គ្មានអ្វីដែលល្អឥតខ្ចោះ ជាងការមានកូននោះទេ ប៉ុន្តែ មិនមែនមានន័យថា ស្ត្រី មិនបានស្រមៃនោះទេ។
យោងតាមការសិក្សាថ្មីមួយ បានបង្ហាញថា អាពាហ៍ពិពាហ៍ ទ្រព្យសម្បត្តិ និងភាពចាស់ទុំ គឺជាអ្វី ដែលស្ត្រីចង់បាន នៅមុនពេលសម្រេចចិត្ត ចាប់ផ្តើមបង្កើតគ្រួសារមួយ ដោយខ្លួនឯង។
ការស្រាវជ្រាវនេះ ក៏បានបង្ហាញដែលថា ស្ត្រីមានភាពហ្មត់ចត់ ក្នុងការធ្វើផែនការមានផ្ទៃពោះ នៅពេលវេលាដ៏សាកសមមួយ រួមមានការកំណត់ពេលវេលា នៃកាលបរិច្ឆេទចូលសាលារៀនវិញ ការធ្វើការងារ និងសូម្បីតែអាពាហ៍ពិពាហ៍របស់មិត្តភក្តិ។
សព្វថ្ងៃនេះ ស្ត្រីមាននិន្នាការ ឆ្លើយតបនៅក្នុងជីវិតរបស់ពួកគេ និងធ្វើការសម្រេចចិត្ត មុនពេលមានកូន ជាពិសេស កូនលើកដំបូង។ ខណៈពេលដែល ការស្រាវជ្រាវមួយទៀត បានបង្ហាញថា ស្ត្រីមានជំនាញវិជ្ជាជីវៈ ពិតប្រាកដមួយចំនួន គឺមានភាពយឺតយ៉ាវ ក្នុងការចាប់ផ្តើមព្យាយាមមានគភ៌ ដែលអាចចំណាយពេល យូរជាងការប៉ាន់ស្មាន៕