អ្នក បានដឹងហើយថាបញ្ហាផ្លូវភេទរបស់បុរសបានលេចចឡើងតាមរូបភាពផ្សេងៗ ដោយអាចជាបញ្ហាបញ្ចេញទឹកកាមនិងបញ្ហាលិងមិនឡើងរឹងជាដើម។ ដូច្នេះតើគ្រូពេទ្យនឹងធ្វើអ្វីខ្លះដើម្បីរករោគវិនិច្ឆ័យនៃបញ្ហា ផ្លូវភេទរបស់បុរស?
ដើម្បីវាយតម្លៃ ឬ ធ្វើរោគវិនិច្ឆ័យថា បុរសម្នាក់មានបញ្ហាផ្លូវភេទ, វេជ្ជបណ្ឌិតអាចនឹងសាក សួរអំពីប្រវត្តិជំងឺ ក៏ដូចជារោគសញ្ញាផ្សេងៗដែលអ្នកបានឆ្លងកាត់។ដូចជាច្នេះវាជារ ចាំបាច់ណាស់ដែលអ្នកគិតអោយហើយអំពីភាពលម្អិតនៃបញ្ហាដែលអ្នក កំពុងតែមានដើម្បីរាយការណ៍ប្រាប់ដលើគ្រូពេទ្យ។

អ្នកជំនាញក៏អាចស្នើសុំអោយអ្នកធ្វើតេស្តមួយចំនួនផងដែរ ដើម្បីរកអោយឃើញច្បាស់ពីបញ្ហាសុខភាពរបស់ អ្នកដែលអាចបណ្តាលអោយមានវិបត្តិផ្លូវភេទ ។ អ្នកអាចនឹងណែនាំអោយជួប៖
- វេជ្ជបណ្ឌិតខាងតម្រងនោម (urologist)
- វេជ្ជបណ្ឌិតឯកទេសខាង បញ្ហាអ័រម៉ូន
- វេជ្ជបណ្ឌិតផ្នែកសរសៃប្រសាទ ( វេជ្ជបណ្ឌិតដែលជំនាញខាងបញ្ហា ប្រព័ន្ធសរសៃវិញ្ញាណ ឬ សរសៃប្រសាទ និង ខួរក្បាល)
- អ្នកព្យាបាលបញ្ហាសិច (sex therapists)និង អ្នកប្រឹក្សាយោបល់ផ្សេងៗទៀត បើចាំបាច់សំរាប់អ្នក ។

តើអ្នកត្រូវធ្វើតេស្តអ្វីខ្លះដើម្បីវាយតម្លៃពីបញ្ហាសុខភាពផ្លូវភេទ?
ការធ្វើតេស្តមួយចំនួនអាចត្រូវបានអនុវត្ត ដើម្បីវាយតម្លៃអំពីមូលហេតុ និង ការរីកដុះ ដាលនៃបញ្ហាផ្លូវភេទរបស់បុរស ។ តេស្តទាំងនោះរួមមាន ៖
- ការធ្វើតេស្តឈាម Blood tests: ដើម្បីរកមើលកំរិតអ័រម៉ូន
- វាយម្លៃសរសៃឈាម Vascular assessment :ទាក់ទងទៅនឹងការពិនិត្យ មើលទៅលើលំហូរឈាម(blood flow) ទៅកាន់លិង្គ (penis) ។ ការរាំងស្ទះណាមួយ នៅក្នុងបំពង់សរសៃឈាម (blood vessel) ដែលដឹកនាំឈាមទៅកាន់លិង្គអាច បណ្តាលអោយបុរសមានបញ្ហាលិង្គមិនឡើងរឹង (erectile dysfunction) ។
- តេស្តលើវិញ្ញាណ Sensory testing: វាមានសារៈសំខាន់ណាស់ក្នុងការវាយតម្លៃ ពីឥទ្ធិពលរបស់ diabetic neuropathy (សរសៃវិញ្ញាណត្រូវបានបំផ្លាញ nerve damage) ។ ការតេស្តទៅលើវិញ្ញាណសំរាប់វាស់ស្ទង់កំលាំងនៃសន្ទុះរបស់ សរសៃវិញ្ញាណ (nerve impulses) នៅតំបន់ពិសេសណាមួយក្នុងរាងកាយ របស់បុរស ។
- Nocturnal penile tumescence and rigidity testing តេស្តនេះមានសារៈសំខាន់ ក្នុងការត្រួតពិនិត្យការងើបឡើងរឹងរបស់លិង្គអំឡុងពេលបុរសគេងលក់ ដើម្បីបញ្ជាក់ថា បុរសម្នាក់នោះមានបញ្ហានេះដោយសារតែកត្តារាងកាយ ឬ កត្តាចិត្តសាស្ត្រ ៕