បើសិនជាកូនអ្នកសម្របខ្លួននឹងរបៀបរស់នៅបែបសកម្មតាំងពីវ័យក្មេង ពួកគេទំនងជាមិនងាយមានជំងឺធាត់ជ្រុលនៅពេលពេញវ័យឡើយ។ American Academy of Pediatrics និយាយថា ក្នុងចំណោមក្មេង ៣នាក់ មានម្នាក់ហើយដែលកើតបញ្ហាធាត់ ឬធាត់ជ្រុល។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្មេង និងយុវវ័យដែលចំណាយពេលវេលាជាមធ្យម ៧ម៉ោងក្នុងមួយថ្ងៃទៅលើការមើលទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀតសម្រាប់ការកម្សាន្ត។ ខាងក្រោមនេះគឺជារបៀបដែលអ្នកជាឪពុកម្តាយអាចលើកទឹកចិត្តឲ្យកូនមានភាពសកម្មកាន់តែច្រើន៖
- ចូរស្វែងរកសម្មភាពរាងកាយណាមួយដែលសមស្របនឹងអាយុរបស់កូនអ្នកដើម្បីឲ្យគេងលេង
- ចូររៀបគម្រោងជាមុន និងបង្កើតពេលវេលាដើម្បីហាត់កីឡា
- ចូរផ្តល់ឲ្យកូនអ្នកជាមួយនឹងឧបករណ៍សុវត្ថិភាពដែលចាំបាច់ទាំងអស់
- ចូរផ្តល់ឲ្យកូនអ្នកនូវរបស់លេងដែលផ្តល់ភាពសកម្មដូចជា បាល់ និងខ្សែលោតអន្ទាក់
- ធ្វើជាគំរូដ៏ល្អម្នាក់ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)និងដឹកនាំរបៀបរស់នៅដែលផ្តល់ភាពសកម្ម
- ចូរលេងជាមួយកូនអ្នកនៅពេលគេរៀនចេះអំពីកីឡាថ្មីមួយហើយ
- ចូរកាត់បន្ថយការមើលទូរទស្សន៍ កុំព្យូទ័រ និងការប្រើទូរស័ព្ទកុំឲ្យច្រើនជាងពីរម៉ោងជារៀងរាល់ថ្ងៃ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855