មានភស្តុតាងជាច្រើនដែលបញ្ជាក់ថាជាតិនីកូទីនជួយឱ្យការរំលាយអាហារកើនឡើង ហើយការជក់បារីអាចដើរតួជាអ្នកទប់ទល់នឹងការឃ្លាន។ មូលហេតុចម្បងដែលយើងភ្ជាប់ទំនាក់ទំនងការជក់បារីជាមួយនឹងការបញ្ចុះទម្ងន់គឺដោយសារអ្នកដែលបញ្ឈប់ការជក់បារីច្រើនតែនិយាយថាពួកគេឡើងទម្ងន់។

ប៉ុន្តែអ្នកជំនាញផ្នែកញៀនបានបង្ហាញថា បញ្ហានេះគឺដោយសារតែអ្នកឈប់ជក់បារីភាគច្រើនច្រើនតែយកអាហារមកជំនួសនឹងការជក់បារី។ ជាការពិតណាស់ ការទទួលកាឡូរីច្រើនដោយមិនហាត់ប្រាណដើម្បីដុតបំផ្លាញកាឡូរីនោះវិញ អាចជាមូលហេតុដែលធ្វើឱ្យពួកគេឡើងទម្ងន់។
ប៉ុន្តែ បើទោះជាការជក់បារីអាចធ្វើឱ្យអ្នកស្រកទម្ងន់បានក៏ពិតមែននោះ (ដែលតាមពិតទៅវាមិនអាចនោះទេ) តែការជក់បារីបង្ករឱ្យមានគ្រោះថ្នាក់ខ្លាំងណាស់។ វាបង្ករឱ្យមានជំងឺមហារីកសួតនិងជំងឺកាចសាហាវផ្សេងៗដែលអាចធ្វើឱ្យអ្នកមានគ្រោះថ្នាក់ដល់អាយុជីវិត។