថា ឈឺសុដន់ តឹងណែន និងឈឺចាក់តិចៗនៅក្នុងសុដន់ ដែលអ្នកអាចកត់សម្គាល់ឃើញនៅសប្តាហ៍ទី ៣ ឬ ៤ នៃការមានផ្ទៃពោះ។

សុដន់នឹងក្លាយជាតឹងណែន ដែលមិនអាចប៉ះពាល់បាន សូម្បីតែសម្លៀកបំពាក់។ ការឈឺចាប់នេះនឹងថយចុះ បន្ទាប់ពីត្រីមាសដំបូងនៃការមានផ្ទៃពោះ។
នៅក្នុងត្រីមាសទីពីរ កម្រិតអ័រម៉ូនដែលបានកើនឡើង នឹងធ្លាក់ចុះមកវិញ។ ប៉ុន្តែ ការឈឺសុដន់ មិនបាត់ទៅវិញទាងស្រុងនោះទេ វានឹងបន្តរហូតដល់សម្រាលកូនរួច។

ដើម្បីកាត់បន្ថយការឈឺចាប់ ស្ត្រីអាចជ្រើសរើសអាវទ្រនាប់ដែលទ្រទ្រង់សុដន់ ដើម្បីសម្រួលការឈឺចាប់ ហើយត្រូវជៀសវាងអាវទ្រនាប់ដែលតឹងណែន ដែលធ្វើឲ្យសុដន់កាន់តែមានការឈឺចាប់បន្ថែមទៀត។
ប្រសិនជាអាច អ្នកត្រូវវាស់ទំហំ និងផ្នែកនៅជុំវិញសុដន់ ដើម្បីទិញអាវទ្រនាប់ ដែលសាកសមនឹងសុដន់របស់អ្នក ហើយអ្នកត្រូវតែផ្លាស់ប្តូរទំហំអាវទ្រនាប់ ជារៀងរាល់ពេលដែលសុដន់បានលូតលាស់ធំឡើងៗ។
អ្នកត្រូវពាក់អាវទ្រនាប់ ដែលទ្រទ្រង់សុដន់ នៅពេលធ្វើលំហាត់ប្រាណ ដើម្បីបន្ថយទំហំរបស់សុដន់។ អ្នកក៏អាចគេងនៅលើកម្រាលពូក ដែលធ្វើពីកប្បាស ដើម្បីជួយបន្ធូរបន្ថយ ការឈឺចាប់នៅពេលអ្នកកំពុងតែគេង៕