ជំងឺរលាកថ្លើមដោយសារការពុល កើតមានឡើងនៅពេលថ្លើមរបស់អ្នកបង្កើតប្រតិកម្មរលាកដោយសារការប្រឈមទៅនឹងសារធាតុពុលមួយ។ ជំងឺរលាកថ្លើមដោយសារការពុលក៏អាចវិវត្តកើតមានផងដែរក្នុងករណីដែលអ្នកទទួលទានថ្នាំពេទ្យលើសកម្រិត។
ថ្លើមមានតួនាទីយ៉ាងសំខាន់រាប់រយជំពូកដើម្បីធ្វើអោយអ្នករស់រានមានជីវិត ដូចជា កំចាត់ចោលឱសថនិងសារធាតុគីមីចេញពីចរន្តឈាម កំទេចបំបែកពួកវាដើម្បីងាយស្រួលបញ្ចេញចោលពួកវាចេញពីរាងកាយ។
ជំងឺរលាកថ្លើមដោយសារការពុលអាចបង្កឡើងដោយសារ ៖
1- គ្រឿងស្រវឹង ការទទួលទានគ្រឿងស្រវឹងលើសកម្រិតក្នុងរយៈពេលច្រើនឆ្នាំអាចបណ្តាលទៅជាការរលាកថ្លើមដោយសារគ្រឿងស្រវឹង (alcoholic hepatitis)
2- ថ្នាំបំបាត់ការឈឺចុកចាប់ដែលគ្មានវេជ្ជបញ្ជា ថ្នាំបំបាត់ការឈឺចាប់ដែលអ្នកអាចប្រើប្រាស់បានដោយគ្មានវេជ្ជបណ្ឌិត ដូចជា ៖
– អាសេតាមីណូហ្វែន (acetaminophen) ដែលប្រជាជនខ្មែរយើងនិយមស្គាល់ថា ប៉ារ៉ាសេតាមុល
– អាស្ពីរីន (aspirin)
– អាយប៊ុយប្រូហ្វែន (ibuprofen) ដូចជា Advil, Motrin
– ណាប្រូហ្សែន (naproxen)។
ថ្នាំទាំងអស់នេះអាចធ្វើអោយមានការខូចខាតថ្លើម ជាពិសេស នៅពេលដែលអ្នកទទួលទានវាញឹកញាប់ ឬលាយគ្នាជាមួយនឹងគ្រឿងស្រវឹង (ទទួលទានថ្នាំ បន្ទាប់ពីផឹកស្រា)។
3- ថ្នាំពេទ្យដែលចេញដោយវេជ្ជបណ្ឌិតត្រឹមត្រូវក៏អាចចូលរួមចំណែកធ្វើអោយមានជំងឺរលាកថ្លើមផងដែរ។ ថ្នាំពេទ្យដែលងាយនឹងធ្វើអោយថ្លើមកើតបញ្ហាមានដូចជា ៖
– Halothane
– Isoniazid
– Valproic acid (Depakene)
– Phenytoin (Dilantin, Phenytek)
– Azathioprine (Azasan, Imuran)
– Niacin (Niaspan)
– Atorvastatin (Lipitor)
– Lovastatin (Mevacor)
– Pravastatin (Pravachol)
– Simvastatin (Zocor)
– Fluvastatin (Lescol)
– Rosuvastatin (Crestor)
– Ketoconazole
– ថ្នាំសម្លាប់មេរោគ (អង់ទីប្យូទិក)។