ថ្មី​នេះ​កំពូល​តារា​ចម្រៀងខេមរៈ សិរីមន្ត​ បាន​ទើប​តែ​បាន​បង្ហាញ​មុខ​ភរិយា និង​កូន​ជា​​ទី​ស្រលាញ់ រហូត​ដល់​មាន​ចម្ងល់ថា ​តើ​ការ​លាក់​ព័ត៌មាន​រឿង​ប្រពន្ធ​កូន​នេះ​ដោយ​សារ​​អ្វី ខ្លាច​បាត់​បង់​ប្រជា​ប្រិយ​ភាព​ ឬ​យ៉ាង​ណា?

ជុំ​វិញ​ចម្ងល់​នេះ​ លោក ​ខេមរៈ​ សិរីមន្ដ​ បាន​ផ្ដល់​ភាព​ឲ្យ​ Sabay ដឹងថា ការ​ពិត​អ្នក​ជិត​ស្និទ្ធរបស់​លោក​ទាំង​អស់​ គេ​បាន​ដឹង​ពី​ជីវិត​គ្រួសារ​របស់​លោក​។ ការ​មិន​បង្ហាញ​មុខ​ប្រពន្ធ​កូន​ មិនមែនព្រោះរឿងខ្លាចបាត់បង់ប្រជាប្រិយភាពដូចការស្មានរបស់មហាជននោះទេ លោកថានេះ​គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ក្រុម​គ្រួសារ​លោក​ ដែល​ស្រលាញ់​ជីវភាព​បែប​សាមញ្ញ​ៗ។ លោក​បន្ត​ការ​សម្រេច​ចិត្ត​បង្ហាញ​មុខ​ភរិយា​ ពេល​ដែល​លោក​ចូល​រួម​ក្នុង​រួម​​ក្នុង​​​​ទិវា​ពិភព​លោក​កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា លើកទី១៥៥នេះ​ គឺ​លោក​ចង់​បង្ហាញ​​ពី​ការ​រួម​គ្នា​ធ្វើ​មនុស្សធម៌ ជាលក្ខណៈ​គ្រួសារ​​។

តារា​ចម្រៀង​សំឡេង​ធ្ងន់​រូប​នេះ​បន្ត​ថា៖ “កិច្ចការ​មនុស្ស​ធម៌​ខ្ញុំ​រួម​គ្នា​តាំង​ពី​យូរ​មក​ហើយ​ តែ​គ្រាន់​តែ​មិន​បង្ហាញ​​ ជា​ឱកាស​ល្អ នៅ​ក្នុង​ពិធី​ខួប​កាកបាទ​ក្រហម​ ខ្ញុំ​ក៏​សម្រេច​បង្ហាញ​ទៅ ថា​យើង​តែង​តែ​ធ្វើ​បុណ្យ​រួម​គ្នា​ និង​ចង់​បង្ហាញ​ជា​គំរូផង​។ ណាមួយ​ខ្ញុំ​ចង់​មាន​អ្វី​ដែល​ជា​ភាព​ផ្ទាល់​ខ្លួន​ ខ្ញុំ​​ចង់​មាន​ភាព​ស្ងប់ស្ងាត់​ខ្លះ​ ព្រោះ​ខ្ញុំ​ចូល​ចិត្ត​រស់​នៅ​ក្នុង​ភាព​ស្អប់​ស្ងាត់”។

ទោះ​ជា​យ៉ាង​ណា​ តារាចម្រៀង ខេមរៈ សិរីមន្ដ​​ អរគុណ​ដល់​អ្នក​គាំទ្រ​ដែល​ស្រលាញ់​ពេញ​ចិត្ត​រូប​លោក និង​តែង​តែ​ចាប់​អារម្មណ៍​គ្រួសារ​​លោក​ ​លោក​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់៕

ប្រភព៖ sabay.com.kh

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង