Join with Health.com.kh on Telegram

មាន​មូលហេតុ​ជាច្រើន​ដែល​ធ្វើអោយ​អ្នក​ជ្រុះ​សក់​នៅលើ​ស្បែកក្បាល ហើយ​វា​ខុសប្លែកគ្នា​ពី​មនុស្ស​ប្រុស និង មនុស្ស​ស្រី ។ ការ​សិក្សា​បានបង្ហាញ​ថា ការ​ជ្រុះ​សក់​ពី ១០០ ទៅ ១៥០ សរសៃ​ក្នុង​មួយថ្ងៃ មិនមែន​ជា​រឿង​ធម្មតា​ទេ ។ សក់​របស់​មនុស្ស​យើង​លូតលាស់​ក្នុង ៣ ដំណាក់កាល ៖ anagen, catagen, និង telogen ។ Anagen ជា​ដំណាក់កាល​សកម្ម ឬ ដំណាក់កាល​នៃ​ការលូតលាស់ ។

Catagen ជា​ដំណាក់កាល​ខ្លី​មធ្យម​នៃ​វដ្ត​ធម្មជាតិ​របស់​សក់ អំឡុង​ពេល​ដែល​សក់​ចាប់ផ្តើម​ជ្រុះ​ខូច និង ងាប់ ។ Telogen គឺជា​ដំណាក់កាល​សំរាក ។ ជាធម្មតា​, ប្រហែល ១០ ភាគរយ​នៃ​សក់​ស្បែកក្បាល​ស្ថិតនៅ​ក្នុង​វគ្គ telogen ក្នុងពេល​ណាមួយ ។ សក់​ទាំងនេះ មិន​បាន​លូតលាស់​ទេ ហើយ​ត្រៀមខ្លួន​ងាប់ និង ជ្រុះ​ធ្លាក់​មក​តាម​លក្ខណៈ​ធម្ម​ជាតិ​របស់​វា ។​

​ជាធម្មតា​, សក់​ដែល​ជ្រុះ​ទាក់ទង​ទៅ​នឹង​ជំងឺ​ប្រព័ន្ធ​រាងកាយ ឬ ជំងឺ​ក្នុង​ខ្លួន ដូចជា ការបរិភោគ​មិន​គ្រប់គ្រាន់​ជាដើម ។ ជា​ញឹកញាប់​ណាស់​, សក់​ស្តើង គឺជា​លទ្ធផល​នៃ​កត្តា​ហ្សេ​នេ​ទិក​, ប្រវត្តិ​គ្រួសារ រួម​ទាំង​ដំណើរការ​អាយុ​កាន់តែ​ចាស់​ផងដែរ ។ បុរស និង ស្ត្រី​ជា​ច្រើន​បានកត់សំគាល់​ឃើញ​ថា សក់​របស់​ពួកគេ​ចាប់ផ្តើម​ស្តើង​ទៅៗ​នៅ​ពេល​ពួកគេ​មាន​អាយុ​ប្រហែល ៣០ ទៅ ៤០ ឆ្នាំ ។ ម្យ៉ាងវិញទៀត ទុក្ខ​កង្វល់​-​ស្ត្រេ​ស ជាមួយនឹង​បញ្ហា​ជីវិត​ផ្សេងៗ​, ការ​ទទួលទាន​សារធាតុចិញ្ចឹម និង ការផ្លាស់ប្តូរ​អ័រម៉ូន (​ដូចជា​នៅពេល​មាន​ផ្ទៃពោះ​, ពេញវ័យ​កំលោះ ក្រមុំ​, ជិត​អស់​រដូវ​) ក៏​ជា​មូលហេតុ​នៃ​ការ​ជ្រុះ​សក់​នេះ​ដែរ ។​

​ជា​ការកត់សំគាល់​មួយ​ថា អាការៈ​សុខភាព​មួយចំនួ​ន ដូចជា បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ីត (thyroid disease), ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក ក៏​បាន​រួមចំណែក​ធ្វើអោយ​ជ្រុះ​សក់​ផងដែរ ។ ដូច្នេះ វា​មាន​សារៈសំខាន់​ណាស់ ដើម្បី​វែកញែក​រក​មូលហេតុ​នៃ​ការ​ជ្រុះ​សក់​ភ្លាមៗ​ដោយ​ឆាប់់រហ័ស ឬ ធ្ងន់ធ្ងរ​នេះ អោយបាន​ច្បាស់លាស់ ។ អ្នក​អាច​នឹង​មាន​ការព្រួយបារម្ភ​ព​I​បញ្ហា​សុខភាព​ដទៃទៀត​ដែល​ទាក់ទង​ទៅ​នឹង​ការ​ជ្រុះ​សក់​នេះ ។ អ្នក​គួរតែ​ចាប់ផ្តើម ដោយ​ទៅ​ពិភាគ្សា​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​ពិគ្រោះ​ពី​បញ្ហា​សុខភាព​ទូទៅ​របស់​អ្នក ។ គ្រូពេទ្យ​ឯកទេស​ខាង​ស្បែក ជំនាញ​ព្យាបាល​សក់ អាច​ជួយ​អ្នក​ក្នុងការ​ធ្វើ​រោគវិនិច្ឆ័យ និង ព្យាបាល​ជំងឺ​សក់​ស្តើង និង ជំងឺ​សក់​ជ្រុះ ។ ពេលខ្លះ ការ​ច្រឹប​យក​ស្បែក​ក្បាល​ទៅ​វិភាគ (scalp biopsy) អាច​ជួយ​វាយ​តំលៃ​ក្នុងការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺ​សក់​ជ្រុះ​ធ្ងន់ធ្ងរ​បាន ។​

​ទោះបីជា​ការព្យាបាល​ជាច្រើន​ត្រូវបាន​លើកឡើង​ក្នុង​ចំនោម​ផលប៉ះពាល់​ទាំងឡាយ​, ការប្រើប្រាស់​ថ្នាំ​ធម្មតា​មិន​ធ្វើអោយ​បញ្ហា​នេះ​ប្រសើរ​ឡើង​នោះ​ទេ ។ ម្យ៉ាង​មួយវិញទៀត​, ការព្យាបាល​ជំងឺ​មហារីក និង ការប្រើប្រាស់​ថ្នាំ​ដែល​ប៉ះពាល់​ទៅលើ​ប្រព័ន្ឋ​អ៊ី​មុយ​នីតេ​(​ភាព​ស៊ាំ​) (immune suppression) រួមបញ្ចូល​ទាំង ការព្យាបាល​ដោយ​ជាតិគីមី​អាច​បណ្តាលអោយ​មាន​ការ​ជ្រុះ​សក់​ផងដែរ ។ ការ​ជ្រុះ​សក់​ទាំងស្រុង​តែងតែ​កើតឡើង​នៅពេលដែល​មាន​ការព្យាបាល​ជំងឺ​មហារីក​ដោយ​ជាតិគីមី (chemotherapy for cancer) ។ ជាទូទៅ​, សក់​នោះ​នឹង​ចាប់ផ្តើម​ដុះ​ឡើងវិញ​បន្ទាប់​ពី ៦ ទៅ ១២ ខែ​បន្ទាប់ ៕