Join with Health.com.kh on Telegram

មាន​មនុស្ស​ជាច្រើន តែង​យល់ឃើញថា អាហារ​សមុទ្រ​គឺមាន​ផ្ទុក​នូវ ជាតិ​កាឡូរី និង ខ្លាញ់​ច្រើន​។ ប៉ុន្តែ វា​មិនមែន​ជា​ការពិត​នោះទេ​។ ជា​ការពិត ការ​បរិភោគ​អាហារ​សមុទ្រ គឺ​ល្អ​ចំពោះ រាងកាយ​អ្នក ដោយសារ​តែ​វា សម្បូរ​ទៅដោយ សារជាតិ​វីតាមីន និង ជាតិ​រ៉ែ​ពី​ធម្មជាតិ​។ ខាងក្រោម​នេះ គឺជា អត្ថប្រយោជន៍​នៃ​អាហារ​សមុទ្រ ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​របស់​យើង​ម្នាក់ៗ ៖

១. ល្អ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​

    មាន​មនុស្ស​ជាច្រើន បាន​រងគ្រោះ​ពី​ជំងឺ​ធ្លាក់​ទឹកចិត្ត ដោយសារតែ​ការ​មាន​ស្ត្រេ​ស​ជា​រុំាំរ៉ៃ​។ ការបរិភោគ អាហារ​សមុទ្រ អាច​ជួយ​កាត់បន្ថយ នូវ​សញ្ញា នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត បាន​ជាច្រើន​។ ដោយសារតែ ពួកវា បាន​បង្កើន​ដល់ កម្រិត DHA នៃ​រាងកាយ  ហើយ​វា​ជួយ​កាត់បន្ថយ​នួវ កម្រិត​នៃ​ការធ្លាក់​ទឹក​ចិត្តបាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​ទទួលទាន​វា​ជាប្រចាំ នឹង​ជួយ​ការពារ​អ្នក បាន​ពី​ជំងឺ​ធ្លាក់​ទឹកចិត្ត​រុំាំរ៉ៃ​។​

២. ធ្វើអោយ​ការមើលឃើញ​របស់​អ្នក​មាន​ភាពប្រសើរឡើង​

    អាហារ​សមុទ្រ​ដែល សម្បូរ​ដោយ​ជាតិ​ប្រេង មាន​អាស៊ីត​ខ្លាញ់​អូ​មេហ្គា បី​ច្រើន ។ ការបរិភោគ​នូវ អាហារ​សមុទ្រ​ដែល សម្បូរ​ជាតិ​ប្រេង គឺ​ផ្តល់​ផល​ដ៏​ល្អ ចំពោះ​សុខភាព​នៃ​ការមើលឃើញ របស់​កែវភ្នែក​។ ខ្យង​សមុទ្រ គឺ​សម្បូរ​ទៅ​ដោយ​វីតាមីន A ដែល​នឹង​ជួយ ធ្វើអោយ​ការមើលឃើញ កាន់តែ​ប្រសើរ​ឡើង​។ ការ​ទទួលទាន អាហារ​សមុទ្រ​ជា​ទៀងទាត់ ក៏​នឹង​ជួយ​បាន​ផងដែរ ចំពោះ​ស្ថានភាព​នៃ​ការចុះ​ខ្សោយ​នៃ ការមើលឃើញ ទៅតាម​អាយុកាល​។​

៣.​ជួយ​ចំពោះ​អ្នក​ជំងឺហឺត​

     វា​ត្រូវ​បាន​គេ​បញ្ជាក់ថា ការ​ទទួលទាន​សាច់​ត្រី ជា​ទៀងទាត់ នឹង​ជួយ​ការពារ​ដល់ សួត​របស់​អ្នក​។ ហើយ​ជា​លទ្ធផល វា​ក៏​នឹង ជួយ​ព្យាបាល​ដល់ ជំងឺហឺត​របស់​អ្នក បាន​ផង​ដែរ​។ អ្នក​ដែល តែងតែ​ទទួល ទាន​នូវ​អាហារ​គ្រឿង​សមុទ្រ គឺ​ហាក់​នឹង​មិន​សូវ ប្រឈម​នឹង​ការវាយប្រហារ របស់​ជំងឺហឺត​នោះទេ​។ ដូច្នេះ ការ​បរិភោគ​អាហារ​សមុទ្រ​គឺ​ផ្តល់​ផល​ល្អ ចំពោះ​អ្នក​ដែល​មាន​ជំងឺហឺត​។​

៤. ជួយ​រក្សា​ស្បែក​អោយមាន​សុខភាព​ល្អ​

    ខ្លាញ់​ត្រី និង ប្រភេទ​ត្រី ដែល​សម្បូរ​ទៅដោយ អាស៊ីត​ខ្លាញ់​អូ​មេហ្គា បី និង ប្រូតេអ៊ីន គឺ​អាច​ជួយ​ដល់ សុខភាព​របស់​ស្បែក​បាន​។ សារជាតិ​ប្រូតេអ៊ីន ដែល​មាន​ពី​ធម្មជាតិ ជួយ​ក្នុង​ការ​ពន្យឺត​ដល់ ដំណើរការ នៃ​ភាព​ចាស់​វ័យ ចំពោះ​មនុស្ស​ស្រី​។ វា​ក៏​បាន​ជួយ​ផងដែរ នៅក្នុង​ដំណើរការ នៃ​ការផលិត​ជាតិ collagen ។ អ្នក​គួរ បន្ថែម​នូវ​ប្រភេទ​អាហារ​គ្រឿង​សមុទ្រ​ផ្សេងៗ​គ្នា ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​ជា​ប្រចាំ ដើម្បី រក្សា​អោយ​ស្បែក​របស់​អ្នក​មាន​សភាព​ស្រស់ថ្លា និង ភ្លឺ​ចែងចាំង ប្រកប​ដោយ​សុខភាព​ល្អ​។​

៥.​រក្សា​អោយ​បេះដូង​អ្នក មាន​សុខភាព​ល្អ​

    ដោយសារ​តែ​អាហារ​សមុទ្រ សម្បូរ​ទៅដោយ អាស៊ីត​ខ្លាញ់ អូ​មេហ្គា​បី វា​នឹង​ជួយ​អ្នក ក្នុង​ការបង្ការ​បាន នូវ ការ​ប្រឈម​ទៅ​នឹង​ជំងឺ​បេះដូង​។ ការ​បរិភោគ​អាហារ​សមុទ្រ នឹង​ជួយ​កាត់បន្ថយ នូវ​កម្រិត​នៃ កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ នៃ​រាងកាយ ដែល​វា​នឹង​ផ្តល់​ផល​ល្អ ចំពោះ​សុខភាព​បេះដូង​។ អ្នក​គួរ​ធ្វើ​ការទទួល ទាន​អាហារ​សមុទ្រ​អោយបាន យ៉ាងហោចណាស់ ២​ដង ក្នុង​មួយ​សប្តាហ៍​។​

៦. ផ្តល់​ផល​ល្អ​ចំពោះ​អ្នក ដែល​មាន​ជំងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម​

    អាហារ​សមុទ្រ​គឺ​សម្បូរ​ទៅដោយ សារជាតិ​ស័ង្កសី និង ជាតិ​ដែក ដែល​ល្អ​ចំពោះ អ្នក​ដែល​មាន​បញ្ហា នឹង​ជំងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម ។ ការ​បរិភោគ​អាហារ​សមុទ្រ ជួយ ដល់​ការបង្កើន​នូវ កម្រិត​អេ​ម៉ូក្លូ​ប៊ីន នៅក្នុង​រាងកាយ​។ វា​ក៏​សម្បូរ​ផងដែរ​នូវ ជាតិ​ស័ង្កសី ដែល​ល្អ ចំពោះ​សុខភាព​របស់​សសៃស​ក់ ។​

៧. ជួយ​រក្សា​អោយ​ឆ្អឹង​អ្នក​រឹងមាំ​

     អាហារ​សមុទ្រ គឺ​សម្បូរ​ទៅដោយ សារជាតិ​កាល់ស្យូម ដែល​ល្អ​ចំពោះ សុខភាព​ឆ្អឹង​។ ជា​ការពិត ការ​ទទួលទាន​អាហារ​សមុទ្រ នឹង​ជួយ សម្រាល​ដល់​ការឈឺចាប់​សន្លាក់ ដែល​មាន​ទំនាក់ទំនង​ទៅនឹង បញ្ហា​នៃ​ការ​រលាក​សន្លាក់​ចំពោះ​មនុស្ស​ស្រី ៕