ខាងក្រោមនេះជាវិធីសាស្ត្រហាត់ប្រាណដែលអាចជួយអ្នកក្នុងការសម្រកខ្លាញ់ក្បាលពោះ ប៉ុន្តែវានឹងមិនមានប្រសិទ្ធភាពនោះទេ លុះត្រាតែអ្នកប្រាកដថាអ្នកអាចកាត់បន្ថយការទទួលទានកាបូនអ៊ីដ្រាតនិងជាតិខ្លាញ់។

នៅពេលដែលអ្នកទទួលទានរបបអាហារដែលល្អដល់សុខភាព អ្នកអាចចាប់ផ្តើមគិតពីការហាត់ប្រាណដែលល្អបំផុតក្នុងការសម្រកខ្លាញ់ក្បាលពោះ។ ចំពោះខ្លួនខ្ញុំផ្ទាល់ ខ្ញុំនឹងប្រើវិធីហាត់ប្រាណបីមុខខាងក្រោមនេះដើម្បីសម្រកក្បាលពោះរបស់ខ្ញុំ។
១. ការបង្រួញក្បាលពោះ៖ វិធីនេះងាយស្រួលខ្លាំងណាស់ហើយអ្នកអាចអនុវត្តនៅទីណាក៏បាន។ វិធីនេះនឹងជួយអ្នកប្រមូលកម្លាំងដែលអ្នកត្រូវការសម្រាប់ការអនុវត្តចំណុចបន្ទាប់ៗ។ ក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក អ្នកគួរមានទម្លាប់ក្នុងការបង្រួញក្បាលពោះរបស់អ្នកនេះ ដោយការបង្រួញក្បាលពោះរយៈពេលពី ៥ ទៅ ១០វិនាទី បន្ទាប់មកបញ្ចេញមកធម្មតាវិញ។
២. ចំណុចទីពីរគឺ អ្នកត្រូវគេងផ្ងារ និងដាក់ប្រអប់ដៃទៅលើកម្រាលឥដ្ឋ ងាកទៅជិតជើងរបស់អ្នក។ បន្ទាប់មក ពត់ជង្គង់របស់អ្នកឡើងលើយឺតៗទៅកាន់ដើមទ្រូង ហើយបន្ទាប់មកដាក់ទៅកន្លែងដើមវិញ។
៣. ចំណុចចុងក្រោយគឺ អ្នកត្រូវគេងផ្ងារ ហើយដាក់ដៃលើភ្លៅរបស់អ្នក បន្ទាប់មកលើកខ្លួនផ្នែកខាងលើរបស់អ្នកឡើង ៣០ដឺក្រេ។ លើកឡើងរយៈពេល ១ ទៅ ២ វិនាទី បន្ទាប់មកដាក់ចុះទៅកន្លែងដើមវិញ។
ចំពោះវិធីហាត់ប្រាណទាំងបីខាងលើនេះ ការបង្កើនការហ្វឹកហាត់កាន់តែច្រើន នោះសាច់ដុំពោះរបស់អ្នកនឹងកាន់តែរឹងម៉ាំ។