ជំងឺមហារីក បានកំពុងគម្រាមកំហែងអាយុជីវិត និងកើតមានលើមនុស្សជាច្រើនលាននាក់ នៅទូទាំងសកលលោក។ (អាន ៖ នាំងងុយគេង ពេលអ្នកគួរប្រើ) យ៉ាងណាមិញ ហានិភ័យនៃជំងឺមហារីកច្រើនកើនឡើងដោយសារជម្រើសនៃការទទួលទានអាហារ និងសកម្មភាពមួយចំនួននៃការរស់នៅប្រចាំថ្ងៃ។ តើអ្នកដែលធ្លាប់គិតទេថា របបអាហារណាខ្លះអាចធ្វើឲ្យអ្នកប្រឈមទៅនឹងជំងឺមហារីក? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរជៀសវាងទទួលទាន ប្រសិនបើមិនចង់កើតជំងឺមហារីក ៖
១. ភេសជ្ជៈសូដា ឬភេសជ្ជៈកំប៉ុង ៖ ភេសជ្ជៈប្រភេទនេះមានផ្ទុកកាឡូរី, គ្រឿងផ្សំសិប្បនិម្មិត និងស្ករ ដែលសុទ្ធសឹងតែគ្មានប្រយោជន៍ចំពោះសុខភាព។ មួយកំប៉ុងនៃភេសជ្ជៈសូដាមានផ្ទុកស្ករដល់ទៅ ១០ កញ្ចប់តូចឯណោះ។ ការទទួលទានភេសជ្ជៈកំប៉ុងច្រើនបង្កផលប៉ះពាល់ជាច្រើនចំពោះសុខភាព។
២. សាច់ក្រហម ៖ ប្រសិនបើទទួលទានក្នុងបរិមាណតិចតួចសមល្មម សាច់ប្រភេទនេះមិនផ្ដល់ផលប៉ះពាល់អ្វីចំពោះសុខភាពឡើយ ជាពិសេសប្រសិនបើប្រភពនៃសាច់ គឺស៊ីស្មៅ។ ចំពោះអ្នកដែលទទួលទានបឺហ្គឺរដាក់សាច់ក្រហមសឹងតែជាប្រចាំនឹងប្រឈមមុខនឹងហានិភ័យនៃជំងឺមហារីកដល់ទៅ ២២ ភាគរយក្នុងចំណោមបុរស ហើយ ២០ ភាគរយក្នុងចំណោមនារី។
៣. ជាតិអាល់កុល ឬគ្រឿងស្រវឹង ៖ ប្រសិនបើទទួលទានក្នុងបរិមាណសមល្មមគ្រឿងស្រវឹងអាចផ្ដល់អត្ថប្រយោជន៍ប្រសើរចំពោះសុខភាព។ ប៉ុន្តែក្នុងករណីទទួលទានច្រើនលើសវិញ គ្រឿងស្រវឹងអាចបង្កជំងឺគួរឲ្យព្រួយបារម្ភជាច្រើនដូចជា ជំងឺមហារីក, ដាច់សសៃឈាមខួរក្បាល និងខ្សោយបេះដូង។
៤. ជាតិផ្អែមសិប្បនិម្មិត ៖ ថ្វីត្បិតតែពាណិជ្ជកម្មផ្សព្វផ្សាយថា ជាតិផ្អែមបែបនេះប្រសើរសម្រាប់សុខភាព ប៉ុន្តែវានៅតែផ្ដល់ផលប៉ះពាល់ច្រើនជាង។ វាអាចបង្កឲ្យកើនទម្ងន់ និងមិនអាចផ្ដល់ផលល្អអ្វីចំពោះអ្នកជំងឺទឹកនោមផ្អែមឡើយ។ Aspartame ជាសារធាតុដែលមានផ្ទុកក្នុងជាតិផ្អែមសិប្បនិម្មិត ហើយជាញឹកញយសារធាតុនេះបង្កផលអវិជ្ជមានជាច្រើនចំពោះសុខភាព រួមទាំងជំងឺមហារីក។
៥. ស្ករចម្រាញ់ ៖ ជាមូលហេតុចម្បងបំផុតនៃការកើនឡើងនូវកម្រិតអាំងស៊ុយលីន។ ស្ករចម្រាញ់ក៏បង្កើនហានិភ័យនៃជំងឺមហារីកផងដែរ ដោយកោសិកាមហារីកត្រូវការជាតិស្ករដើម្បីលូតលាស់។
៦. អាហារប្រៃ, ត្រាំ និងអាំង
អាហារប្រភេទនេះមានផ្ទុកសារធាតុនីត្រាត (nitrate) ហើយសារធាតុនេះនឹងប្រែទៅជា N-nitroso ក្នុងរាងកាយដែលធ្វើឲ្យរាងកាយងាយនឹងកើតជំងឺមហារីក។ ភាគច្រើនអាហារប្រភេទនេះផ្សារភ្ជាប់ទៅនឹងជំងឺមហារីកក្រពះ និងមហារីកពោះវៀនធំ។
៧. ប្រេង Hydrogenated ៖ ការទទួលទាន ឬប្រើប្រាស់ប្រេងបន្លែដែលមិនចម្រាញ់ចេញពីសណ្ដែកសៀង, ប្រេងកាណូឡា ឬប្រេងអូលីវ សុទ្ធតែផ្សារភ្ជាប់ទៅនឹងជំងឺមហារីក, ជំងឺបេះដូង និងពិការភាពពីកំណើត។
៨. សាច់កែច្នៃ ៖ សាច់ប្រភេទនេះត្រូវបានបង្កើត ឬធ្វើឡើយដោយប្រើប្រាស់អំបិល និងសារធាតុគីមីគ្រោះថ្នាក់ចំពោះសុខភាពជាច្រើន។ ហើយក៏មានផ្ទុកសារធាតុ carcinogens បង្កឲ្យកើតជំងឺមហារីកផងដែរ៕