អារម្មណ៍ដ៏អស្ចារ្យបំផុតមួយដែលស្ត្រីម្នាក់អាចដឹងនោះគឺ ស្នេហាពិតរបស់បុរសម្នាក់។ ថ្វីបើមិត្តប្រុសរបស់អ្នកអាចនឹងស៊ីពេលយូរបន្តិចប្រាប់អ្នកថា គាត់ស្រឡាញ់អ្នកមែន តែមានឱកាសច្រើនណាស់ដែលអ្នកអាចចាប់បានអំពីរឿងនេះតាមរយៈសកម្មភាពតិចតួចរបស់គាត់។

បើយើងនិយាយអំពីទិដ្ឋិភាពភាគច្រើនវិញគឺថា មនុស្សស្រីងាយនឹងបង្ហាញអារម្មណ៍របស់ខ្លួនចំពោះដៃគូលឿនណាស់ ប៉ុន្តែមនុស្សប្រុសបែរជាស៊ីពេលយូរទៅវិញ។ ហេតុដូច្នេះហើយទើប អ្នកយល់ថា មិត្តប្រុសអ្នកមិនស្រឡាញ់អ្នកទេ ព្រោះតេគាត់មិនចេញប្រើពាក្យសម្តីនិយាយអំពីអារម្មណ៍ដែលគាត់មាន ឬហៅថា Crush មកលើអ្នក។ ប៉ុន្តែ បើសិនជាអ្នកយកចិត្តទុកដាក់ឲ្យខ្លាំងចំពោះកាយវិការរបស់គាត់វិញនោះ អ្នកពីតជាដឹងថាគាត់លួច Crush អ្នកជាមិនខាន។
ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអ្នកអាចដឹងថា អាប៉ិកហ្នឹងកំពុងតែលួច Crush អ្នកដែរហើយ៖
បង្ហាញចំណាប់អារម្មណ៍
នៅពេលមិត្តប្រុសអ្នកចាប់ផ្តើមសួរសំណួរដ៏ស៊ីជម្រើអំពីចំណូលចិត្ត អ្វីដែលមិនចូលចិត្ត និងគោលដៅក្នុងថ្ងៃអនាគតអ្នក មានន័យថា គាត់លួចចាប់ចិត្តលើអ្នកហើយ។ មានន័យថា គាត់ចង់ដឹងរឿងគ្រប់យ៉ាងអំពីអ្នកដោយសារតែគេបារម្ភអំពីអ្នក។

មានបំណងចង់ប៉ះអ្នក
គាត់ស្រាប់តែចាប់ដៃអ្នកថ្នមៗក្នុងពេលដើរតាមផ្លូវ ឬពេលជួបជុំគ្រួសារ។ គាត់ចូលចិត្តលេងសក់អ្នកថ្នមៗ។ គាត់អាចនឹងអោបអ្នកដោយគ្មានហេតុផល។ គាត់អាចនឹងចង់អង្អែលមុខអ្នកនៅពេលសម្លឹងមើលអ្នកម្តងៗ។ ពេលខ្លះ គ្រាន់តែអង្គុយនៅផ្ទះមើលទូរទស្សន៍សោះក៏មានរឿងច្រើនចង់និយាយគ្នាដែរ។
ចំណាយពេលច្រើននៅជាមួយអ្នក
នៅពេលអ្នកយល់ថាមិត្តប្រុសអ្នកមិនសូវចំណាយពេលច្រើនជាមួយមិត្តភក្តិគេ ហើយចំណាយពេលច្រើននៅជាមួយអ្នក មានន័យថាគេកំពុងតែស្រឡាញ់អ្នកហើយ។ រឿងនេះមិនមែនមានន័យថា គាត់ឈប់ទាក់ទងមិត្តភក្តិនោះទេ គ្រាន់តែជ្រើសការចំណាយពេលច្រើនជាមួយអ្នកឲ្យបានច្រើនតាមតែអាចធ្វើទៅបានប៉ុណ្ណោះ។
ធ្វើរឿងគ្រប់យ៉ាងសម្រាប់អ្នក
គាត់មិនខ្វល់ថារឿងទាំងនោះពិបាកប៉ុណ្ណាទេ គ្រាន់តែធ្វើវាឲ្យបានសម្រាប់អ្នកប៉ុណ្ណោះ។ គាត់ប្រហែលជាមិនចាប់អារម្មណ៍លើអ្វីផ្សេងដែលអ្នកចាប់អារម្មណ៍ឡើយ តែគាត់ចង់ក្លាយទៅជាផ្នែកមួយរបស់អ្នកប៉ុណ្ណោះ។ គាត់មិនចម្អកលើអ្វីដែលធ្វើឲ្យអ្នករីករាយឡើយ។ គាត់អាចនឹងមិនចូលចិត្តស្តាប់ចម្រៀងដូចអ្នកទេ ប៉ុន្តែគាត់បែរជាទិញសម្បុតការប្រគុំតន្ត្រីពីរសន្លាក់ដើម្បីផ្តល់ភាពភ្ញាក់ផ្អើលដល់អ្នកវិញ។
ការជួបមិត្តភក្តិ និងក្រុមគ្រួសាររបស់គាត់
ថ្វីត្បិតតែរឿងនេះស្តាប់មើលទៅដូចជាចាស់គម្រិលបន្តិចក៏ដោយ ប៉ុន្តែនៅពេលមនុស្សប្រុសម្នាក់ណែនាំស្ត្រីដែលជាជីវិតរបស់គេឲ្យក្រុមគ្រួសារ និងមិត្តភក្តិរបស់គេស្គាល់ មានន័យថាគាត់មិនមែននិយាយលេងនោះទេ។ គាត់ក៏សង្ឃឹមថា ទំនាក់ទំនងរបស់គេអាចឈានដល់មួយកម្រិតទៀតដែរ។
និយាយប្រាប់អ្នកអំពីការរៀបការ និងកូនចៅ
បើសិនជាមិត្តប្រុសអ្នកនិយាយអំពីអារម្មណ៍នៃការរៀបការ និងការមានកូនចៅ ព្រមទាំងបញ្ជាក់អំពីការគិតរបស់គាត់តៀតនោះ មានន៏យថាឱកាសដែលត្រូវគិតដល់រឿងអនាគតនឹងកើតមានឆាប់ៗហើយ។ បើសិនជាអ្នកទាំងពីរចែករំលែកគ្នាអំពីអារម្មណ៍ដូចគ្នាអំពីការរៀបការ និងការបង្កើតគ្រួសារដ៏តូចមួយមែន មានន័យថា ស្នេហាក៏កើតមានឡើងដែរ។
និយាយពាក្យពិសេសទាំងបីម៉ាត់នោះដំបូងគេ
គាត់អាចនិយាយពាក្យថា “I Love You” ប្រាប់អ្នកមុន។ និយាយទៅ វាដូចជាគ្មានអ្វីជាបញ្ហាចោទថាគាត់គួរនិយាយពាក្យនេះពេលណា ឬនៅកន្លែងណានោះទេ។ អ្វីដែលជាបញ្ហានោះគឺថា គាត់ចង់និយាយវាដំបូងគេ។
សរុបសេចក្តីមក ខ្ញុំនៅតែអាចនិយាយដដែលៗថា មនុស្សស្រីងាយនឹងបង្ហាញអំពីអារម្មណ៍របស់ខ្លួនចំពោះមនុស្សប្រុសដែលខ្លួនស្រឡាញ់លឿនជាងមនុស្សប្រុសណាស់។ សម្រាប់មនុស្សប្រុសភាគច្រើនអាចនឹងត្រូវការពេលវេលាច្រើនដើម្បីរៀបពាក្យពេញកាន់តែពេញលេញសម្រាប់បញ្ចេញបញ្ចូលចំពោះអារម្មណ៍របស់ខ្លួន ទោះបីជាគេកំពុងតែលួច Crush អ្នកយូរណាស់ហើយក៏ដោយ។ យ៉ាងណាមិញ ថ្វីបើសកម្មភាពវេជ្ជមានរបស់គេ និងរបៀបនៃការយកចិត្តទុដាក់របស់គាត់បញ្ជាក់ត្រង់ៗហើយក៏ដោយ អ្នកក៏នៅតែអាចស្វែងយល់ថាគាត់ស្រឡាញ់អ្នកដែរ។ ដូច្នេះអ្នកគួរតែទុកពេលឲ្យគាត់យូរបន្តិចទៅបើសិនជាចង់លឺពាក្យថា “I Love You” ចេញពីមាត់គាត់ដំបូងគេមែននោះ៕