មនុស្សចាស់គឺងាយប្រឈមខ្ពស់នឹងការចុះត្រជាក់រាងកាយខ្លាំង។ មនុស្សចាស់បាត់បង់កម្តៅរាងកាយលឿនជាងពេលនៅក្មេង។ ការចុះត្រជាក់រាងកាយខ្លាំងគឺសីតុណ្ហភាពស្ថិតចាប់ពី៣៥អង្សារចុះ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាការៈព្រមានធម្មតាៗនៃការចុះត្រជាក់រាងកាយខ្លាំងមានដូចជា និយាយកាន់តែយឺត ឬនិយាយឡុលៗ ងងុយគេង ឬវង្វេងវង្វាន់ រឹងដៃ ឬជើង មិនអាចគ្រប់គ្រងការធ្វើចលនារាងកាយបាន មានប្រតិកម្មយឺត ឬជីពចរដើរខ្សោយ។ ដើម្បីបង្ការការចុះត្រជាក់រាងកាយខ្លាំងលើមនុស្សចាស់ ចូរធ្វើដូចខាងក្រោមនេះ៖

  • ថ្នាំមានវេជ្ជបញ្ជា និងគ្មានវេជ្ជបញ្ជាមួយចំនួនប្រហែលជាអាចធ្វើឲ្យរាងកាយចុះត្រជាក់ខ្លាំងបាន។ ចូរសួរគ្រូពេទ្យបន្ថែមបើសិនជារឿងនេះកើតឡើងលើមនុស្សចាស់ក្នុងគ្រួសារអ្នក
  • ចូរដំឡើងឧបករណ៍សម្រួលដល់សីតុណ្ហភាពក្នុងបន្ទប់មកធម្មតាវិញនៅពេល សីតុណ្ហភាពចុះត្រជាក់មកត្រឹម ២០អង្សារ
  • ចូរធ្វើយ៉ាងណាឲ្យមានភាពកក់ក្តៅក្នុងផ្ទះ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ជាមួយនឹងការពាក់អាវខោវែងៗ ជាមួយនឹងស្រោមជើង។ ចូរប្រើប្រាស់ភួយដណ្តប់ជើង និងស្មាឲ្យមានភាពកក់ក្តៅ
  • នៅពេលអ្នកត្រូវចេញទៅក្តៅផ្ទះក្នុងអាកាសធាតុត្រជាក់ ចូរពាក់មួក កន្សែងរុំក ស្រោមដៃ ជាមួយនឹងអាវច្រើនជានដើម្បីផ្តល់ភាពកក់ក្តៅ
  • ចូរដាក់ឧបករណ៍សម្រាបកសាកថ្មទូរស័ព្ទនៅពេលចេញទៅក្រៅផ្ទះ និងឲ្យនរណាម្នាក់ដឹងថា អ្នកកំពុងតែស្ថិតក្នុងសភាពមិនស្រួលខាងក្រៅផ្ទះ៕