ចូរយល់ថា អារម្មណ៍នៃការដឹងថាបេះដូងលោតញ៉ាប់ជាងធម្មតា គឺជាការឆ្លើយតបនឹងស្ថានភាពតានតឹងខ្លាំង។ ករណីបែបនេះ បាតដៃប្រហែលជាបែកញើសច្រើនដែរ។ នេះហើយគឺជាអាការៈនៃការថប់អារម្មណ៍ ដែលវាជាការឆ្លើយតបធម្មតាៗចំពោះភាពតានតឹង ឬស្រ្តេស។
ខាងក្រោមនេះខ្ញុំសូមណែនាំអំពីវិធីខ្លះៗដែលអ្នកអាចជួយខ្លួនឯងក្នុងការចៀសផុតពីការថប់អារម្មណ៍ខុសធម្មតា ដើម្បីត្រឡប់មកការមានអារម្មណ៍ធម្មតាឡើងវិញ៖
ចូរសួរខ្លួនឯងឡើងវិញ
អារម្មណ៍អវិជ្ជមានអាចជាដើមហេតុឲ្យអ្នកយល់ថា អ្វីៗជុំវិញខ្លួនកំពុងតែមានភាពធ្ងន់ធ្ងរ ឬតានតឹងខ្លាំង។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មធ្យោបាយមួយដើម្បីជម្នះការភ័យខ្លាចមួយនេះ ចូរសួរខ្លួនឯងថា អ្វីដែលអ្នកជួបនោះពិតជាគួរឲ្យខ្លាចមែនឬអត់ ហើយអាចគ្រប់គ្រងដែរឬទេ?
ចូរអនុវត្តការផ្ចង់អារម្មណ៍ ដកដង្ហើមជ្រៅៗ
ចូរព្យាយាមដកដង្ហើមចូលដោយរាប់ពីមួយដល់បួន និងដកដង្ហើមចេញមួយដល់បួន រយៈពេល ៥នាទី។ ដល់ពេលល្ងាចចូរដកដង្ហើមបែបនេះដូចគ្នា នោះអ្នកនឹងមើលឃើញថា ចង្វាក់បេះដូងអ្នកចាប់ផ្តើមលោតយឺតមកធម្មតាវិញហើយ។
ប្រើក្លិនព្យាបាលអារ៉ូម៉ា
មិនខ្វល់ថាវាជាក្លិនទានក្រអូប ឬផ្កាក្រអូបទេ វាសុទ្ធតែអាចជួយឲ្យអ្នកមានអារម្មណ៍ល្អបានទាំងអស់។ ការព្យាបាលដោយក្លិនអារ៉ូម៉ា ត្រូវបានគេចាត់ទូកថា ជាសារធាតុភ្ញោចដល់ខួរក្បាលដើម្បីបំបាត់ការថប់អារម្មណ៍។
ដើរ ឬហាត់យូហ្គា ១៥នាទី
ពេលខ្លះ មធ្យោបាយដ៏ល្អបំផុតក្នុងការបញ្ឈប់ការគិតដែលតក់ស្លុតគឺដើរចេញឲ្យឆ្ងាយពីស្ថានភាពនោះ។(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) ការប្រើពេលវេលាដើម្បីផ្ចង់អារម្មណ៍ទៅលើរាងកាយ តែមិនមែនចិត្ត ប្រហែលជាជួយបំបាត់អារម្មណ៍ថប់ៗក្នុងខ្លួនបាន។
សរសេរការគិតរបស់អ្នកមកខាងក្រៅ
ការសរសេរនូវអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍តក់ស្លុតអាចជួយឲ្យវារបេះចេញពីក្បាល ហើយក៏បន្ថយភាពតល់ស្លុត និងថប់អារម្មណ៍បានដែរ។
វិធីសាស្រ្តបន្ធូរអារម្មណ៍ទាំងនេះមានប្រយោជន៍ជាពិសេសសម្រាប់អ្នកដែលថប់អារម្មណ៍ម្តងម្កាល៕