​ខ្ញុំ​អាយុ ១៧ ឆ្នាំ ហើយ​លិង្គ​ខ្ញុំ​ឃើញ​ថា មាន​ប្រវែង​តែ ៧,៥ សង់ទីម៉ែត្រ​ប៉ុណ្ណោះ ពេល​ឡើង​រឹង​។ សម្លេង​ខ្ញុំ​គ្រល ហើយក៏​មាន​រោម​នៅលើ​លិង្គ​ច្រើន​ដែរ​។ ប៉ុន្តែ មិនសូវ​មាន​រោមក្លៀក និង​ពុកមាត់​ទៅវិញ​។ ចង់​សួរ​ថា​តើ វា​ជា​បញ្ហា​ដែរឬទេ សម្រាប់​ជីវិត​ខ្ញុំ​នៅ​ថ្ងៃមុខ​?

​បើ​ស្តាប់​តាម​ការបកស្រាយ​ខាងលើ ទាក់ទង​នឹង​ប្រវែង​របស់​លិង្គ អាចនិយាយបាន​ថា វា​ជា​ប្រវែង​មួយ​ធម្មតា​ហើយ​។ ថ្វីបើ​មាន​ការសិក្សា​ជាច្រើន និយាយ​អំពី​ប្រវែង​លិង្គ​ជា​កម្រិត​មធ្យម​រហូតដល់ ១៥ សង់​ម៉ែត្រ ក្នុង​ពេល​ឡើង​រឹង​ក៏​ដោយ តែ សម្រាប់​យុវជន​វា​ពិតជា​រឿង​មួយ​ធម្មតា​ទេ ព្រោះ​រាងកាយ​របស់​យើង នៅ​លូតលាស់​នាពេលខាងមុខ​ទៀត ដូច្នេះ ប្រវែង​លិង្គ​ក៏​អាច​លូត​បាន ២ ទៅ ៣ សង់ទីម៉ែត្រ​អី​ទៀត​ដែរ អាស្រ័យ​ទៅ​តាម​មាឌ និង​ការលូតលាស់​ខាង​រាងកាយ​របស់​មនុស្ស​ប្រុស​។

សម្រាប់​អា​ការៈរោមនៅ​លើ​ផ្ទៃមុខ និង​រោមក្លៀក​វិញ វា​ហាក់បីដូចជា​មិនចាំបាច់ ត្រូវ​ធ្វើ​អ្វី​ច្រើន​ទេ គ្រាន់តែ​រង់ចាំ​សិន​ទៅ​បាន​ហើយ​។ ការ​ដុះ​រោម​ច្រើនតែ​ប្រែប្រួល​ចុងក្រោយ ទាក់ទង​នឹង​ការ​ពេញវ័យ​។ ករណីខ្លះ ហ្សែ​ន ក៏​ជា​អ្នក​កំណត់​នៃ​ការលូតលាស់​រោម​ដែរ​។ មនុស្ស​ប្រុស​ម្នាក់ៗ​ដែល​ឈាន​ចូល​ជា​យុវវ័យ ការលូតលាស់​រោម​លើ​រាងកាយ​យឺត គឺជា​រឿង​មួយ​ធម្មតា​ទេ ហើយក៏​មិន​អាច​និយាយថា មាន​អ្វី​មួយ​ខុស​ប្រក្រតី​ដែរ​។ បុរស​ខ្លះ​មិនឃើញ​មាន​ដុះ​រោម​លើ​មុខ​សោះ​តែ​ម្តង​ក៏​មាន​ដែរ ហើយ​ខ្លះ​ទៀត​មាន​ពេញ​ខ្លួន​ក៏​មាន​។ និយាយ​រួម​គឺ​អាស្រ័យ​ទៅតាម មនុស្ស​ម្នាក់ៗ​តែ​ប៉ុណ​ញ​នោះ​។ ដូច្នេះ សរុបសេចក្តី​មក ទាក់ទង​នឹង​ការ​មិន​ដុះ​រោម​លើ​ផ្ទៃមុខ​នេះ គឺ​គ្មាន​អ្វី​ត្រូវ​ខ្មាសអៀន​ឡើយ ប៉ុន្តែ បើសិន​ជា​អ្នក​បារម្ភ​ខ្លាំង អ្នក​អាច​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​អំពី​រឿង​នេះ​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង