Join with Health.com.kh on Telegram

​ការទទួល​ទានរ​បប​អាហារ ដែល​មាន​កាឡូរី​ខ្ពស់​ប្រចាំថ្ងៃ នៅ​ពេល​ព្រឹក អាច​បង្កើន​ការបញ្ចេញ​ពង​អូវុល និង​បង្កើន​ឱកាស នៃ​ការ​មានគភ៌​ផងដែរ​។​

​ពាក្យចាស់​មួយ​បាន​ពោល​ថា ញ៉ាំ​អាហារ​ពេលព្រឹក ឱ្យ​ដូច​ស្ដេច ញ៉ាំ​អាហារ​ពេល​ថ្ងៃ​ត្រង់ ឱ្យ​ដូច​អ្នក​មាន ហើយ ញ៉ាំ​អាហារ​ពេល​ល្ងាច ឱ្យ​ដូច​អ្នកក្រ​។ ការ​ទទួលទាន​អាហារ​ពេលព្រឹក​ច្រើន ប៉ុន្តែ ទទួលទាន​អាហារ​ថ្ងៃត្រង់ និង​អាហារ​ល្ងាច​តិចតួច អាច​ធ្វើឱ្យ​មាន​ការរំខាន ដល់​ការ​មាន​រដូវ​របស់​ស្ត្រី ដោយ​ជំងឺ​ក្រពេញ​អូវែ។​

​ការស្រាវជ្រាវ​មួយ ក៏​បាន​បង្ហាញថា ការកាត់បន្ថយ ការ​ទទួលទាន​អាហារ ដែល​មាន​កាឡូរី​ខ្ពស់ អាច​ប៉ះពាល់​ដល់​ទម្ងន់​ខ្លួន ប៉ុន្តែ ការ​កំណត់​ពេលវេលា នៃ​ការ​ទទួលទាន​អាហារ និង​តុល្យភាព​នៃ​កា​ឡូរី ប្រចាំថ្ងៃ ជា​កត្តា​ដ៏​សំខាន់​មួយ​៕