ការការពារភ្នែករបស់អ្នកចាប់ផ្តើមជាមួយនឹងអាហារនៅក្នុងចាន។ ការសិក្សាបានបង្ហាញអោយដឹងថា ជីវជាតិដូចជា ខ្លាញ់អូមេហ្គា ៣ ជាតិ Lutein ស័ង្កសី វីតាមីន C និង D ប្រហែលជាជួយកែសម្រួលបញ្ហានៅលើភ្នែករបស់អ្នកបានមួយចំនួនដូចជា ជំងឺខូចសាច់ដុំភ្នែក និងជំងឺភ្នែកឡើងបាយជាដើម។

ការទទួលទានអាហារដូចខាងក្រោមនេះជាទៀងទាត់ជួយអោយអ្នកទទួលបានភ្នែកដ៏មានសុខភាពល្អ។
• បន្លែពណ៌បៃតងដូចជា ស្ពៃ Spinach និងស្ពៃក្តោប
• ត្រីសាលម៉ុង ត្រី Tuna និងប្រភេទត្រីសម្បូរជាតិខ្លាញ់ផ្សេងៗទៀត
• ស៊ុត គ្រាប់ផ្លែឈើ សណ្តែក និងអាហារដែលមិនមែនជាសាច់សត្វ
• ក្រូច និងផ្លែឈើមានជាតិជូរផ្សេងៗទៀត

ការទទួលទានអាហារមានតុល្យភាពល្អក៏ជួយថែរក្សាទម្ងន់អ្នកអោយនៅមានសុខភាពល្អដែរ ជាពិសេសកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ទៀតផង។ ជំងឺទឹកនោមផ្អែមគឺជាមូលហេតុដ៏ចំបងដែលធ្វើអោយមនុស្សយើងខូចភ្នែក។ អ្នកជំងឺទឹកនោមផ្អែមមាន ៤៥%ភាគរយនឹងវិវត្តន៍ទៅជាផលវិបាកជំងឺទឹកនោមផ្អែមលើភ្នែក និងអាចអោយខូចភ្នែកបាន។