ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសត្វទាំង៣ដែលអាចនាំលាភដល់អ្នកបាននៅពេលដែលអ្នកមើលឃើញ។ តើមានសត្វអ្វីខ្លះទៅ?
- នៅពេលដែលអ្នកតែងតែមើលឃើញឆ្មា ហើយទោះបីជាយល់សុបិន្តឃើញវាក៏ដោយ ក៏ជារឿងល្អដែរ។ វាបញ្ជាក់ប្រាប់អ្នកថាលាភអ្នកជិតមកដល់ហើយ។ ម្យ៉ាងទៀតវាក៏នាំមកនូវអ្នកតាមជួយថែរក្សាអ្នកផងដែរ។
- នៅពេលដែលអ្នកតែងតែមើលឃើញឆ្កែ ឬតែងតែជួបប្រទះក្នុងសុបិន្ត នោះបញ្ជាក់ថាក្នុងរយៈពេលថ្មីៗនេះ ទ្រព្យអ្នកនឹងមិនហូរចេញឡើយ ដោយអាចស្ថិតក្នុងឃ្លាំងយ៉ាងមានសុវត្ថិភាព។
- នៅពេលដែលអ្នកឃើញសត្វត្រចៀកកាំកំពុងធ្វើសំបុក ឬសុបិន្តឃើញទិដ្ឋភាពបែបនេះ នោះបញ្ជាក់ថាអ្នកជិតមានលាភហើយ។ អ្នកអាចទទួលបានលាភគ្រប់ទិសក្នុងរយៈពេលថ្មីៗនេះ៕