យក​វិធីសាស្ត្រ សាង​សុភមង្គល​មក​ប្រើ​
​និយាយ​ស្រួល ប៉ុន្តែ ការងារ​នេះ ពិតជា​លំបាក់​ធ្វើ​ខ្លាំងណាស់ ហើយ​ទាមទារ​ការខិតខំ​ប្រឹង​ប្រែ​ង និង​ការចូលរួម ពី​សមាជិក​នៅក្នុង​គ្រួសារ​នេះ​ទាំងមូល​។ ឪពុក​ម្តាយ​ល្អ តែងតែ​មាន​គម្រោងការ​ច្បាស់លាស់ ហើយ​ត្រូវ​ចំណាយពេល​ច្រើន ដើម្បី​អប់រំ​កូន​។ ឪពុក​ម្តាយ​ល្អ ត្រូវ​ផ្តល់​អាទិភាព​ចម្បង ទៅលើ​ការលូតលាស់ និង​អត្ត​ច​រឹត​របស់​កូន​។ ឪពុក​ម្តាយ​ល្អ ត្រូវ​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ជាច្រើន ដើម្បី​ចំណាយ​ពេល​មើលថែ និង​នៅ​ជាមួយ​កូន​។​


•​    ​ប្តី​ប្រពន្ធ ត្រូវ​ចេះ​ដាក់​វេន​គ្នា​មើលថែ​កូន ងូតទឹក​ឲ្យ​កូន បញ្ចុក​បាយ​កូន ដើម្បី​ឲ្យ​កូនយ​ល់​ថា គេ​ទទួលបាន​សេចក្តីស្រឡាញ់ និង​ការ​ថ្នាក់ថ្នម​ពី​អ្នក​ទាំង​ពីរ ហើយ​គេ​ក៏​ស្រឡាញ់​អ្នក​ទាំង​ពីរ ស្មើ​គ្នា​ផង​ដែរ​។​
•​    ​បើ​អ្នក​មាន​គម្រោង​ក្នុង​ថ្ងៃ​ឈប់សម្រាក កូន គួរតែ​ជា​ប្រធានបទ​ទីមួយ ដែល​អ្នក​ត្រូវ​លើកយក​មក​ពិភាក្សា​គ្នា​។​

​អានឲ្យកូន​ស្តាប់ ឲ្យបាន​ញឹកញាប់​
​ពេល​កូន​ធំ ចេះដឹង​សមល្មម​ហើយ អ្នក​គួរតែ​អាន​អត្ថបទ​ណែនាំ​នានា ឲ្យគេ​ស្តាប់​ឲ្យបាន​ញឹកញាប់ ហើយ​អត្ថបទ​ទាំងនេះ មាន​ក្នុង​អត្ថបទ​អប់រំ​យុវវ័យ របស់​គេហទំព័រ​យើង​នេះឯង​។ ការអាន នឹង​ធ្វើ​ឲ្យ​កូន​របស់​អ្នក​ស្រឡាញ់​សៀវភៅ ស្រឡាញ់​ការអាន ហើយ​ពេល​ធំ​ឡើង គេ​នឹង​ក្លាយ​ជា​ក្មេង​ដ៏​ឆ្លាត និង​ពូកែ​ទៀតផង​។ ចូរ​អាន​សៀវភៅ​ជាមួយ​គេ ឲ្យបាន​យ៉ាងហោច​ណាស់ កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ជាពិសេស មុនពេល​ចូល​គេង​។

​ញ៉ាំ​បាយ​ជុំគ្នា​
​អាហារ​ពេល​ល្ងាច ជា​ពេល​ដែល​មិនគួរ​ខកខាន ទោះបីជា​អ្នក រវល់​ធ្វើការ​យ៉ាងណាក៏ដោយ​។ គ្រោះថ្នាក់​ធំ​បំផុត សម្រាប់​សុភមង្គល​ក្នុង​គ្រួសារ គឺ​ការ​បាត់​បង់កា​រញ៉ាំ​អាហារ​ជុំគ្នា​នេះឯង​។ អាហារ​ពេល​ល្ងាច មិន​ត្រឹមតែ​ជា​ចំណី​សុភមង្គល និង​ការជជែក​គ្នា សម្រាប់​ក្រុម​គ្រួសារ​នោះទេ ប៉ុន្តែ វា​ក៏​អាច​បង្ហាញ​អំពី តម្លៃ​នៃ​សមាជិក​គ្រួសារ​ផង​ដែរ​។​
•​    ​ប្រសិន​បើ​កូន​អ្នក ជា​ក្មេង​រពឹស ញ៉ាំ​ផ្តេសផ្តាស ឬ​ធ្វើឲ្យ​រញ៉េរញ៉ៃ​លើ​តុ​នោះ អ្នក​មិន​ត្រូវ​ស្តីបន្ទោស ឬថា​ឲ្យគេ​ខ្លាំងៗ​នោះទេ ពីព្រោះ​វា​អាច​ធ្វើឲ្យ​ខ្លាច និង​បាត់បង់​ទំនុកចិត្ត ប៉ុន្តែ អ្នក​អាច​និយាយ​អប់រំ ណែនាំ ឬ​ធ្វើ​ជា​គម្រូ អំពី​របៀប​នៃ​ការ​ញ៉ាំ ឲ្យគេ​មើល​បាន​។​
•​    ​ពេល​ញ៉ាំ​បាយ មិន​ត្រូវ​ស្ងប់ស្ងាត់​នោះទេ គឺ​ត្រូវ​បង្កើត​បរិយាកាស​រីក​រាយ និង​និយាយ​គ្នា​លេង អំពី​សកម្មភាព កិច្ចការ​សាលា ឬ​ការងារ​ប្រចាំ​ថ្ងៃ​ជាដើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង