បន្លែគួរតែជាផ្នែកមួយដ៏សំខាន់នៃរបបអាហាររបស់មនុស្សយើង ព្រោះថាវាអាចផ្តល់នូវជីវជាតិសំខាន់ៗដែលយើងត្រូវការដើម្បីទប់ស្កាត់ជំងឺផង និងពង្រឹងដល់រាងកាយទាំងមូលផង។ បើសិនជាអ្នកកំពុងតែស្វែងរកបន្លែដែលមានថាមពលខ្លាំងដើម្បីទទួលទាននោះ ហេតុអ្វីបានជាអ្នកមិនជ្រើសរើសពោតបារាំងទៅ?
បន្លែមួយនេះសម្បូរទៅដោយជាតិសរសៃ ប៉ូតាស្យូម វីតាមីន C, K ព្រមទាំង Folate ផងដែរ។ ក្រោពីនេះវាក៏អាចផ្តល់ជាអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនទៀតផងដូចជា៖
- ជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាម
- ដោយសារតែពោតបារាំងសម្បូរជាតិសរសៃ ដូច្នេះវាជាអាហារល្អបំផុតក្នុងការបង្ការការធាត់ជ្រុល
- សម្រាប់ស្ត្រីមានផ្ទៃពោះគួរតែញ៉ាំពោតបារាំងព្រោះវានឹងជួយឲ្យគេសម្រាលកូនបានកាន់តែស្រួល និងប្រកបដោយសុខភាពល្អ។
- ជាតិសរសៃទាំងពីរប្រភេទរបស់ពោតបារាំងអាចជួយឲ្យប្រព័ន្ធរំលាយអាហារធ្វើការបានកាន់តែស្រួល។
- បើសិនជាភ្នែកអ្នកមិនសូវជាមានសុខភាពល្អទេ អ្នកប្រហែលជាអាចសាកល្បងញ៉ាំពោតបារាំងបានព្រោះវាល្អចំពោះសុខភាពភ្នែក និងសម្បូរទៅដោយវីតាមីន A តែម្តង។
- ពោតបារាំងមានវីតាមីន C ខ្ពស់ ដូច្នេះវានឹងជួយថែរក្សាប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងក្លា និងអាចចៀសផុតពីជំងឺធ្ងន់ធ្ងរដូចជាមហារីកបានទៀតផង៕