ការងារមិនមែនជាអ្វីៗទាំងអស់ របស់អ្នកទេ ប៉ុន្តែវាគឺជាផ្ទះទីពីររបស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយវាគឺជាកន្លែងមួយ ដែលអ្នកបានបានចំណាយពេលដ៏ច្រើនម៉ោងសំរាប់ខួលក្បាលរបស់អ្នកក្នុងការគិត និងប្រាស្រ័យទាក់ទង ជាមួយអ្នករួមការងារជាមួយគ្នា ហើយវាក៏ជាកន្លែង ដែលអ្នកបានបង្កើតទិន្នផលដែលគួរអោយចាប់អារម្មណ៍មួយផងដែរ។ ទោះបីជាយ៉ាងក៍ដោយ រឿងផ្ទុយគ្នាក៍វាអាចកើតមានផងដែរ ក្នុងពេលដែលអ្នកមានអារម្មណ៍ថាគ្រប់គ្រាន់ចំពោះវា។

ទាំងនេះជាមូលហេតុ ៦ចំនុចដែលយើងនឹងអោយអ្នកសំរាប់ហេតុផល អំពីការលាឈប់ពីកន្លែងធ្វើការរបស់អ្នក។
១. ការបន្ថែមគំនាប
ការដាក់គំនាបបន្តិចបន្តួចនៅកន្លែងធ្វើការវាគឺជារឿងធម្មតាមសំរាប់បង្កើនទិន្នផលនៅក្នុងក្រុមហ៊ុនមួយ។ ប៉ុន្តែបើវាច្រើនហួសហេតុពេក វាក៍អាចជះលទ្ធផលមិនល្អក្នុងចំណោមបុគ្គលិកដែល។ ដូចច្នោះបើសិនជាអ្នកបានជាប់ពាក់ពន្ធ័ជាមួយនឹងចំនុចទាំងនេះ រឺក៏មានពេលទំនេរតិចតួចនៅក្នុងក្រុមហ៊ុន នោះហើយវាជាពេលវេលាសមរម្យសំរាប់អ្នក ក្នុងការរៀបចំបង្វិចបានហើយ។
២. ចៅហ្វាយនាយដែលមានអាកប្បកិរិយាដែលមិនអាចទទួលយកបាន
វាគឺជារឿងដ៏ឈឺចាប់បំផុត បើសិនជាចៅហ្វាយនាយរបស់អ្នករក្សាការជាន់លើក្បាលរបស់អ្នកសំរាប់រឿងបន្តិចបន្តួច។ នៅក្នុងករណីបែបនេះ គំរោងបន្តិចបន្តួចហាក់ដូចជាមានការលំបាកសំរាប់បំពេញនិងមិនអាចធ្វើទៅតាមទំរូវការបាន។ បើសិនជារឿងនេះប្រកដជាកើតឡើងចំពោះអ្នកនោះវាជាពេលវេលារបស់អ្នកត្រូវរៀបចំអីវ៉ាន់របស់អ្នកហើយ។

៣. បុគ្គលិករួមការងារដែលមានចរិកមិនល្អ
បើសិនជាអ្នកគឺជាផ្ទាំងស៊ីប នៃការបញ្ចេញកំហឹង សំរាប់សើចចំអក បង្អាប់ រឺក៏ច្រើនជាងនេះទៅទៀតនោះដោយក្រុមមនុស្សបែបនេះនៅក្នុងការិយាល័យរបស់អ្នក អ្នកត្រូវតែព្យាយាមអោយអស់ពីសម្តត្ថភាពដើម្បីចាកចេញពីកន្លែងនោះ លុះត្រាតែអ្នកជាមនុស្សដែលមានភាពស្ទាត់ជំនាញសំរាប់ដោះស្រាយជាមួយបញ្ហាទាំងអស់នោះ។
៤. ភាពខ្វះខាតនៃគោលការណ៍កាតព្វកិច្ច
គ្រប់បណ្តាលក្រុមហ៊ុន រឺក៍អង្គការទាំងអស់ដែលបានដំណើរការត្រូវផ្តល់អោយបុគ្គលិករបស់ពួកគេនូវការព្រមព្រៀងដ៏ច្បាស់លាស់មួយក្នុងលក្ខខណ្ឌ ការងារមួយច្បាស់លាស់សំរាប់ពេលដែលលាឈប់ ដូចជាប្រាក់បំណាច់ឆ្នាំជាដើម។ បើសិនជាអ្នកមើលឃើញថាក្រុមហ៊ុនរបស់អ្នកបន្តបដិសេធសិទ្ធរបស់អ្នកឥតឈប់ឈរ អ្នកគួរតែចាកចេញពីកន្លែងនោះ។

៥. ការធ្វើដំណើរឆ្ងាយពេក
សូម្បីតែរំពឹងគិតថាកន្លែងធ្វើការរបស់អ្នកក្លាយជាច្រកទ្វារទីពីរ ដែលមិនច្បាស់លាស់ វាត្រូវតែយ៉ាងហោចណាស់ស្ថិតនៅក្រោមការកំនត់មួយដ៏សំខាន់។ រយះពេលកាន់តែយូរនៃការធ្វើដំណើរធ្វើអោយអ្នកមានអារម្មណ៍ថាឈឺ នៅគ្រាដែលបានមកដល់ការរិយាល័យ ដូចច្នោះហើយវាធ្វើអោយប៉ះពាល់ដល់
សកម្មភាពធ្វើការងារទាំងមូលរបស់អ្នក។ បើសិនជាអ្នកមិនទទួលបានសុខភាពល្អ និងភាពរីករាយក្នុងខណ:ពេលដែលអ្នកមកដល់ការរិយាល័យនោះ ភាវ:គតិរបស់អ្នកនឹងសុំអោយអ្នកទំលាក់ភាពតានតឹងនោះចោល។
៦. ការបង្កើតភាពស្មុកស្មាញច្រើន
ភាពស្មុកស្មាញរបស់អ្នកបានកើតឡើងទ្វេរដង ខណ:ពេលដែលពេលវាលាទៅកាន់ការរិយាល័យកាន់តែជិតមកដល់។ ប៉ុន្តែជាអកុសល បើការធ្វើដំណើររបស់អ្នកទៅកាន់កន្លែងធ្វើអោយអ្នកឈឺនោះ ហើយវាគ្មានការបញ្ជាក់បន្ថែមទៀតទេថាការងារនោះ ពិតជាមិនសក្តិសមជាមួយនឹងអ្នកទេ៕