ថ្នាំគ្រាប់ពន្យារកំណើតភាគច្រើន ជាការរួមបញ្ចូលគ្នានៃអ័រម៉ូន Estrogen និង Progestogen ដែលអាចបញ្ឈប់ នូវការបញ្ចេញពងអូវុល ជារៀងរាល់ខែបាន។ ការមិនបញ្ចេញពងអូវុល បានធ្វើឱ្យស្ត្រី មិនអាចមានផ្ទៃពោះ។ ថ្នាំគ្រាប់ពន្យារកំណើត ដែលមានតែអ័រម៉ូន Progestogen ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ចំពោះស្ត្រីដែលមានអាយុច្រើនជាង ៣៥ ឆ្នាំ និងស្ត្រីបំបៅដោះកូន។
នៅពេលអ្នកបញ្ឈប់ ការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត អ្នកអាចរង់ចាំ រយៈពេលត្រឹមតែ ១ ឬ ២ ខែ អ្នកនឹងអាច មានផ្ទៃពោះម្ដងទៀតបាន បើទោះបីជាអ្នក ប្រើថ្នាំគ្រាប់ពន្យារកំណើតយូរប៉ុណ្ណាក៏ដោយ។ នៅពេលអ្នកបញ្ឈប់ថ្នាំគ្រាប់ពន្យារកំណើតដំបូង អ្នកអាចជួបប្រទះ នូវការធ្លាក់ឈាម ដែលនេះគឺដោយតែ ឥទ្ធិពលនៃអ័រម៉ូន ដែលនឹងត្រូវចាកចេញ ពីប្រព័ន្ធនៃសរីរាង្គរបស់អ្នក។
ស្ត្រីមួយចំនួន ការបញ្ចេញពងអូវុល អាចនឹងត្រូវពន្យារពេល នៅពេលបញ្ឈប់ប្រើប្រាស់ ថ្នាំគ្រាប់ពន្យារកំណើតដំបូង។ ដូច្នេះ វាអាចមានការលំបាក ក្នុងការប៉ាន់ប្រមាណ ពីកាលបរិច្ឆេទកំណត់ នៃការមានផ្ទៃពោះរបស់អ្នក។
ចំពោះស្ត្រីមួយចំនួន មិនអាចមានរដូវ ក្នុងរយៈពេលមួយយ៉ាងយូរ បន្ទាប់ពីការបញ្ឈប់ការប្រើប្រាស់ ថ្នាំគ្រាប់ពន្យារកំណើត៕