បើសិនជាអ្នកមានដើមទ្រូងសំប៉ែត នោះអ្នកប្រហែលជាពិបាកក្នុងការយកឈ្នះ ឬបំបាត់បញ្ហានេះហើយ ជាពិសេសរឿងស្លៀកពាក់តែម្តង។ ការស្រាវជ្រាវបានអោយដឹង ស្ត្រីភាគច្រើនតែងប្រាថ្នាចង់បានសុដន់ដែលមានទំហំធំៗ។ ការលូតលាស់របស់សុដន់ត្រូវបានជម្រុញតាមរយៈអ័រម៉ូនអេស្ត្រូជែន។

បើសិនជាអ្នកគឺជាយុវតី អ្នកនឹងយល់ស្របតាមខ្ញុំថា អ្នកនឹងត្រូវដូរអាវទ្រនាប់លេខធំជាងមុនរាល់ឆ្នាំ ព្រោះវាជាពេលវេលាដែលជាលិការសុដន់ត្រូវលូតលាស់បន្ត។ ទោះបីជាយ៉ាងណាក៏ដោយ សុដន់ស្ត្រីមួយចំនួននៅតែមិនទាន់លូតលាស់ ដែលជាហេតុធ្វើអោយពួកគេគ្មានផាសុខភាពសោះ។
ហេតុផលដែលសុដន់មិនលូតលាស់មិនទាន់មានការបញ្ជាក់បានពេញលេញនៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនយល់ថា បញ្ហានេះបណ្តាលមកពីការថយចុះនៃអ័រម៉ូនអេស្ត្រូជែន និងកើនឡើងអ័រម៉ូនតេស្តូស្តេរ៉ូនក្នុងរាងកាយស្ត្រី។ បើសិនជាសុដន់អ្នកមិនលូតលាស់ទេ អ្នកក៏មិនចាំបាច់បារម្ភអ្វីដែរ ព្រោះយើងមានវិធីហាត់ប្រាណជាច្រើនដែលអាចជួយអោយសុដន់រីកធំបាន ព្រមទាំងអាចដោះស្រាយនូវទុក្ខកង្វល់របស់ស្ត្រីគ្រប់រូបបានដែរ

ដេកផ្ងារលើតុទាបមួយ
នេះគឺជាលំហាត់ប្រាណពង្រីកសុដន់ដ៏មានប្រសិទ្ធភាព។ វាទាមទារអោយអ្នកទប់ទម្ងន់យ៉ាងហោចណាស់ ២,២៦គីឡូក្រាមនៅលើដៃទាំងសងខាង ខណៈពេលកំពុងតែដេកផ្ងារលើតុទាបមួយ។ អ្នកគួរតែច្រត់ដៃទាំងសងខាងនៅម្ខាងនៃដងខ្លួន។ ដូចគ្នានេះដែរ ដៃគួរតែដាក់អោយស្របនឹងស្មារទាំងពីរ។ បន្ទាប់មកព្យាយាមច្រាត់ដៃនោះដើម្បីលើកខ្លួនឡើង។ ការលើកនេះមិនគួរណាឈប់ឡើយលុះត្រាដៃទាំងពីររំកិលមកប៉ះគ្នាសិន ប៉ុន្តែធ្វើយ៉ាងម៉េចរក្សាខ្លួនអោយនៅត្រង់។ ក្រោយមកទៀត អ្នកត្រូវតែពន្លាដៃទៅកន្លែងពេលចាប់ផ្តើមវិញ។ ការធ្វើបែបនេះតម្រូវអោយធ្វើអោយ ៣ឈុត ដោយមួយឈុតៗអោយបាន ១០វិនាទី។
អាវ៉ង់
ការអាវ៉ង់ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតជាសាច់ដុំទ្រូង។ បើសិនជាអ្នកចង់ទទួលបានការអាវ៉ង់ប្រកបដោយប្រសិទ្ធភាព អ្នកគួរតែដេកផ្កាប់, ច្រាត់បាតដៃឡើងលើ ហើយទម្លាក់មកវិញដោយបងកែងដៃអោយស្មើនឹងស្មារ។ ក្រោយមកទៀត អ្នកត្រូវតែធ្វើជើង និងដងខ្លួនអោយត្រង់ផងដែរ។ ការធ្វើលំហាត់ប្រាណបែបនេះគឺជាការប្រើកម្លាំងដើម្បីលើកទម្ងន់ខ្លួនឯង។ អ្នកគួរតែធ្វើសកម្មភាពនេះអោយបាន ពីរទៅបីឈុត ដោយមួយឈុតៗប្រាំដង។
ដៃម្ខាងៗកាន់ទម្ងន់ ២,២៦គីឡូក្រាមពេលកំពុងអង្គុយលើកៅអីផ្អែកត្រង់
លំហាត់ប្រាណបែបនេះគឺជារឿងសាមញ្ញ ហើយក៏ជាលំហាត់ប្រាណដ៏មានប្រសិទ្ធភាពក្នុងការពង្រីកទំហំសុដន់ផងដែរ។ អ្នកគួរតែប្រើដៃទាំងសងខាងកាន់ទម្ងន់ ២,២៦គីឡូក្រាម។ បន្ទាប់មក អ្នកគួរតែទម្ងន់នោះធ្វើយ៉ាងណាអោយដៃ និងស្មាស្ថិតក្នុងបន្ទាប់ស្មើគ្នា។ ពេលធ្វើបានហើយគួរតែរាប់អោយបានមួយទៅប្រាំ។ ក្រោយមកទៀត ចាំទម្លាក់ដៃចុះមកធម្មតាវិញ។ អ្នកគួរតែធ្វើបែបនេះអោយបាន បីឈុត ដោយមួយឈុតៗធ្វើអោយបាន ៥ដង។
ការបង្វិលដៃក៏ជាលំហាត់ប្រាណល្អសម្រាប់ពង្រីកសុដន់ដែរ
នេះគឺជាលំហាត់ប្រាណពង្រីកសុដន់ដ៏សាមញ្ញជាងគេបំផុត។ វាគ្រាន់តែទាមទារអោយអ្នកបង្វិលដៃតែប៉ុណ្ណោះ។ ដំបូងឡើយ អ្នកតម្រូវបង្វិលដៃទាំងសងខាងម្តងមួយៗចំនួន ២០ដង បន្ទាប់មកចាំបង្វិលដៃទាំងសងខាងស្របគ្នា ២០ដងទៀត។
លំហាត់ប្រាណច្រត់នឹងជញ្ជាំង
លំហាត់ប្រាណពង្រីកសុដន់មួយនេះតម្រូវអោយអ្នកឈរឆ្ងាយពីជញ្ជាំងប្រហែល កន្លះម៉ែត្រ។ បន្ទាប់មកយកដៃទាំងសងខាងទៅច្រាត់នឹងជញ្ជាំងត្រឹមដើមទ្រូង។ ក្រោយមកទៀតចូរទ្រេឌខ្លួនទៅជញ្ជាំងបន្តិចម្តងៗដោយប្រើសាច់ដុំដៃ និងទ្រូងជួយទប់រហូតដល់ច្រមុះប៉ះនឹងជញ្ជាំង។
លំហាត់ប្រាណទាំងអស់ខាងលើនេះនឹងធ្វើអោយសុដន់អ្នករីកធំប្រកបដោយសុខភាពល្អ។ អ្នកក៏នឹងមានមោទនៈភាពចំពោះសុដន់ដ៏ធំនិងមិនយារធ្លាក់ទៅវិញទៀតផង។ អត្ថប្រយោជន៍នៃការហាត់ប្រាណពង្រីកសុដន់ប្រហែលជាអាចទទួលបានលទ្ធផលលឿនបើសិនជាមានការផ្សំគ្នានឹងរបបអាហារត្រឹមត្រូវជាពិសេសរុក្ខជាតិសម្បូរអ័រម៉ូនអេស្ត្រូជែនដែលមានដូចជា សណ្តែកសៀង និងសណ្តែកហ័រឡាំងតាវ៕