១. មិនឆាប់​នោម​អោយអស់​

​ការ​ដែល​ធ្វើអោយ​ប្លោកនោម​ពេញ​រយៈពេល​យូរ​គឺជា​បញ្ហា​ដ៏​ឆាប់រហ័ស​មួយ​ដែល​បណ្តាល​អោយ​ខូច​ផ្លោក​នោម​។ នោះ​មានន័យ​ថា ទឹកនោម​ត្រូវ​នៅក្នុង​ប្លោកនោម​រយៈពេល​យូរ ដែល​វា​អាច​ធ្វើអោយ​បាក់តេរី​លូតលាស់​ក្នុង​ទឹកនោម ព្រមទាំង​បំបែក​ខ្លួន​បាន​យ៉ាង​លឿន​ផងដែឬ​។ នៅពេល​ទឹកនោម​ច្រាល​ទៅក្នុង​បំពង់ Ureter និង​តម្រងនោម​វិញ បាក់តេរី​អាច​នឹង​បង្ក​រោគ​ក្នុង​ប្លោកនោម​, ផ្លូវ​ទឹកនោម​,​និង​រលាក​ប្លោកនោម ព្រមទាំង​នោម​ឈាម​ទៀត​ផង​។

​ដូច្នេះ​មិន​ខ្វល់​ថា​អ្នក​រវល់​ប៉ុណ្ណា​នោះទេ ចូរ​ចាំ​ថា ត្រូវ​ញ៉ាំ​ទឹក​អោយបាន​ច្រើន និង​នោម​ជា​ទៀងទាត់​។ នៅ​ពេល​អ្នក​មាន​ទម្លាប់​ទប់​នោម វា​នឹង​ធ្វើអោយ​តម្រងនោម​របស់​អ្នក​ខូច​បាន​។​
 
២. មិន​ញ៉ាំ​ទឹក​បាន​គ្រប់គ្រាន់​

​មុខងារ​សំខាន់ៗ​របស់​តម្រងនោម​គឺ​ធ្វើ​កែសម្រួល​ធ្វើយ៉ាងណា​អោយមាន​តុល្យភាព​អេឡិចត្រូ​លីត្រ ព្រមទាំង​បញ្ចេញ​កាក​សំណល់​Metabolic ទៅក្នុង​ទឹកនោម​។ បើសិនជា​យើង​មិន​ផឹក​ទឹកបាន​គ្រប់គ្រាន់​ទេ ឈាម​នឹង​ទៅ​ជា​ខាប់ ហើយ​ឈាម​ដែល​ត្រូវ​ហូរ​ទៅក្នុង​តម្រងនោម​ក៏​មិន​គ្រប់គ្រាន់​ដែរ ដូច្នេះ​មុខងារ​ក្នុង​ការបញ្ចេញ​ជាតិពុល​ពី​ឈាម​នឹង​ត្រូវ​តែ​ខូចខាត ឬ​បាត់បង់​។​
 
៣. ការ​ទទួលទាន​ប្រៃ​ច្រើនពេក​

​ជាតិ​សូ​ដ្យូ​ម ៩៥%​ដែល​យើង​ទទួលទាន​ពី​អាហារ​ត្រូវ​បាន​តម្រងនោម​រំលាយ​។ ការ​ដែល​ទទួល​ទាន​ជាតិ​ប្រៃ​ច្រើនពេក​នឹង​ធ្វើអោយ​តម្រងនោម​ធ្វើការ​កាន់តែខ្លាំង​ក្នុង​ការបញ្ចេញ​ជាតិ​ប្រៃ​ដែល​ច្រើន​នោះ ហើយក៏​អាច​នឹង​កាត់បន្ថយ​មុខងារ​របស់​តម្រងនោម​បានដែរ​។ ចំនួន​សូ​ដ្យូ​ម​ដ៏​ច្រើន​នេះ​នឹង​ធ្វើអោយ​ហើ​មបាន​។ ការ​ហើម​តែងតែ​ធ្វើ​អោយ​ឡើង​ស​ម្ពាធឈាម និង​ប្រឈម​មុខ​កាន់តែខ្លាំង​នឹង​ជំងឺ​តម្រង​នោម​។ ការ​ទទួលទាន​ប្រៃ​ជា​រៀងរាល់ថ្ងៃ​គួរតែ​គ្រប់គ្រង​អោយ​ត្រឹមតែ ៦​ក្រាម​ក្នុង​មួយថ្ងៃ​ទៅ​បាន​ហើយ​។

៤.​មិន​ព្យាបាល​ការបង្ក​រោគ​ដែល​កើតមាន​ជា​ញឹកញាប់​អោយ​បាន​លឿន និង​ត្រឹមត្រូវ​

​ការបង្ក​រោគ​ដែល​កើតមាន​ជា​ញឹកញាប់​ដូចជា ការ​រលាក​បំពង់ក​, រលាក​ក្រពេញ​អា​មី​ដា​ស ឬ​ផ្តាសាយ​ច្រើន​តែ​ធ្វើ​អោយ​តម្រងនោម​ខូច​កាន់តែ​ខ្លាំង​។ ហេតុ​ដែល​វា​ទៅ​ជា​បែបនេះ​ដោយសារតែ​មាន​ការ​ធ្វើ​ទុក្ខ​ស្រួចស្រាវ​នៃ​ជំងឺ​រលាក Glomerulonephritis ឬ​រលាក​តម្រងនោម​រ៉ាំរ៉ៃ​។ ដូច្នេះ​អ្នកនឹង​មើលឃើញ​អ្នកជំងឺ​ដែល​មាន​ជំងឺ​តម្រងនោម​ជា​លើកដំបូង ឬ​មាន​ជំងឺ​ផ្សេងៗ​ទៅ​ជា​មាន​អាការៈ​កាន់តែ​ធ្ងន់ធញងរ ហើយ​ពេល​ទៅដល់​មន្ទីរពេទ្យ​តែងតែ​និយាយថា​ពួកគេ​ធ្លាប់​មាន​ជំងឺ​រលាក​បំពង់ក​។​
 
៥. ញ៉ាំ​សាច់​ច្រើនពេក​

​ការ​ញ៉ាំ​សាច់ និង​ប្រូតេអ៊ីន​ច្រើនពេក​អាច​បណ្តាលអោយ​តម្រងនោម​ធ្វើការ​កាន់តែច្រើន​។ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ប្រូតេអ៊ីន​ចេញ​តាម​ទឹកនោម ប្រហែល​ជា​កើត​ចេញពី​ការ​ញ៉ាំ​សាច់​ច្រើនពេក ហើយ​ក៏​នឹង​ធ្វើអោយ​មាន​តំបៅ​ក្នុង​តម្រងនោម​កាន់តែ​ធ្ងន់ធ្ងរ​ដែរ​។ វា​ត្រូវ​បាន​គេ​ណែនាំ​ថា ការ​ទទួលទាន​ប្រូតេអ៊ីន គួរតែ​ក្នុង​ចំនួន ០,៨​ក្រាម​ក្នុង​មួយ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​។ មានន័យ​ថា មនុស្ស​ម្នាក់​ដែល​មាន​ទម្ងន់ ៥០​គីឡូក្រាម​គួរតែ​ទទួលទាន​ប្រូតេអ៊ីន ៤០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ ចំពោះ​ការ​ទទួលទាន​សាច់​ក្នុង​មួយ​ថ្ងៃ​គួរតែ​កាត់បន្ថយ​អោយមក​ត្រឹម​៣០០​ក្រាម​បាន​ហើយ​។

៦. បរិភោគ​អាហារ​មិន​គ្រប់គ្រាន់​

​រឿងនេះ​វា​មាន​គ្រោះថ្នាក់​ដូចគ្នា​នឹង​ការ​ញ៉ាំ​ច្រើនពេក​ដែរ ព្រោះ​ទាំង​ញ៉ាំ​តិចពេក និង​ញ៉ាំ​មិន​គ្រប់គ្រាន់​នឹង​ធ្វើអោយ​ខូចខាត​ដល់​សារី​រាង្គ​រំលាយ​អាហា​ររបស់​អ្នក​ដែល​ពោរពេញ​ទៅ​ដោយ​ជាលិកា​ស្រទាប់ Mucosa​។ ជាលិកា​ស្រទាប់ Mucosa មាន​ជាប់ទាក់ទង​គ្នា​យ៉ាង​ស្និទ្ធស្នាល​ទៅនឹង​ប្រព័ន្ធ​ភាព​សាំ​របស់​អ្នក​។ នេះ​ហើយ​គឺជា​មូលហេតុ​ដែល​អ្នកជំងឺ​ខ្សោយតម្រងនោម​ជាច្រើន​ត្រូវបាន​គ្រូពេទ្យ​រក​រោគវិនិច្ឆ័យ​ឃើញថា​មាន បញ្ហា “​ខូច​តម្រងនោម​ដោយសារតែ​ប្រព័ន្ធ​ភាព​សាំ​ខុស​ប្រក្រតី​”​។
 
៧.​ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ច្រើនពេក​

​ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​រយៈពេល​យូរ​ប្រហែល​ជា​កាត់បន្ថយ​លំហូរ​ឈាម និង​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​នឹង​មុខងារ​តម្រងនោម​ដែរ​។ លើសពីនេះទៅទៀត អ្នកជំងឺ​ខ្សោយតម្រងនោម​ដែល​បណ្តាល​មក​ពី​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ទំនងជា​មាន​ជំងឺ​មកពី​មហារីក​ផ្លោក​នោម​។ ចូរ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​តែ​នៅពេល​វា​រឿង​សំខាន់​ដែល​ត្រូវធ្វើ ហើយ​ចូរ​សិក្សា​អំពី​ការប្រើ​អ្វី​ដែល​អាច​ជំនួស​វា​បាន​។ បើសិន​ជា​អ្នក​ធ្លាប់ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​រយៈពេល​យូរ វា​ក៏​គួរតែ​ដល់​ពេលវេលា​ដែល​អ្នក​ត្រូវ​សាកល្បង​ធ្វើតេស្ត​រកមើល​មុខងារ​តម្រងនោម​របស់​អ្នក​ដែរ​។​
 
៨. មិនបាន​ប្រើ​ថ្នាំ​

​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវបាន​គេ​ដឹងថា​វា​មាន​ជា​ការចូលរួម​ធ្វើអោយ​បំផ្លាញ​ដល់​តម្រងនោម ដូច្នេះ​ហើយ​បើសិនជា​អ្នក​ដឹងថា​ខ្លួន​មាន​ជំងឺ​ទាំងនេះ មិន​ត្រូវ​រស់នៅ​ដោយ​មាន​ជំងឺ​ឡើយ ចូរ​ប្រើ​ថ្នាំ​ដើម្បី​ព្យាបាល​វា​ទៅ​។ ព្រោះ​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​អោយ​អ្នកគ្រប់គ្រង​បញ្ហា​ដែល​អ្នកមាន ព្រមទាំង​ជួយ​បង្ការ​កុំអោយ​ខូច​តម្រងនោម​បាន​ទៀតផង​។​
 
៩.​ការ​ផឹកស្រា​ច្រើន​ពេក​

​ការ​ទទួលទាន​ស្រាល​ដោយ​គ្មាន​ដែន​កំណត់​ប្រហែល​ជា​បណ្តាល​អោយ​កក​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុ​ត​បំពង់​តម្រងនោម​បាន ដែល​ជាហេតុ​នាំ​អោយ​ស្ទះ​បំពង់​នោះ និង​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​ខ្សោយតម្រងនោម​ថ្ងៃក្រោយ​។​
 
១០.​សម្រាក​មិនបាន​គ្រប់គ្រាន់​

​ក្នុង​សង្គម​របស់​ពួកយើង ជំងឺ​លើស​សម្ពាធ​ឈាម​មាន​ការ​គំរាម​គំហែង​ដល់​ជីវិត​យ៉ាង​ខ្លាំងក្លា​ដូច​ស្ត្រេ​ស​ដែរ​។ រោគសញ្ញា​ដែល​កើតមាន​ជា​ញឹកញាប់​មួយ​របស់​ស្ត្រេ​សគឺ​ការ​ដេក​មិន​លក់​។ សម្ពាធ​ឈាម​ប្រហែលជា​ត្រូវ​ឡើង​កើនឡើង​ជា​មធ្យម​ពី​២ ទៅ​៥​មី​លី​ម៉ែត្រ​ម៉ែ​ខ​ខ្យូ​រី ដោយសារតែ​ការ​ដេក​មិន​លក់​។ ការឡើង​សម្ពាធ​ឈាម​រ៉ាំរ៉ៃ​អាច​បណ្តាលអោយ​ខូច​សរសៃឈាម​ក្នុង​តម្រងនោម និង​បញ្ហា​ដល់​តម្រងនោម​។ ដូច្នេះហើយ យើង​ត្រូវតែ​មាន​អាកប្បកិរិយា​ដ៏​ល្អ​មួយ​សម្រាប់​ជីវិត​និង​ធ្វើយ៉ាងណា​អោយមាន​តុល្យភាព​ល្អ​មួយ​ដែរ​រវាង​ការងារ និង​ការ​សម្រាក​ដើម្បី​ការពារ​តម្រងនោម និង​ជីវិត​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង