វីតាមីន និងសារធាតុរ៉ែមួយចំនួន អាចដើរតួនាទី ក្នុងការជួយឲ្យឆាប់មានកូន។ ទោះបីជាយ៉ាងណា វិធីដ៏ល្អបំផុត ដើម្បីទទួលបានការសារធាតុចិញ្ចឹមទាំងនេះ គឺការទទួលបានពីរបបអាហារ ដែលមានដូចជា ៖
• ស័ង្កសី និងសារធាតុ Selenium ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការមានគភ៌។ កម្រិតទាបនៃជាតិស័ង្កសី និងសារធាតុ Selenium បានធ្វើឲ្យធ្លាក់ចុះ គុណភាពនៃមេជីវិតឈ្មោល និងកាត់បន្ថយសមត្ថភាពរបស់មេជីវិតឈ្មោល ក្នុងការធ្វើចលនា។ ថ្នាំគ្រាប់សារសារធាតុ Selenium អាចជួយកែលំអរគុណភាព នៃមេជីវិតឈ្មោល និងបង្កើនឱកាសក្នុងការមានផ្ទៃពោះ។
ប្រភពអាហារ ដែលមានសារធាតុស័ង្កសី រួមមាន សាច់គោគ្មានខ្លាញ់ សណ្តែក នំដុត និងសាច់មាន់ខ្មៅ។ សារធាតុ Selenium អាចត្រូវបានរកឃើញ នៅក្នុងគ្រាប់ធញ្ញជាតិ នំប៉័ង ត្រី សាច់និងស៊ុត។
• វីតាមីន D ៖ ការសិក្សាមួយ បានបង្ហាញពីទំនាក់ទំនង រវាងកម្រិតវីតាមីន D និងការធ្វើចលនារបស់មេជីវិតឈ្មោល។
ការសិក្សាបានបង្ហាញថា បុរសដែលខ្វះវីតាមីន D អាចនឹងមានមេជីវិតឈ្មោលតិចតួច។ រាងកាយអាចទទួលបានវីតាមីន D តាមរយៈការប៉ះពាល់ជាមួយពន្លឺព្រះអាទិត្យ ក៏ដូចជាការទទួលទានអាហារដែលមានផ្ទុកវីតាមីន D ដូចជា ត្រីមានជាតិខ្លាញ់ និងអាហារសំបូរទៅដោយវីតាមីន D ដូចជា Margarine និងគ្រាប់ធញ្ញជាតិមួយចំនួន ដែលមានផ្ទុកវីតាមីន D។
• Folate (វីតាមីន B9) គឺមានសារៈសំខាន់សម្រាប់បុរស ដើម្បីធ្វើឲ្យមេជីវិតឈ្មោលមានសុខភាពល្អ និងការបង្កើតទម្ងង់ពីធម្មជាតិនៃអាស៊ីតហ្វូលិក។ របបអាហារដែលសម្បូរទៅដោយវីតាមីន បានធ្វើឲ្យមេជីវិតឈ្មោលកើនឡើង។ ប៉ុន្តែ អ្នកមិនចាំបាច់ទទួលទាន អាហារបំប៉នអាស៊ីតហ្វូលីក នោះទេ អ្នកគ្រាន់តែបរិភោគអាហារ ដែលសម្បូរទៅដោយអាស៊ីតហ្វូលីក គឺបានហើយ។ អាហារដែលសម្បូរទៅដោយអាស៊ីតហ្វូលីក រួមមាន បន្លែពណ៌បៃតង ដូចជាខាត់ណា ស្បៃខ្មៅ សណ្ដែកបណ្តុះ គ្រាប់ធញ្ញជាតិ ដំឡូង និងក្រូច។
• សារធាតុប្រឆាំងអុកស៊ីតកម្ម អាចនឹងធ្វើឲ្យប្រសើរឡើង នូវគុណភាពរបស់មេជីវិតឈ្មោល ព្រោះថាសាធាតុរ៉ាឌីកាល់សេរី អាចបណ្តាលឲ្យមានការខូចខាត ភ្នាសសិការបស់មេជីវិតឈ្មោល។ វីតាមីន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម មានដូចជា វីតាមីន A, C និង E ដែលមាននៅក្នុង ផ្លែឈើ និងបន្លែ។ ការសិក្សាមួយចំនួន បានបង្ហាញថា ប្រសិនបើអ្នកអ្នកទទួលទានថ្នាំគ្រាប់ វីតាមីនប្រឆាំងអុកស៊ីតកម្ម អ្នកអាចនឹងបង្កើនឱកាស ក្នុងការមានផ្ទៃពោះ៕