ការឈឺចុកចាប់ក្នុងក្រពះគឺជារឿងដែលកើតមានញឹកញាប់បំផុតដែលមនុស្សគ្រប់គ្នាតែងជួបប្រទះក្នុងជីវិត។ ការចុកក្រពះនេះមានមូលហេតុរបស់វាច្រើនណាស់ តែភាគច្រើនគឺមិនធ្ងន់ធ្ងរទេ ហើយរោគសញ្ញាវាក៏ងាយនឹងបាត់ទៅវិញដែរ។ ខាងក្រោមនេះខ្ញុំសូមណែនាំអំពីវិធីសាស្រ្តខ្លះៗទាក់ទងនឹងរបបអាហារដែលអាចជួយសម្រួលដល់ការចុកក្រពះបានយ៉ាងល្អ៖

ខ្ញី

ខ្ញីត្រូវបានគេសិក្សាឃើញថា អាចព្យាបាលការឈឺក្រពះមួយចំនួនបានយ៉ាងមានប្រសិទ្ធភាពបំផុត ដោយសារតែវាមានសារធាតុប្រឆាំងនឹងការរលាក ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការញ៉ាំដុំខ្ញីមួយដុំក៏អាចជួយសម្រួលដល់ការឈឺក្រពះភ្លាមៗបានដែរ។ 

ជីអង្គាម

ជីអង្កាមច្រើនតែមានប្រយោជន៍ណាស់ក្នុងការដោះស្រាយការចង្អោ និងឈឺក្រពះ ដោយសារតែជាតិម៉ុងតុលរបស់វា ហើយក៏មានប្រសិទ្ធផាពក្នុងការបំបាត់ឈឺចាប់បែបធម្មជាតិផងដែរ។ 

ទឹកខ្មេះផ្លែប៉ោម

ជាតិអាស៊ីតក្នុងទឹកខ្មេះផ្លែប៉ោមប្រហែលជួយបន្ថយការរំលាយជាតិអាមីដុង ដែលជាហេតុនាំឲ្យបាក់តេរីល្អៗក្នុងពោះវៀនរក្សាបានច្រើន។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ការញ៉ាំទឹកខ្មេះផ្លែប៉ោមមួយស្លាបព្រាបាយក៏អាចជួយបំបាត់ការឈឺក្រពះដែរ។ អ្នកក៏អាចលាយជាមួយទឹកឃ្មុំបន្តិចដើម្បីទទួលបានជាតិផ្អែម។

ស្អំទឹកក្តៅ

អ្នកអាចប្រើប្រាស់ការស្អំទឹកក្តៅបាននៅពេលដែលមានអារម្មណ៍ថាក្នុងពោះមិនស្រួល។ អ្នកអាចធ្វើបែបនេះរហូតដល់ក្នុងពោះទៅជាស្រួលបួលវិញបាន។ ភាពក្តៅឧណ្ហៗនៅលើក្រពះនឹងជួយបន្លប់ការឈឺចាប់បែបរមួលៗ ហើយវាក៏ជួយបន្ធូរសាច់ដុំ និងបន្ថយការចង្អោបានដែរ។ 

ពេលដែលត្រូវជួបពេទ្យ

បញ្ហានៅក្រពះពេលខ្លះបញ្ជាក់អំពីបញ្ហាធ្ងន់ធ្ងរដែរ។ ការក្អួតជាប់រហូតនឹងធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួន។ ការញ៉ាំទឹកតិចៗអាចជួយបង្ការរឿងនេះបាន។ ចូរទៅជួបគ្រូពេទ្យភ្លាមបើសិនជាអ្នកកំពុងតែមានបញ្ហាក្នុងការញ៉ាំទឹកមិនបាន រយៈពេលលើសពី ៦ម៉ោង។ អ្នកក៏គួរតែទាក់ទងទៅគ្រូពេទ្យដែរបើសិនជាអ្នកមានបញ្ហាចង្អោ ឬឈឺពោះ និងមិនមានផាសុកភាពរយៈពេល ៤៨ម៉ោង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង